• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង EVFTA បើកឱកាសធ្វើអាជីវកម្មសម្រាប់បែលហ្ស៊ិកនិងវៀតណាម


កសិករនៅសហករណ៍ Long Tri (ស្រុក Chau Thanh ខេត្ត Long An) ប្រមូលផលផ្លែស្រកានាគសម្រាប់ការនាំចេញ។ (ប្រភព៖ TTXVN)

នាថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២០ សហភាពប៊ែលហ្សិក - វៀតណាម (BVA) សហការជាមួយសមាគមធុរកិច្ចប៊ែលហ្សិក - លុចសំបួប្រចាំនៅ វៀតណាម (Beluxcham) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពីឱកាសធ្វើអាជីវកម្មនិងវិនិយោគសម្រាប់ប៊ែលហ្សិកនិងវៀតណាម។
 
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកនិងជាប្រធានស្ថានបេសកកម្មវៀតណាមអមនៅសហភាពអឺរ៉ុប លោក Vu Anh Quang បានវាយតម្លៃខ្ពស់ថាកិច្ចព្រមព្រៀង EVFTA នឹងបង្កើតកម្លាំងចលករក្នុងការជម្រុញយ៉ាងខ្លាំងក្លាសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - អឺរ៉ុបនិយាយរួម និងរវាងវៀតណាម និង ប៊ែលហ្សិកនិយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូត Vu Anh Quang មានបំណងថាវៀតណាមនិងប៊ែលហ្សិកនឹងបង្កើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីលើវិស័យដែលមានផលប្រយោជន៍រួមនិង បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដូចជាវិស័យកសិកម្មឆ្លាត សុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាបរិស្ថាននិងភ័ស្តុភារជាដើម ដើម្បីឆ្ពោះទៅគោលដៅរួមគឺបង្កើនកំណើនអភិវឌ្ឍប្រកបដោយចីរភាពក្រោយពីជំងឺរាតត្បាត Covid-19 ព្រមទាំងអំពាវនាវសហគ្រាសបែលហ្ស៊ិកគាំទ្រក្នុងការជម្រុញរដ្ឋាភិបាលបែលហ្ស៊ិក   ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ រវាងវៀតណាមនិងអឺរ៉ុប (EVIPA) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។
 
ទន្ទឹមនឹងនេះ អនុប្រធានស្ថានបេសកកម្មអឺរ៉ុបប្រចាំនៅវៀតណាមលោកស្រី Axelle Nicaise បានវាយតម្លៃថាទីផ្សារវៀតណាមនឹងមានការកែលម្អនិងមានស្ថិរភាពថែមទៀតខាងច្បាប់ ហេតុដូច្នេះនឹងទាក់ទាញវិនិយោគកាន់តែច្រើនថែមទៀត ហើយលោកស្រីក៏បានអះអាងទៀតថា កិច្ចព្រមព្រៀង EVFTA នឹងធ្វើឲ្យមានការបំលាស់ទីតាំងរោងចក្រផលិតកម្មរបស់ក្រុមហ៊ុនសហភាពអឺរ៉ុបពីប្រទេសជិតខាងមកចូលប្រទេសវៀតណាម តាមនោះនឹងបង្កើតការងារធ្វើជាច្រើនថែមទៀតសម្រាប់ភាគីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top