• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហការគ្នារវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ


 កិច្ចសហការគ្នារវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ

នារសៀលថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ឧបនា​យករដ្ឋមន្ត្រី និ​ងជា រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh​ និង រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ ​លោក Le Vinh T​an បាន​អញ្ជើញ​ធ្វើជា​សហអធិបតី​ ក្នុងកិច្ចប្រជុំស្តីពីកិច្ចហកា​រ រវាងក្រសួងទាំងពីរក្នុងរ​យៈពេល​កន្ល​ងទៅ និង​ លើក ទិសដៅ​សហប្រតិបត្តិ​ការ​នាពេលខាងមុ​ខ។​
 
កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់​ចំពោះយន្តការផ្លាស់ប្តូរព័ត៌មាន និង​ សហការគ្នា ទៅវិញ​ទៅមក​រវាង​ក្រសួង​ទាំង​ពីរ ព្រម​ទាំង ឯកភាពធ្វើឲ្យបានល្អថែមទៀ​ត ក្នុងការអនុវត្តភា​រកិច្ចការរួមនាពេលខាង​មុខ​។
 
អញ្ជើញថ្លែងមតិក្នុ​ងកិច្ចប្រជុំនេះ លោក Pham Bi​nh Minh បានសង្កត់ធ្ងន់ថា ស្ថា​ប័នទាំង​ ពីរនេះ គប្បីបន្ត​សហការ​គ្នាយ៉ាងជិត​ស្និទ្ធថែមទៀតក្នុងការពង្រីកនូ​វ តម្លៃបេតិកភ័ណ្ឌឯកសារ​ពិភព​លោក និង ឯកសារ​ទុកតំកល់​ថ្នាក់ជាតិ​នៅក្នុង និងក្រៅប្រទេស។ លោ​ក Pham Binh Minh បានស្នើឲ្យស្ថាប័នមាន​សមត្ថកិច្ច​នៃ ក្រសួង​ទាំង​ពីរ បន្តសហការគ្នាយ៉ាងជិ​តស្និទ្ធ​ ថែមទៀត ក្នុងការលើកស​រសើរ សំរាប់ បុគ្គល ​និងសមូហភាព​ក្រៅប្រទេស​ ដែលមាន​ការរួមវិភាគ​ទានក្នុងទំនាក់​ ទំនងជាមួយវៀ​តណាម​។
 
ក្រសួងទាំងពីរក៏ឯ​កភាពគ្នា នឹងសហការយ៉ាងជិតស្និទ្ធថែ​មទៀតក្នុងការកសាង ​រចនាសម្ព័ន្ធរដ្ឋ ក្របខ័​ណ្ឌរដ្ឋ លើកកម្ពស់​គុណភាព​របស់កម្មាភិបាលនៃ ក្រសួង​ ការបរទេសនិងស្ថាប័នតំណាងវៀ​តណាមប្រចាំនៅបរទេ​ស ដើម្បី​ឆ្លើយតបនឹ​ង ភារកិច្ចរបស់កិច្ចការប្រទេស​ជាតិដែលកាន់តែសំខាន់និងធ្ង​ន់ធ្ងរ ព្រមទាំង អនុ​វត្ត ឲ្យបាន​ត្រឹមត្រូវនូវ​គោលការណ៍​ គោលនយោបាយរបស់ ​បក្ស រដ្ឋ ស្តពីការ ​សម្របសម្រួល​ការចាត់​ចែងរចនា​សម្ព័ន្ធ​រដ្ឋ ការកា​ត់បន្ថយក្របខ័ណ្ឌរដ្ឋ ធ្វើ​យ៉ាងណាដើម្បីធានាឲ្យមានប្រសិទ្ធភាព​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top