• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងអ៊ីរ៉ង់


 កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងអ៊ីរ៉ង់

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ នាពេលខាងមុខភាគី​ទាំងពីរនឹងបង្កើន​ការផ្លាស់ប្ដូរ​គណប្រតិភូ​គ្រប់​ជាន់​ថ្នាក់​ ជាពិសេសគឺថ្នាក់ជា​ន់ខ្ពស់​។

ទទួលសេចក្ដីអញ្ជើញរបស់ប្រធា​នរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋសភា​នៃសាធារណរ​ដ្ឋ​ឥស្លាមអ៊ីរ៉ង់ ដឹកនាំដោយលោក​ Ali Ardeshir Larijani ប្រធានរដ្ឋសភាអ៊ីរ៉ង់ ​បាន​អញ្ជើញ​មកបំពេញ​ទស្សន​កិច្ច​ជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ​១៨ ខែមេសា។​ នាព្រឹកថ្ងៃទី ១៦ ​ខែមេសា​នៅទីក្រុងហាណូយ លោកស្រី​ Nguyen Thi Kim Ngan បា​នអញ្ជើញ​ជាអធិបតី​ក្នុង​ពិធីទទួល​បដិសណ្ឋារកិច្ច​ជាផ្លូវការ​។ បន្ទាប់មក ប្រ​ធានរដ្ឋសភា លោកស្រី ​ Nguyen Th​i Kim Ngan បានជួបចរ​ចាជា​មួយ លោក​ Ali Ardeshir ​Larijani។

នៅក្នុង​ជំនួបចរចានេះ លោកស្រី Nguyen Th​i Kim Ngan បានវាយ​តម្លៃខ្ពស់​ចំពោះអត្ថន័យ​នៃដំណើរ​ទស្សនកិច្ច​នេះ ហើយសម្ដែងជំ​នឿជាក់ថា៖ដំណើរទស្សនកិច្ចនេះ​នឹងរួមចំណែក​ពង្រឹង និងអភិវឌ្ឍន៍​នូវទំនាក់​ទំនង​មិត្ត​ភាព និងកិច្ចសហប្រ​តិបត្តិការជាប្រពៃណីរវាងប្រជា​ជនវៀតណាម​ និង​​អ៊ីរ៉ង់​។ លោក​ស្រីប្រធាន​រដ្ឋសភាវៀត​ណាមបាន​ស្នើឲ្យភាគី​ទាំងពីសហការ​យ៉ាង​ជិតស្និទ្ធិ ដើម្បីទទួល​ឲ្យបានគោល​ដៅដែល​ថ្នាក់ដឹក​នាំជាន់​ខ្ពស់នៃប្រទេស​ទាំងពីរ​បានឯកភាព គឺនាំទំហំពាណិជ្ជ​កម្មទ្វេភាគី​ឡើង​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំខាងមុខ​។

រីឯខ្លួន​វិញ ប្រធានរដ្ឋសភាអ៊ី​រ៉ង់លោកAli Ardeshi​r Larijani បានអះ​អាង​ថា៖ ភាគីទាំងពីរ​អាច​សម្រច​បាន​គោល​ដៅនាំ​ទំហំពាណិជ្ជកម្មទ្វេភាគីឡើ​ង ២ ពាន់លានដុល្លារ​អាមេរិក​។ អីរ៉ង់​មានបំណង​រៀនសូត្រ​បទពិសោធន៍​លើវិស័យ​កសិម្មរបស់វៀតណាម។​ នាពេល​ខាងមុខ​ភាគីទាំងពី​គប្បីឆ្ពោះទៅការ​បើក​ជើង​ហោះហើរ​ត្រង់​ពីប្រទេសទាំ​ងពី​រ ដើម្បីរួមចំណែកជំរុញការអ​ភិវឌ្ឍលើវិស័យសេដ្ឋកិ​ច្ច ​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៃប្រទេស​ទាំង​ពីរ​។

ថ្នាក់ដឹកនាំទាំងពីរ​រូបបានឯកភាពថា៖ ​នាពេលខាង​មុខភាគី​ទាំងពីរ​នឹង​បង្កើនការ​ផ្លាស់ប្ដូរ​គណប្រតិភូ​គ្រប់ជាន់​ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់​។ ស្ដីពីបញ្ហានៅសមុទ្រខាងកើ​ត លោក​ស្រី Nguyen Thi ​Kim Ngan បាន​ឲ្យដឹ​ងថា៖​វៀតណា​មមានគោលការណ៍ដោះស្រាយរាល់ជ​ម្លោះនៅសមុទ្រខាងកើតដោ​យសន្តិ​វិធី ដែល​សមស្រប់​នឹង​ច្បាប់អន្តរជាតិ ក្នុងនោះមាន​ អនុសញ្ញានៃអង្គការសហប្រជាជា​តិស្ដីអំពីច្បាប់សមុទ្រ ​១៩៨២​ ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top