• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងសហប្រតិបត្តិការអាកាសចរណ៍រវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងសហរដ្ឋអាមេរិក

នៅថ្ងៃដដែល ក្រុមហ៊ុន Bamboo Airways បានប្រកាសជាផ្លូវការនូវផ្លូវហោះហើរត្រង់រវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកហើយបានណែនាំក្រុមហ៊ុន AVIAWORLD (ការបណ្តាក់ទុនរួមគ្នារបស់ AVIAREPS AG) ជាសាខាមេផ្លូវការរបស់ខ្លួននៅទីផ្សារអាមេរិក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសម៉ាស៊ីន GENx និងកញ្ចប់ថែទាំសម្រាប់យន្តហោះប៊ូអ៊ីង ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways  (រូបថត៖ វៀតណាម+)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងអនុវត្តន៍នូវសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសម៉ាស៊ីន GENx និងកញ្ចប់ពិនិត្យជួសជួលសម្រាប់យន្តហោះ Boeing ៧៨៧-៩ ដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លាររវាងក្រុមហ៊ុន Bamboo Airways និងក្រុមហ៊ុនអាកាសចរណ៍ GE Aviation (ក្រោមក្រុមហ៊ុន General Electric Group) សហរដ្ឋអាមេរិក។

នៅថ្ងៃដដែល ក្រុមហ៊ុន Bamboo Airways បានប្រកាសជាផ្លូវការនូវផ្លូវហោះហើរត្រង់រវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកហើយបានណែនាំក្រុមហ៊ុន AVIAWORLD (ការបណ្តាក់ទុនរួមគ្នារបស់ AVIAREPS AG) ជាសាខាមេផ្លូវការរបស់ខ្លួននៅទីផ្សារអាមេរិក។ លើសពីនេះទៅទៀត តាមការគ្រោងទុកក្រុមហ៊ុន Bamboo Airways នឹងចូលរួមជាមួយក្រុមរបាយការណ៍អាកាសចរណ៍ (ARC) ចាប់ពីខែតុលាឆ្នាំ ២០២១ ដើម្បីត្រៀមរៀបចំការលក់សំបុត្រតាមរយៈបណ្តាញចែកចាយការធ្វើដំណើរនៅក្នុងទីផ្សារអាមេរិក។ នេះគឺជាជំហានត្រៀមរៀបចំធំបន្ទាប់ពីក្រុមហ៊ុន Bamboo Airways ត្រូវបាននាយកដ្ឋានសន្តិសុខដឹកជញ្ជូនអាមេរិក (TSA) ផ្តល់អាជ្ញាប័ណ្ណសម្រាប់ជើងហោះហើរត្រង់ទៅវិញទៅមកដើមដំបូងវាងវៀតណាមនិងអាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២១ ខែកញ្ញា លោកប្រធានរដ្ដ Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាមួយក្រុមហ៊ុនអន្តរជាតិ CFM នាំមកនូវតម្លៃសរុបនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដល់ ១៨.៥ ពាន់លានដុល្លារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top