• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនកំពុងដំណើរការដ៏ល្អប្រសើរ


 ប្រធានាធិបតីអាមេរិកលោក Donald Trump 
 

 ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅសេតវិមាននាថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក លោក  Donald Trump បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុង​ប៉េកាំង កំពុងតែដំណើរការល្អ ខណៈ​ដែល​អ្នកចរចាពាណិជ្ជកម្មអាមេរិក នឹងអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ច​ចរចារ​ថ្មីនា​សប្តាហ៍​ខាង​មុខ​។
 
នៅពេល​ដែលសួរថា តើមានការលុបចោលពន្ធលើទំនិញនាំចូលរបស់ចិនដែរឬទេ លោក Donald Trump បានអះ​អាងថា ភាគីទាំងពីរនឹងមិនលើកឡើងអំពីការលុបចោលកំរិតពន្ធនានានោះទេ។ យោងតាមផែនការ តំណាង​ពាណិជ្ជកម្ម  អាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នឹងអញ្ជើញទៅដល់ប្រទេសចិននៅសប្តាហ៍ខាងមុខ ដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្ម ដែលត្រូវ​បាន​វាយ​តម្លៃថាកំពុងឈានដល់ដំណាក់កាលចុងក្រោយ សំដៅដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកម្ម ដែល​បាន​អូស​បន្លាយ​     រយៈពេល ៨ ខែ រវាងខឿនសេដ្ឋកិច្ចធំបំផុតទាំង ២ នៅលើពិ​ភពលោកនេះ​៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top