• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

កិច្ចសហប្រតិបត្តិការរវាងវៀតណាម​និង​ជប៉ុន​ ខាង​វិស័យ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​

រដូ​វប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​ជាតិ​​តា​ម​ស្តង់​ដារ​ជប៉ុន​ ទើប​នឹង​បាន​រៀបចំ​លើក​ដំបូង ​នៅ​សាលា​ជាន់​ខ្ពស់​ផ្នែក​ខាង​វិជ្ជាជីវៈ​ឧស្សហកម្ម​ហាណូយ​ (HIVC)។ ការប្រឡង​​មិន​ត្រឹម​តែ​បើក​ឱកាស​សមាហរណ​កម្ម​ ទីផ្សារ​​ពលករ​អន្តរជាតិ ចំពោះ​ពលករ​វៀតណាម​​មាន​ថ្វី​ដៃ​ខ្ពស់​ នៅទាំង​អះអាងភាព​​ជោគ​​ជ័យ​​ នៃ​គម្រោងការ​សហការ​បណ្តុះ​បណ្តាល​​​ធន​ធាន​​មុនស្ស​ ​សម្រាប់​វិស័យ​ឧស្សាហកម្ម​​វៀត​ណាម​ ​ដែល​​ឧ​បត្ថម្ភ​ដោយ​​​ស្ថាន​បន​​សហប្រតិបត្តិការ​​​អន្តរជាតិ​​ជប៉ុន​(JICA) ​។​

ការ​ប្រឡង​ថ្វី​ដៃ​ ​ទំនុក​ចិត្ត​ សមភាព​

ឡឺ​ឌាំង​ខ្វ័រ​ (Luu Dang Khoa) និស្សិត​​​​ឆ្នាំចុងក្រោយ នៃ​​សាលា​ជាន់​ខ្ពស់​ផ្នែក​ខាង​​វិជ្ជាជីវៈ​ហាណូយ​ ជា​បេក្ខជន​ម្នាក់​​ក្នុង​ចំណោម​បេក្ខជនទាំង​២៥​ ​ អញ្ជើញ​​ចូល​រួម​ការប្រឡង​ថ្វី​ដៃ​ជាតិ​ តាម​ស្តងដារ​ជប៉ុន​លើកនេះ។ ប្អូន​ខ្វ័រ​ ជាបេក្ខជន​​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ ដែល​កំពុង​តែ​​នៅ​​សិក្សា​ មិនទាន់​មាន​បទពិសោធន៍​ធ្វើការ ​នៅ​តាម​សហគ្រាស​ ប៉ុន្តែ​ប្អូន​នៅតែ​​​សម្រេច​ចិត្ត​ចូល​រួម​ការ​ប្រឡង​លើកនេះ​។ “ខ្ញុំ​មាន​បំណង​ចង់​សាក​ល្បង​ប្រឡង​បំណិន​​វិជ្ជាជី​វៈ​ តាម​ស្តង់ដារ​តឹង​រឹង​របស់ជប៉ុន​ ដើម្បី​ដឹងអំពី​សមត្ថភាព​ខ្លួន ហើយ​​មានការ​សម្រេចចិត្ត​​ជ្រើស​យក​បរិស្ថាន​ធ្វើការ​ដែល​​សមស្រប់​ទៅអនាគត​” ឡឺឌាំ​ង​ខ្វ័រ​ (Luu Dang Khoa) ចែក​រំលែក​។


បេក្ខជន​ធ្វើ​សំណុំ​បែបបទ ​ចូល​រួម​ការ​ប្រឡង​បំណិន​​វិជ្ជាជីវៈ​ជាតិ​វៀតណាម​ តាម​ស្តង់ដារ​ជប៉ុន​។

 បេក្ខជន​ត្រៀម​ចូល​វគ្គ​ប្រឡង​អនុវត្ត​។​

 ការប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជី​វៈ​ជាតិ​​វៀតណាម​ តាម​ស្តង់​ដារ​ជប៉ុន​ បាន​រៀបចំ​លើកដំបូង ​នៅ​សាលាជាន់​ខ្ពស់​ផ្នែក​ខាង​​វិជ្ជាជីវៈ​​ឧស្សាហកម្ម​ហាណូយ (HIVC) នា​ដើម​ខែឧសភា​ ឆ្នាំ​២០១៨។​

 មានច្រើន​​បេក្ខជន​​ជាប់​ឈ្មោះ​ ក្នុង​ការ​ប្រឡង​វាយ​តម្លៃ​ថ្វី​ដៃ​ តាម​ស្តង់ដារ​ជប៉ុន​​ ហើយ​ក្លាយ​ជា​ពលករ​ស្នូលនៅ​តាម​​​​ក្រុម​ហ៊ុន​ជប៉ុន ​​ដែលកំពុង​សកម្មភាព​នៅ​វៀតណាម​​និង​បរទេស​។​

តាម​អ្នកឯកទេស​ប្រឹក្សា​ប្រព័ន្ធ​​អភិវឌ្ឍន៍​សមត្ថភាព​វិជ្ជាជីវៈ​ JICA Uchino Tomohiro ការ​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​​មាន​តម្លៃ​ពិត​ប្រាកដ​ធំ​។ ចំពោះ​ពលករ​ ពួក​គាត់​កំណត់​ច្បាស់​គោល​ដៅ​ ​រូបសណ្ឋានវិជ្ជាជីវៈ​​ទៅ​អនាគត​ បម្រើ​គោល​ដៅ​ជម្រើសវិជ្ជាជីវៈ​ ​និង​ស្វែង​រក​ការងារ​ធ្វើ​។ រី​ឯចំពោះ​សហគ្រាស​ ការ​ប្រឡង​ជួយ​វាយតម្លៃ​ជាក់​ច្បាស់​ សមត្ថភាព​នៃ​ពលករ​ ស្តង់​ដារ​ភាវូបនីយកម្ម​និង​កាត់បន្ថយ​ហានិភ័យ ​ក្នុង​ការ​ជ្រើសរើស​ពលករ​។​

អ្នក​ឯកទេស​​ Uchino Tomohiro វាយ​តម្លៃ​ពលករ​វៀតណាម ​មាន​ប្រៀបខ្លាំង​ជាង​​ប្រទេសនានា​​ក្នុង​តំបន់​ ដែល​ JICA កំពុង​ជំនួយ​ពង្រាយ​។ នោះ​គឺ ក្រៅ​ពី​ជំនាញ​ខាង​ថ្វី​ដៃ​ ពលករ​វៀតណាម​នៅ​ទាំង​ចាំ​ច្បាស់​អំពី​ទ្រឹស្តី​។ នេះជា​គុណសម្បត្តិសម្រាប់​ពលករ​វៀតណាម​អាច​លើកកម្ពស់​​​ នឹង​ទទួល​បាន​លទ្ធផល​ខ្ពស់ ក្នុង​ការប្រឡង​បំណិន​វិជ្ជាជីវៈ​​តាម​ស្តង់ដារ​ជប៉ុន​។ អ្នក​ឯក​ទេស​ Uchino Tomohiro ឲ្យ​ដឹង​ថា៖ អត្រា​ពលករ​វៀតណាម​ ចូល​រួម​ការប្រឡង​ទទួល​​បាន​លិខិបញ្ជាក់​វិជ្ជាជី​វៈ​តាម​ស្តង់ដារ​ជប៉ុន​ គឺ​៤៧%​។ ក្នុងពេល​នោះ នៅប្រទេស​​ជប៉ុន​ ពលករចូល​រួម​ការ​ប្រឡង​ទទួលបាន​លិខិតបញ្ជាក់ ​គឺ​ប្រហែល​៥០%​។​

តាម​លោក​ Uchino Tomohiro នៅ​ជប៉ុន ​ការ​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជា​ជីវៈ​មាន​អត្ថន័យ​សំខាន់​ចំពោះ​ពលករ​។ លិខិត​​​បញ្ជាក់​វិជ្ជាជីវៈ ​បាន​ទទួល​ស្គាល់ទូទាំងប្រទេសជប៉ុន​​ ជា​មូលដ្ឋាន​សម្រាប់​វាយ​តម្លៃ​បំណិន​និង​ថ្វី​ដៃ​វិជ្ជាជីវៈ​នៃ​ជាងម្នាក់​។ ដើម្បី​ឆ្លង​កាត់​ការប្រឡង​នេះ ជាង​ត្រូវ​ចាំ​ច្បាស់​​ទ្រឹស្តី​ ស្ទាត់ជំនាញ​បំណិន​អនុវត្ត​ ទន្ទឹមនោះ​គោរព​ដាច់​ខាត​នូវ​លក្ខន្តិកៈ​​សុវត្ថិភាព​​ពលកម្ម មាន​លក្ខណៈ​សម្បត្តិ​ពលកម្ម​ឧស្សាហកម្ម​ និង​វិន័យ​ខ្ពស់។ តាម​អ្នក​ឯកទេស​ជប៉ុន​ ពលករ​ទទួល​​បាន​លិខិត​​បញ្ជាក់​នេះ ជា​កិត្តិយល​មួយដ៏​​ធំ​ អ្នកដឹក​នាំសហគ្រាស​របស់ពួកគេ​ នឹង​រៀប​ចំ​ផ្តល់ជូនលិខិត​បញ្ជាក់​យ៉ាង​អឹក​កធឹក​ ​នៅ​​​សាល​ច្រក​ចេញចូល​​​រោចក្រ​ ដើម្បី​លើកដម្កើង​​និង​ជា​គំរូ​ជូន​ពលករ​ផ្សេងៗ​ត្រាប​តាម​។​​

សមិទ្ធិផល​នៃ​ការ​សហការ​ពិតប្រាកដ ​រវាង​វៀតណាម​និង​ជប៉ុន

ជាមួយ​គោលដៅ​លើកកម្ពស់​កម្រិត​វិជ្ជា​ បំណិន​វិជ្ជាជីវៈ​​ នៃ​ក្រុម​ការងារ​ បុគ្គលិក​បច្ចេកទេស​​ ឆ្លើយតប​តម្រូវការ​សហគ្រាស​ នា​ដំណាក់កាល​ថ្មី​ រដ្ឋាភិបាល​ជប៉ុន​​ឧបត្ថម្ភ​​រដ្ឋាភិបាល​វៀតណាម ​ពង្រាយ​​ការ​ប្រឡង​វាយ​តម្លៃបំណិន​វិជ្ជាជីវៈ​​តាម​ស្តង់ដារ​ជប៉ុន​។ គម្រោង​កា​រដំបូង​ ​ដោយ​ JICA ជាអ្នក​ជំនួយ​​ បាន​ពង្រាយ​សម្រេច​​ជោគ​ជ័យ​ នៅ​មហាវិទ្យាល័យ​​ឧស្សាហកម្ម​ហាណូយ​ (HaUI) ពី​២០១០ - ២០១៣។​ ក្រោយ​មក​ មូលដ្ឋាន​អបរំ​វិជ្ជា​ជីវៈ​ផ្សេង​ទាំង​ប្រាំបី​ នៅលើទូទាំង​ប្រទេស​ បាន​ JICA ជំនួយ​អនុវត្ត​​វាយ​តម្លៃបំណិន​មេកានិច​ អគ្គិសនី អេឡិចត្រូនិច ​តាម​ស្តង់ដារ​ជប៉ុន​ និង​បណ្តុះបណ្តាល​ក្រុមការ​ងារ​​វាយ​តម្លៃ​ បង្កើត​សំណូរ​ប្រឡង ​និង​រៀប​ចំការ​​ប្រឡង​។​

ជាមួយ​ការ​ជំនួយ​នៃ​អ្នក​ឯកទេស​ JICA ការ​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​ដំបូង​ បាន​រៀបចំ​នា​ខែ​ឧសភា ​ឆ្នាំ​២០១១ នឹ​ងវិជ្ជា​ជីវៈ​បច្ចេកទេស​រុក​រកប្រមូល​ផល​​រ៉ែក្រោម​ដី​​។ មកដល់​សព្វថ្ងៃ​ កម្មវិធី​បានអនុវត្ត​​ការ​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជា​ជីវៈ​ តាមស្តង់​ដារ​ជប៉ុន​​​នៅ​វៀតណាម​ រួមមាន​​​វិជ្ជាជីវៈ​បួន​ក្រុម​៖ ធ្វើ​គ្រឿង​យន្ត​ (ក្រឡឹង​ដែក​ទូទៅ និង​ខួ​ង)​​ តំឡើង​កាសបណ្តាញ​ព័ត៌មាន​ រង្វាស់​ពិនិត្យ​មេកានិក បញ្ជា​លំដាប់​លំដោយ ​(ដំណើរ​ការ​ម៉ាស៊ីន​តាម​កម្មវិធី​កំណត់ទុក​ជាមុន​)​។


បណ្តាឧបករណ៍​​​ក្រឡឹង​ និង​ខួង​​ បាន​រៀចំ​បែប​វិទ្យាសាស្រ្ត​ ដើម្បី​ជួ​យ​បេក្ខជន​សម្រេច​​​បាន​លទ្ធផល​ល្អ​បំផុត។


បេក្ខជន​អនុវត្ត​​វគ្គ​ប្រឡង​​ក្រឡឹង​និង​ខួង​។


 អ្នក​ឯកទេស​ជប៉ុន​ និង​​​គ្រូបង្រៀន​សាលា​ជាន់ខ្ពស់​ផ្នែក​ខាង​​​វិជ្ជាជីវៈ​ឧស្សាហកម្ម​​ហាណូយ​ ពិនិត្យមើល​​​ការប្រឡង​។


 គ្រូបង្រៀន​សាលា​ HIVC ធ្វើ​​អនុរក្ស​ បាន​ Jica ឧបត្ថម្ភ​​បណ្តុះបណ្តាល​ធានា​គុណភាព ​នៃ​ការប្រឡង​តាម​
ស្តង់ដារ​ជប៉ុន​។


 JICA សព្វថ្ងៃ ​កំពុង​ឧបត្ថម្ភ​មូលដ្ឋាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​៨​ នៅ​វៀតណាម​ អនុវត្តការ​​​វាយ​តម្លៃ​​បំណិន​មេកានិច​ អគ្គិសនី​ អេឡិចត្រូនិច ​តាម​ស្តង់ដារ​ជ៉បុន​។ ក្នុងរូបថត៖ និស្សិត​​សាលា HIVC ​ចូល​រួម​​ការ​ប្រឡង​
វាយ​តម្លៃ​ថ្វីដៃ​។


 ជ្រុង​មួយ​នៃ​សាលា​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជី​វៈ​ជាតិ​វៀតណាម​ តាម​ស្តង់​ដារ​ជប៉ុន​​នៅ​សាលា​ HIVC។

 ស្តង់ដារ​ប្រឡង​ថ្វី​ដៃ​តឹង​រឹង​ តាម​ស្តង់ដារ​ជប៉ុន​ បាន​អនុវត្ត​ក្នុងការប្រឡង​នេះ​។​

សព្វថ្ងៃ​ ទូទាំង​ប្រទេស​មាន​​បេក្ខជន​​១៧១​នាក់​ ឆ្លងកាត់​បាន​ការប្រឡង​វាយ​តម្លៃ​បំណិន​​វិជ្ជាជីវៈ​​តាម​ស្តង់ដារ​ជប៉ុន​។ ពួក​គាត់​កំពុង​រួម​ចំណែក​សកម្ម​សម្រាប់​ការអភិវឌ្ឍ​រឹង​មាំ​ នៃ​សហគ្រាសទូទៅ​។

JICA បញ្ចូន​​អ្នក​ឯកទេស ​ជំនួយ​ផ្ទាល់​ដល់​អគ្គ​ស្នងការ​អបរំ​វិជ្ជាជីវៈ​ (ក្រសួង​ពលកម្ម​​ - យុទ្ធជនពិការ​ និង​សង្គម) ចាប់ពី​ខែ​​កញ្ញា​ ឆ្នាំ​២០១០ ដល់ ខែ​កក្កដា ឆ្នាំ​២០១៨។ អ្ន​ក​ឯកទេស​ជប៉ុន​ បាន​រួម​ចំណែក​យ៉ាង​​សកម្ម​ដល់​ការអភិវឌ្ឍ​នៃវិស័យ​​ឧស្សាហកម្ម​ ដោយ​ការ​បណ្តុះបណ្តាល​និង​ផ្គត់​ផ្គង់​ធនធាន​មនុស្ស​មាន​​​ថ្វីដៃ​​ល្អ ក៏ដូចជា​កសាង​ប្រព័ន្ធ​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​។​

ក្រៅ​ពីនោះ​​ ក្នុង​ក្រប​ខណ្ឌ​គម្រោងការ​សហការ​បច្ចេកទេស​​ នៃ​ JICA ក្នុងវិស័យ​អបរំ​វិជ្ជាជីវៈ​​​ មាន​វត្ត​មាន​​បេក្ខជន​​សរុប​១៧១​​នាក់ ឆ្លងកាត់​​ការ​ប្រឡង​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​​តាម​ស្តង់ដារ​ជប៉ុន។ បេក្ខជន​​​ប្រឡង​ជាប់​ នៅ​ការប្រឡង​នេះ បាន​ក្លាយជា​ពលករ​ស្នូល​​​ក្នុង​ក្រុម​ហ៊ុន​ជប៉ុន ​​កំពុង​សកម្ម​ភាព​នៅ​វៀតណាម​។​​

ខែ​ឧសភា ឆ្នាំ​២០១៨ សាលា​ជាន់​ខ្ពស់​ផ្នែក​ខាង​​វិជ្ជាជីវៈ​​ហាណូយ​ (HIVC) ជា​មូលដ្ឋានមួយ​ក្នុងចំណោម​មូលដ្ឋាន​បណ្តុះ​បណ្តាល​ បាន​ JICA ឧបត្ថម្ភ បាន​ក្រសួង​ពលកម្ម​ -​ យុទ្ធជន​ពិការ និង​សង្គម​​ ទទួល​ស្គាល់​សកម្មភាព​វាយ​តម្លៃ​បំណិនវិជ្ជាជីវៈ​ជាតិ ​តាម​ស្តង់ដារ​ជប៉ុន​ ជូន​មុខរបរការ​ងារ​​​ពីរ​៖ “ក្រឡឹង​និង​ខួង​” ទន្ទឹមនោះ​បាន​ទទួលស្គាល់​ជាមជ្ឈមណ្ឌល​វាយ​តម្លៃ​បំណិន​វិជ្ជាជីវៈ​ជាតិ​ សម្រាប់​វិជ្ជាជីវៈ​​ "ក្រឡឹង”​ ដំបូង​នៅវៀតណាម​។

មិនទាន់បញ្ឈប់ត្រឹម​សមិទ្ធិផល​ដំបូង​នេះ JICA ក៏ដូចជា​ដៃ​គូ​ជប៉ុន ​​មាន​បំណង​​នឹង​បន្ត​រួម​ចំណែក​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​ និង​បណ្តុះ​បណ្តាលធនធាន​មនុស្ស​ សម្រាប់​វិស័យ​ឧស្សាហកម្ម​នៅ​វៀតណាម​៕​

 

អត្ថបទ៖ ថាវវី​    រូបថត៖ វៀតគឿង

 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top