• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ ពង្រឹង និងពង្រីកជំនឿទុកចិត្តរវាងវៀតណាម និងសហរដ្ឋអាមេរិក


 វៀតណាមនិងសហរដ្ឋអាមេរិកជំនះពុះពារលើផលវិបាកដោយសង្គ្រាម (រូបថត៖ vnanet.vn)
 

 វៀត​ណាមនិងសហរដ្ឋអាមេរិកធ្លាប់ឆ្លងកាត់សង្គ្រាម ជាមួយនឹងផលវិបាកដ៏ធ្ងន់ធ្ងរ។ មនុ​ស្សរាប់​លាន​នាក់​ត្រូវ​បាត់​បប់ជីវិត ហើយយុវជនវៀតណាមជាច្រើនជំនាន់ត្រូវទទួ​លរងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

សិក្ខា​សាលាស្តីពី “ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កំណាត់​ផ្លូវ​ផ្សះ​ផ្សានិង​កិច្ច​សហប្រតិបត្តិការ​នាពេល​អនាគត រវាងវៀតណាមនិ​ងសហ​រដ្ឋអាមេរិក” នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមិនា​នៅរ​ដ្ឋធានី​វ៉ាស៊ីន​តោន ​នៃសហរដ្ឋអាមេរិក។ អស់រយៈពេលជិត ៤៤ ឆ្នាំមកហើយ​ ចាប់តាំងពីរពេលបញ្ចប់សង្គ្រាម និ​ង ​២៥ ឆ្នាំ ប្រក្រតី​ភាពទំនាក់​ទំនងមក វៀ​តណាម និងសហរដ្ឋអាមេរិកទទួលបានលទ្ធផល​វិជ្ជមានជាច្រើន ក្នុង​កិច្ច​សហប្រតិ​បត្តិការ​ជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀ​តណាម។ ព្រឹត្តិការណ៍នេះ បាន​អះអាង​សារជា​ថ្មីនូវ​ការខិត​ខំប្រឹងប្រែងរបស់ភាគីទាំងពីរ សំ​ដៅកសាងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀត​ណាម និង​សហរដ្ឋ​អាមេរិក​។​

វៀតណាម​និងសហរដ្ឋអាមេរិកធ្លាប់ឆ្លងកាត់សង្គ្រា​ម ជាមួយនឹងផលវិបាកដ៏ធ្ងន់​ធ្ងរ។​ មនុ​ស្សរាប់​លាននាក់​ត្រូវបាត់​បប់ជីវិត ​ហើយយុវជនវៀតណាមជាច្រើនជំនាន់ត្រូវទទួលរង​ផលវិបាកយ៉ាង​ធ្ងន់ធ្ងរ។ ចាប់​តាំង​ពី​ពេល​ប្រទេស​ទាំង​ពីរ ប្រក្រតីភាពទំនាក់ទំនងការ​ទូតរហូតមកដល់បច្ចុប្បន្ននេះ ​ការងារជំនះ​ពុះពារលើផល​វិបាក​ដោយ​សង្គ្រាម​ ដូចជាការស្វែងរកទាហានដែលបាត់ខ្លួន បោស​សម្អាតគ្រាប់បែកមីន និងជា​តិគីមី​ពុល dioxin ត្រូវ​បាន​ចាត់ទុកជាអាទិភាពចម្បងក្នុង​កិច្ចសហប្រតិបត្តិកា​រទ្វេភាគី​ផងដែរ។

ចំណុចភ្លឺស្វាងសម្រាប់ទំនាក់ទំនងមិត្តភាព

ចាប់​តាំងពីពេលបញ្ចប់សង្គ្រាមវៀតណាមមកភាគីវៀតណាមបានប្រគល់ អដ្ឋិធាតិទាហានអាមេរិកជាង ៧០០ ដែល​បាត់​ខ្លួនជូនសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការអតីត​យុទ្ធជន​នានា​បាន​រួម​សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បី​ផ្តល់ព័ត៌មានអំពីកងទ័ពវៀ​តណាម​ដែល​បាត់​ខ្លួន​។ នេះគឺ​ជាសក្ខីភាព​នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែង មិនចេះ​នឿយហត់ សំដៅផ្សះផ្សា និងជំនះ​ពុះពារលើ​ផលវិបាក​ដោយសង្គ្រាម​និង​រួម​ចំណែក​កសាង​ជំនឿទុក​ចិត្តរវាង​ប្រទេសទាំងពីរ។ នេះគឺជាចំណុចភ្លឺស្វាង និងជាកា​រចាប់ផ្តើមដ៏ល្អមួយក្នុងដំណើរ​ការប្រែ​ក្លាយ "អតីត​សត្រូវ" ទៅជាដៃគូស​ហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដូច​បច្ចប្បន្ននេះ។

នាពេល​ថ្មីៗនេះ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានប្រ​គល់​ឌីសឌីវីឌី​ជាខ្សែភាព​យន្តឯកសារ​ដែល​ដំណាល​អំពីដំណើរ​ការស្វែង​រកអដ្ឋិធាតុ​ទាហាន​អាមេរិក​មួយរូប​ ដែលបាត់ខ្លួននៅវៀតណាមជូនលោកស្រី  Ann​ Griffths ប្រធាន​សហព័ន្ធ​ជាតិ​ទទួល​បន្ទុ​ក​ក្រុម​​គ្រួសាររបស់​ឈ្លើយសឹក និងអ្នកបាត់ខ្លួន​អាមេរិក។ ទាហាន​ដែល​បាត់​ខ្លួន​ខាង​លើគឺ​ជាបង​ប្រុសរបស់​លោក​​ស្រី Ann Griffths។ លោកស្រី Ann Griffths បានឲ្យដឹងថាលោ​កស្រីពិតជាមានអារម្មណ៍​រំភើប​ចិត្ត និង​សប្បាយ​​រីយរាយណាស់នៅពេលរកឃើញអដ្ឋិធាតុរបស់បងប្រុសបង្កើត ក្រោយរយៈពេល ២៤ ឆ្នាំស្វះស្វែងមក។

“ថ្វីបើមាន​ក្តីសង្ឃឹមតិច​តួចក៏ដោយក៏គ្រួសារនិងឪពុក​ម្ដាយខ្ញុំមិនដែល​គិតថារឿង​នេះអាចកើត​ឡើងបាន​នោះឡើយ។​ ខ្ញុំមានអារម្មណ៍សុភមង្គលណាស់ នៅពេ​លបានដឹងព័ត៌មាននេះ។​ អារម្មណ៍​នេះពិត​ជាអ​ស្ចារ្យ​ណាស់​ជាពិសេស​នៅពេលនាងខ្ញុំដឹងថាអ្វីដែលបានកើតឡើង​ចំពោះបងប្រុសរបស់នាងខ្ញុំ។​ ខ្ញុំគិត​ថានេះ​ជាអារម្មណ៍​របស់គ្រួសារ​អាមេរិក​ដែលបានបាត់ខ្លូនសាច់ញាតិ។ នេះគឺជា​សក្ខីភាព​ចំពោះ​ពិភពលោកថា​ពី​អតីត​សត្រូវ​ទាំង​ពី​​រ​នោះ ស​ហរដ្ឋអាមេរិក​និងវៀត​ណាម​អាចសហប្រតិបត្តិ​ការជាមួយ​គ្នាហើយ​នាំទំនាក់​ទំនង​ទ្វេភាគីអភិវឌ្ឍន៍​ដូច​បច្ចុប្បន្ននេះ”។

អារម្មណ៍​រំជួលចិត្តរបស់លោកស្រី Ann Griffths ក៏ជាអារម្មណ៍ទូទៅរបស់ប្រជាជនសហរដ្ឋអាមេរិកជាច្រើនគ្រួសារ ដែលរក​ឃើញ​សាច់ញាតិ តាមរយៈកិច្ចសហប្រតិបត្តិការ និងគោលនយោបាយមនុស្សធម៌របស់វៀតណាម។ ​ដើម្បី​ទទួល​បានលទ្ធផលទាំងនេះ ភាគីទាំងពីរបានខិត​ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត​ និងមាន​ជំ​នឿជា​ក់​​យ៉ាង​​ខ្លាំងក្លាអំពីអនាគតដ៏ភ្លឺស្វាងនៃប្រទេស​ជាតិ និងប្រជាជាតិនៃប្រទេសទាំ​ងពីរ​។ លោក​ឧត្តមសេនីយ៍​ឯក  Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារជាតិវៀ​តណាមបាន​ធ្លាប់​ចែករំលែក​ថា៖

“ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ​សហរដ្ឋ​អាមេរិក​អំពីការស្វែងរកពលរដ្ឋអាមេរិក ដែលបាត់ខ្លួន​ក្នុងសង្គ្រាម។ យើង​អាចមាន​មោទនភាព​អំពីកិច្ច​សហប្រតិបត្តិការ​នេះ។ យើងបានបំពេញការងារ ដើម្បីទឹកចិត្តម​នុស្សធម៌ ក៏ដូចជាកសាងជំនឿទុកចិ​ត្ត ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិ​ការជាមួយសហរដ្ឋអាមេរិ​កផងដែរ”។​

ចារឹកទំព័រប្រវត្តិសាស្ត្រអនាគតវៀតណាមនិងសហរដ្ឋអាមេរិក

នាបច្ចុប្បន្ននេះ ការងារជំនះពុះពារលើផលវិបាក​នៃសង្គ្រាម​គឺជាខ្លឹម​សារសំខាន់​មួយក្នុងកិច្ច​សហប្រតិ​បត្តិការលើ​វិស័យការពារ​ជាតិរវាងវៀត​ណាមនិង​សហរដ្ឋអាមេរិក​។ នាពេលកន្លង​ទៅ ភាគីទាំងពីរបាន​អនុវត្តន៍​ការ​ងារ សម្អាតជាតិពុលនៅព្រលានយ​ន្តហោះ  Bien Hoa  និង Dong Nai។ ទាំង​ភាគីវៀត​ណាម និង​សហរដ្ឋ​អាមេរិក​សុទ្ធតែបានឯកភាពគ្នាហើយចាត់ទុកថា​នេះគឺជាខ្លឹម​សារសហប្រតិបត្តិការ ដែល​នាំម​ក​នូវ​ផល​ប្រយោជ​ន៍​សម្រាប់ភាគីទាំងពីរ រួមជាមួយអាទិភាពផ្សេង​ទៀតដូចជា៖ ពាណិជ្ជកម្ម​ កិច្ច​សហប្រតិ​បត្តិការ​សន្តិសុ​ខ ​បញ្ហាបរិស្ថាន និងបម្រែបម្រួលអាកា​សធាតិ។

សិក្ខា​សាលាស្តីពី "ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កំណាត់​ផ្លូវ​ផ្សះផ្សានិង​កិច្ចសហប្រតិ​បត្តិការ​នាពេល​អនាគត​រវាងវៀតណាមនិងសហរដ្ឋអាមេរិក ​នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែ​មិនានៅរ​ដ្ឋធានី​វ៉ាស៊ីន​តោន ​នៃ សហរដ្ឋអាមេរិក គឺជាការបោះជំហានជាបន្ត​ សំដៅកសាងជំនឿទុក​ចិត្ត និងទំនាក់​ទំនងរវាង​វៀតណាម​ និង​សហរដ្ឋអាមេរិក ដែលកំពុងរីកចម្រើនផ​ងដែ​រ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top