• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា

មុន​នេះ​៤០ ឆ្នាំ ប្រជាជន​វៀតណាម​ ការ​ពារ​អធិបតេយ្យ​ភាព​ បូរណភាព​ទឹក​ដី​ផង អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​ដ៏​ខ្ពង់​ខ្ពស់​ផង​ រួម​ជាមួយនឹង​កង​ប្រដាប់អាវុធ​​បដិវត្ត​ន៍​ ប្រជាជន​កម្ពុជា​ ផ្តួល​រលំ​របបប្រល័យ​​ពូជសាសន៍​ប៉ុល​ពត​​ ​​ជាមួយ​នឹង​ ជ័យជំនះ​​​នា​ថ្ងៃទី​៧​ ខែ​មក​រា ឆ្នាំ​១៩៧៩ តាម​​ការអំពាវនាវដ៏ទទួចរបស់​​រណសិរ្ស​សាមគ្គី​​​​​សង្គ្រោះ​ជាតិកម្ពុជា​ និង​ប្រជាជន​កម្ពុជា​។​

ក្រោយ​ជ័យ​ជំនះ​ដ៏​មហិមា​នោះ ដោយ​ស្មារតី​សាមគ្គី​អន្តរជាតិ​ ទំនាក់​ទំនង​វៀតណាម ​និង ​កម្ពុជា​​​​បោះ​ជំហាន​ផ្លាស់ប្តូរ​​សម័យកាល​​​វិវត្តន៍​​ ​​ ​ធ្វើ​ឱ្យ​ប្រសើរ​ថែម​ទៀតនូវ​ទឹក​ចិត្ត​សាមគ្គី​ មិត្ត​ភាព​ប្រពៃណី​​ និង​ សហប្រតិបត្តិការ​គ្រប់​វិស័យ​ រវាង​ប្រជាជនទាំងពីរ​ប្រទេស​​។​

វៀតណាម​ ក្នុង​នោះ​មាន​ខេត្ត​ កៀន​យ៉ាង (Kien Giang) បាន​បន្ត​ជួយ​បដិវត្តន៍​​ប្រាកដប្រជា​ និង​ប្រជាជន​​កម្ពុជា​ ស្ថាបនា​អភិវឌ្ឍន៍​ ស្តារ​ទឹក​ដី​។​

តាម​នាយកដ្ឋាន​កិច្ច​ការ​បរទេសខេត្ត​​កៀន​យ៉ាង​ (Kien Giang) បន្ទាប់​​ពី​ជ័យ​ជំនះ​ដ៏មហិមា​នា​ថ្ងៃទី​៧ ខែ​មករា​ ឆ្នាំ​១៩៧៩ រំដោះ​កម្ពុជា​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​ ដំណាក់​កាល​១៩៧៩ - ១៩៨៩ ខេត្ត​កៀន​យ៉ាង (Kien Giang) បាន​បញ្ជូន​កម្មាភិបាល​បក្ស​​​ជិត​២០០នាក់​ ​​ទៅ​បំពេញ​ភារកិច្ច​​ជួយ​បដិវត្តន៍​​នៅ​​​ខេត្ត​កំពត​ក្រោម​​ស្មារតី​ “ជួយ​មិត្ត​ គឺជួយ​ខ្លួន”។​

លោក​វ៉ាន់​កុង​ដូវ (Van Cong Dau) ​នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​បរទេស​ខេត្ត​កៀន​យ៉ាង (Kien Giang) ​​ឲ្យ​ដឹងថា​ អំឡុង​ពេល​បំពេញ​ភារកិច្ច​អន្តរជាតិ​​លើ​ទឹក​ដី​មិត្ត​កម្ពុជា​​ កម្មាភិបាល​ខេត្ត​កៀន​យ៉ាង (Kien Giang) បាន​​​​ជួប​ប្រទះ​ភាព​លំបាក​បន្តិច​បន្តួច​ ដោយ​ផល​វិបាក​ធ្ងន់​ធ្ងរ​នៃ​របបប្រល័យ​ពូជ​សាសន៍​​ បាន​បន្សល់ទុកមក​ ដូចជា​​គ្រោះទុរភិក្ស​ ជំងឺដំកាត់​ ហេដ្ឋារចនា​សម្ពន្ធត្រូវ​​ខូច​ខាតជាដើម​។​​

ច្រើន​ឆ្នាំ​កន្លងទៅ​ អនុវត្ត​មាគ៌ា​ការទូត​​​នៃ​បក្ស ​ខេត្ត​ កៀន​យ៉ាង​​ (Kien Giang) តែង​ផ្តោត​លើការ​​រក្សា​​ជំរុញ​អភិវឌ្ឍន៍​​ទំនាក់ទំនង​​មិត្ត​ភាព​ កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ ជាមួយ​នឹង​ខេត្តនានារបស់​​​កម្ពុជា​នៅ​​​កៀក​ព្រំដែន ​ ស្ថាបនា​​ព្រំដែន​សន្តិភាព​ មិត្ត​ភាព​​បម្រើ​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​​​ និង ​សង្គម​កិច្ច​ កិច្ចសហប្រតិបត្តិការ​បង្កើន​​ការពារជាតិ​​ និង​ សន្តិសុខ​រក្សា​ស្ថេរភាព​។​

នាសព្វថ្ងៃ​ ខេត្ត​ កៀន​យ៉ាង (Kien Giang) បាន​ចុះហត្ថលេខា​សហការ​នឹង​ខេត្ត​ក្រុង​ចំនួន ​៥​ នៃ​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កែប កំពត​ ព្រះសីហនុ កោះ​កុង​ និង​ភ្នំ​ពេញ​លើ​វិស័យ​កសិកម្ម​ ជលផល ពាណិជ្ជកម្ម សុខាភិបាល​ សិក្សា​អប់​រំ វប្បធម៌​ ​- កីឡា​ ទេសចរណ៍​ សន្តិសុខ​ - ​ការពារជាតិ​ ការទូត​ប្រជាជន ​និងស្វែង​រក​ អដ្ឋិធាតុ​​យុទ្ធជន​ពលី ​កងទ័ព​​​ស្មគ្រ​ចិត្ត​ ​អ្នក​ឯកទេស​វៀតណាម​ ដែល​បាន​ពលី​​នា​​សម័យ​សង្រ្គាម​នៅ​កម្ពុជា​។​

ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​កិច្ច​ការបរទេសខេត្ត ​​កៀន​យ៉ាង (Kien Giang) ឱ្យ​ដឹងថា​ ការ​អនុវត្ត​​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ​រវាង​ខេត្ត​ កៀនយ៉ាង (Kien Giang) ​និង ​ខេត្ត​ក្រុង​នានា​​នៃកម្ពុជា​ សកម្មភាព​ពាណិជ្ជកម្ម​ នាំចេញ​​ចូល​ទំនិញ​ចាំបាច់ត្រូវ​​ឆ្លងកាត់​​ច្រក​ព្រំដែន ​​ហាតៀន (Ha Tien) និង ​ច្រក​ព្រំដែន​អន្តរជាតិ ​យ៉ាង​ថាញ​ (Giang Thanh)។​

ចាប់​ពី​ឆ្នាំ​២០១៥ មក​ដល់​សព្វថ្ងៃ សរុប​តម្លៃ​នាំចេញ​ចូល​​​​សម្រេច​បាន​ជាង​៥៤៨​លាន​​ដូលា្ល​អាមេរិក​ តាមរយៈ​​នោះ​​បើកទូលាយ​ការ​រួម​ប្រាស្រ័យ​សេដ្ឋកិច្ច​ រួម​ចំណែក​​កែលម្អរ​​ជីវ​ភាព​ប្រជាជននៅ​​តំបន់​ព្រំដែន​ ពង្រឹង​​​ពង្រីក​សន្តិសុខ ​​- ការពារជាតិ​។

ខេត្ត ​កៀនយ៉ាង (Kien Giang) ​បាន​ផ្តល់​ផ្គត់​ផ្គង់​អគិសនី​ ជូន​ឃុំ​មួយ​ចំនួន​នៅ​​ស្រុក​កំពង់​ត្រាច (កំពត​) ជិត​​១៦០​លាន KWh ​ តម្លៃ​ប្រហែល​១៣​លាន​ដូល្លាអាមេរិក​។

ក្នុង​វិស័យ​កសិកម្ម​ ខេត្ត ​កៀន​យ៉ាង (Kien Giang) ​ជំនួយ​កសាង​ទម្រង់​រូបភាព​ផលិត​​បន្លែ​ ហ្វឹក​ហ្វើន​បច្ចេកទេស​​ដាំ​ដុះ​ និង​ ថែទាំ​បន្លែ​ ស្រូវ​។ បង្ហាញ​ការ​ផលិត​​ស្រូវ​​​កាត់បន្ថយ​ថវិការ​ចំណាយ​ ហ្វឹក​ហ្វើន​បច្ចេកទេស​​ធ្វើ​ស្រូវគុណភាព​ខ្ពស់​​ ជូន​​កម្មាភិបាល​​កសិកម្ម​ ប្រជាជន​​ខេត្ត​កែ​បនិង​កំពត​​។​

ឆ្នាំ​២០១៨ ​មហាវិទ្យាល័យ​ កៀន​យ៉ាង (Kien Giang) ​បាន​ចុះហត្ថលេខាលើ​​កិច្ច​ព្រមព្រៀង​​សហប្រតិបត្តិការ ​ជាមួយនឹង​​​សកល​វិទ្យាល័យ​ខេមរភូមិន្ទ​​ភ្នំ​ពេញ ​និង ​សកល​វិទ្យាល័យ​ជា ស៊ីម​ កំចាយ​មារ​ ស្តី​ពីការ​ដោះ​ប្តូរ​និស្សិត​ គ្រូ​បង្រៀន​ បណ្តុះបណ្តាល​ និងស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​។ ដំណាក់​កាល​២០១៨ - ២០២២​ មហាវិទ្យាល័យ​​កៀនយ៉ាង ​(Kien Giang) ​បណ្តុះបណ្តាល​​​ឥត​គិត​​ថ្លៃ​ជូននិស្សិ​ត​កម្ពុជា​​​៥៣​នាក់​។​

ប្រៀបខ្លាំង​​អំពី​​គមនាគមន៍​​ផ្លូវ​គោក​ បង្កលក្ខណៈ​ជូន​សហគ្រាស​ទេសចរណ៍​​ កៀន​យ៉ាង​ (Kien Giang) និង ​កំពត​​បើក​ដំណើរ​ទេសចរណ៍​នាំ​ភ្ញៀវទេសចរ​ ឆ្លង​​ច្រក​​ព្រំដែន​​អន្តរជាតិ ​​ហាតៀន (Ha Tien)​។​

នា​ឱកាស​បុណ្យ​ទាន​ប្រពៃណី​ នៃប្រទេស​ទាំងពីរ​ ថ្នាក់ដឹក​នាំ​រដ្ឋ​អំណាច​ កងកម្លាំង​ប្រដាប់អាវុធ ​មូលដ្ឋាន​ទាំងពីរ​រៀបចំ​​ក្រុម​ទៅ​ជូនពរសួរ​សុខទុក្ខ​​​នា​បុណ្យ​​ចូ​ល​​​​ឆ្នាំ​ថ្មី​​ ស្តែង​ពីទឹក​ចិត្ត ​និងទំនាក់ទំនង​សាមគ្គី​ មិត្ត​ភាព​វៀត ណាម​ - ​កម្ពុជា​។

រដ្ឋ​អំណាច​​ខេត្តនា​នា​នៅ​​ជាប់ព្រំដែន​ទាំង​ពីរប្រទេស​​​ ​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជាជន​ធ្វើ​​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ ទស្សនា​ទេសចរណ៍​ រៀប​ចំ​សកម្មភាព​រួម​ប្រាស្រ័យ​វប្បធម៌​ កីឡា​ជាដើម​។​

លោក​ ​វ៉ាន់ ​កុង​ដូវ​ (Van Cong Dau) នាយក​នៃ​នាយកដ្ឋាន​កិច្ច​ការបរទេស​ខេត្ត​ កៀន​យ៉ាង (Kien Giang) ​ឱ្យ​​ដឹង​ថា ក្រៅ​ពី​​សកម្មភាព​​ឧបត្ថម្ភ​ខេត្តនានារបស់​​កម្ពុជានៅ​​កៀក​ព្រំដែន​​ ​ ​​លើ​វិស័យ​សេដ្ឋកិច្ច​ វប្បធម៌​ សង្គម​​ ខេត្ត​ កៀន​យ៉ាង (Kien Giang) ​នៅ​ទាំង​ជំរុញ​សកម្មភាព​សហការជាមួយ​​​នឹង​មិត្តភក្តិ​​ក្នុងការងារ​​បែង​​ចែក​ព្រំដែន​ បោះ​​បង្គោល​​ព្រំប្រទល់​លើ​ដែនដី​គោក​។ បង្ការប្រឆាំង​ឧក្រិដ្ឋ​ជន​ រក្សា​សន្តិសុខ​​លើ​តំបន់ព្រំដែន​ដី​គោក​និង​ព្រំដែន​ទឹក​។ សហការ​ស្វែងរក​អដ្ឋិ​ធាតុ​យុទ្ធជន​ពលី​ កង​ទ័ព​ស្មគ្រ​ចិត្ត​ អ្នក​ឯកទេស​វៀតណាម ដែល​​ពលី​នា​សម័យ​សង្រ្គាម​នៅ​កម្ពុជា​។ សហប្រតិបត្តិការ​ការងារគតិយុត្ត​ សកម្មភាព​​ការទូត​ប្រជាជន​ ជាដើម​។

ដើម្បី​គោលដៅ​សាមគ្គី​ មិត្ត​ភាព​ អ្នក​ជិត​ខាងដ៏ល្អ​ អនុវត្ត​ទំនាក់ទំនង​សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​​វៀតណាម​ និង​កម្ពុជា​ គោល​ដៅ​នៃ​ខេត្ត កៀន​យ៉ាង​​ (Kien Giang) ក្នុងការ​កសាង​ទំនាក់ទំនង​សាមគ្គី​ មិត្ត​ភាព​ជាមួយ​នឹង​បណ្តា​ខេត្ត​មិត្ត ​ដែល​នៅ​ជាប់​ព្រំ​ដែន​ “អ្នក​ជិតខាង​​ល្អ មិត្ត​ភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការលើ​គ្រប់​វិស័យ​​ ស្ថេរភាពយូ​រ​អង្វែង​” ប្តេជ្ញា​ចិត្ត​រួម​គ្នាធ្វើឱ្យ​ប្រសើរ​​ទំនាក់ទំនងដ៏​​ខ្ពង់ខ្ពស់​​ សហប្រតិបត្តិការ​ទ្វេភាគី​​អភិវឌ្ឍន៍​គ្រប់​វិស័យ​ ស្ថេរភាព​យូ​រអង្វែង​ កសាង​ព្រំដែន​សន្តិភាព​ លំនឹង​ និង ​អភិវឌ្ឍន៍​។​

ថ្នាក់ដឹក​នាំ​ខេត្ត ​កៀន​យ៉ាង (Kien Giang) អះអាង​លើ​មូលដ្ឋាន​​ប្រវត្តិសាស្រ្ត​សាមគ្គី​ផ្សារ​ភ្ជាប់​បេះដូង​តែមួយ មិត្ត​ភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​​ ជួយ​ទំនុក​បម្រុង​គ្នា​ទាន់ពេល​ ដោយ​សុទ្ធ​ចិត្ត​និង​មាន​ប្រសិទ្ធភាព​អំឡុង​ពេល​កន្លងហើយ​​ ខេត្ត​ កៀន​យ៉ាង​ (Kien Giang) បន្ត​អភិវឌ្ឍន៍​ខ្លាំង​ក្លា ​​ពង្រឹង​ពង្រីក​ បង្កើន​ទំនាក់ទំនង​មិត្ត​ភាព​ និង​ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​នឹង​ខេត្ត​ក្រុង​នានា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បំផុត​ខេត្ត​នានា​នៅ​ជាប់​ព្រំដែន ​​កសាង​ព្រំដែន​សន្តិភាព ​ស្ថេរភាព​ និង ​អភិវឌ្ឍន៍​​ ពិសេស​គឺអនុវត្ត​កិច្ច​ព្រមព្រៀង​​ នៃ​រដ្ឋាភិបាល​ទាំងពីរ​ ដែល​បាន​ចុះហត្ថលេខា​​។​

ខេត្ត​ជំរុញ​ល្បឿន​ចរចា​ អំពី​ការ​ងារបែង​ចែក​ព្រំដែន​ បោះបង្គោល​ព្រំប្រទល់​លើ​ដែន​ដី​គោក។ បទបញ្ជា​នៃ​កង​សមត្ថកិច្ច​​រក្សា​​សហការ​ ជាមួយ​នឹង​កងកម្លាំង​ភាគខាង​មិត្ត​ ក្នុងការ​ងារ​ក្តាប់​ស្ថាន​ភាព​តំបន់ព្រំដែន​ សកម្មភាព​​ក្រុម​ឃ្មាំង​សត្រូវ​​ពាក់ព័ន្ធ​ដល់​សន្តិសុខ​ - ការពារជាតិ ការងារបែង​ចែក​ព្រំដែន​ បោះបង្គោល​ព្រំប្រទល់​។ ដោះស្រាយ​ទាន់ពេល​ សមស្រប​ មិនទុក​បង្កើត​ជម្លោះ​ក្នុង​តំបន់​ព្រំដែន​ កសាង​ផ្លូវ​ព្រំដែន​សន្និសុខ​ មិត្ត​ភាព ​និង ​ស្ថេរភាព​យូរ​អង្វែង​។

ខេត្ត​ កៀន​យ៉ាង ​(Kien Giang) បន្ត​បង្កើន​​សកម្មភាព​ការទូត​នឹង​ខេត្ត​នានា​​របស់​​កម្ពុជា​ នៅ​ជាប់ព្រំដែន ​ ដើម្បី​ការ​បង្កើត​ការ​យល់ដឹង​ ផ្លាស់ប្តូរ​យោបល់​ សហការ​អនុវត្ត​ភារកិច្ច​​ការពារ​សន្តិសុខ​​នយោបាយ​ សន្តិសុខ​សង្គម​លើ​ដង​ផ្លូវ​ព្រំដែន​ និង​សំណង់​បង្គោល​ព្រំដែន​រវាង​ប្រទេសទាំង​ពីរ​ តាម​សេចក្តី​កំណត់​។ បន្ត​ឧបត្ថម្ភ​ ជួយ​គ្នា​លើ​គ្រប់​វិស័យ​សេដ្ឋកិច្ច​ វប្បធម៌​ សង្គម​ និង​ អភិវឌ្ឍន៍​ទេសចរណ៍​។​

ទន្ទឹមនោះ ខេត្ត​ជំរុញ​សកម្មភាព​រួម​ប្រាស្រ័យ​នឹង​ប្រជា​ជន បំផុត​នៅ​តំបន់​ជំរុំ​ទី​ប្រជុំ​ជន​ជិត​ព្រំដែន​​ ដើម្បី​រឹត​បន្តឹង​បន្ថែម​ទឹក​ចិត្ត​សាមគ្គី​មិត្ត​ភាព​ ឃោសនា​ អប់រំ​និតី​វិធី និង​ពិនិត្យ​ហ្មឹង​ម៉ាត់​​នូវ​ស្ថានភាព​ព្រំដែន​ កិច្ចសហប្រតិបត្តិការ​​រួម​អភិវឌ្ឍន៍​ ដើម្បី​ភាព​រុង​រឿង​ និង​ សុភមង្គលនៃ​​ប្រជាជន​ទាំងពីរ​ប្រទេស​វៀតណាម​- ​កម្ពុជា​៕​

 

តាម​គេហទំព័រ​ vietnamplus /
ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top