• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ឱកាសនិងឧបសគ្គ

ឆ្លៀតឱកាសកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ទើបបានចុះហត្ថលេខារវាងប្រទេសទាំង១២ ក្នុងនោះមានប្រទេសវៀតណាម លោកនាយករដ្ឋមន្រ្តីង្វៀនតឹនយុងបានសរសេរអត្ថបទមួយ៖ “កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ឱកាសនិងឧបសគ្គ  - សកម្មភាពរបស់យើងខ្ញុំ”។ តាមរយៈអត្ថបទនេះ លោកនាយករដ្ឋមន្ត្រីបានវិភាគយ៉ាង ស៊ីជំរៅបណ្តាគុណសម្បត្តិក៏ដូចជាឧបសគ្គរបស់ប្រទេសវៀតណាម នៅពេលប្រទេសវៀតណាមចូលរួមបរិវេណលេងថ្មីៗនេះ ចាប់ពីនោះមកបានដាក់ចេញនូវបណ្តាដំណោះស្រាយ ដែលមានលក្ខណៈមូលដ្ឋាន យូរអង្វែង ដើម្បីលើកសេដ្ឋកិច្ចរបស់ប្រទេសយើងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្ថិតស្ថេរ។

តាមលោកនាយករដ្ឋមន្ត្រី ង្វៀនតឹន​យុង៖ ​ ការចូលរួម​ TPP និង FTA ជំនាន់ថ្មី​នេះ ទន្ទឹម​នឹង​ឱកាស និងភាពងាយស្រួលជាច្រើន​ ក៏ប៉ុន្តែប្រទេសវៀតណាមនឹងប្រឈមមុខឧបសគ្គនិង​ការ​លំ​បាក​ជាច្រើន​ដែរ។ ​នោះគឺជា​ ការប្រកួតប្រជែង​នឹងកើតឡើង​យ៉ាង​ប្តូរ​ផ្តាច់​ ហើយ​មិន​ត្រឹម​​តែ​​នៅក្នុង​ទីផ្សាររបស់បណ្តាប្រទេស​ចូល​រួម​កិច្ច​ព្រមព្រៀង​ទេ​ ថែមទាំងនៅក្នុងទីផ្សារបស់ប្រទេសខ្លួនឯង​ទៀត​ផងហើយ​និងស្ថិតលើកំរិតទាំងបីគឺ៖ ផលិតផល​ សហគ្រាស​ និង​ប្រទេស ជាពិសេសគឺ​ការប្រកួតប្រជែងអំពី​គុណភាព​នៃ​របបនយោបាយនិង​បរិយាកាស​​ធ្វើអាជីកកម្ម​។

ប្រឈមមុខ​នឹង​សម្ពាធពីការប្រកួតប្រជែង​ សហគ្រាសមួយចំនួន​ក្រោយពេល​ផ្លាស់ប្តូរ​និង​​រៀបចំ​រចនាសម្ព័ន្ធឡើងវិញ​ បើសិនជាមិនមានការរីកចំរើនអាចត្រូវ​រំលាយ​ឬ​ប្រកាស​ក្ស័យ​ធន​ ពលករមួយចំនួន​នឹង​បាត់បង់ការងារ តំបន់កសិកម្មនិង​កសិករ​ងាយ​រង​គ្រោះ គម្លាតរវាងអ្នកក្រនិងអ្នកមាន​កាន់​​តែ​​ឆ្ងាយ បើសិនជា​យើងមិន​អនុវត្តន៍​អោយ​មាន​ប្រសិទ្ធិភាព​​នូវយុទ្ធសាស្រ្ត​អភិវឌ្ឍន៍យ៉ាង​ឆាប់រហ័ស រឹងមាំនិង​ធានា​អោយ​ប្រជាពល​រដ្ឋ​​ទាំង​មូល​បានទទួល​សមិទ្ធផល​ពីកំណើន​សេដ្ឋកិច្ច។

ប្រឈមមុខនឹង​ឧបសគ្គអំពី​ការអនុវត្តន៍ក៏ជាបញ្ហាធំមួយដែរ ចាប់ពីការធ្វើ​ឲ្យសុក្រិត​ប្រព័ន្ធច្បាប់​ដល់ការបណ្តុះបណ្តាល​ធនធានមនុស្ស​ លើកកំពស់​លទ្ធភាពកម្មាភិបាល​​ បុគ្គលិក​ អ្នកជំនាញ​​បច្ចេកទេស​និង​គតិយុត្ត។​ ខ្លឹមសារអំពី​ពលកម្ម - សហជីព​ក៏ប្រឈមមុខ​នឹងឧបសគ្គ​ជាច្រើន ​និង​តម្រូវការថ្មី​ក្នុង​សកម្មភាព​របស់​អគ្គ​សម្ពន្ធពល​កម្ម​​វៀត​ណាម​និង​ប្រព័ន្ធនយោបាយ​របស់​ប្រទេសយើងផងដេរ។


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទាំង ១២ ប្រទេសជាសមាជិក ដែលចូលរួមកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)ចូលរួមពិធីចុះហត្ថលេខា បញ្ចប់ទាំងស្រុងលើដំណើរការកិច្ចចរចារកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) នៅប្រទេសនូវែលសេឡង់។ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរៀបចំ​រចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ​។
រូបថត៖​ដឹកតាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីចុះហត្ថលេខារវាងបណ្តាក្រសួង​ ស្ថាប័ន​អំពីការត្រួតពិនិត្យ​នូវការអនុវត្តរាល់​ភារកិច្ច ដំណោះស្រាយ​ដ៏សំខាន់ៗដើម្បី​កែលម្អ​បរិយាកាស​ធ្វើអាជីវកម្ម។ រូបថត៖​អាន​ដឹង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាម​ត្រូវការជំរុញការកសាងនិង​បំពេញបន្ថែមប្រព័ន្ធ​ច្បាប់ និងគោលនយោបាយ​ដើម្បី​បង្កើត​បរិយាកាស​ធ្វើអាជី​វកម្ម​ដ៏តម្លាភាព។ រូបថត៖​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដើម្បី​ទាញយកផលប្រយោជន៍ពីឱកាសអំណោយផល​ និងឆ្លងកាត់​ការលំបាក​និងឧបសគ្គ​ លោកនាយក​រដ្ឋមន្ត្រី​ ង្វៀនតឹនយុង​បានអោយដឹងថា តម្រូវ​ការ​ដ៏​ចាំ​បាច់​នា​បច្ចុប្បន្ន​​នេះ​គឺ​​ត្រូវ​​លើកកម្ពស់​លទ្ធភាព​​ប្រកួតប្រជែង​របស់​ខឿន​សេដ្ឋកិច្ច​ទាំងមូល​។​ ក្នុង​នោះ​ត្រូវ​កំណត់​អោយបាន​ច្បាស់​នូវ​តួ​នាទី​និង​ធ្វើ​សកម្មភាព​របស់​បណ្តា​អង្គភាព​​​​ក្នុងការ​អនុវត្តន៍ភារកិច្ច ដែល​​មាន​អត្ថន័យ​សំខាន់នេះ។

តាមលោកនាយករដ្ឋមន្ត្រី ​៖ សហគ្រាស​ដើរតួនាទី​ជាស្នូល​ក្នុង​ការ​សម្រេច​​កម្លាំងប្រកួត​​ប្រជែងមីក្រូ​ ឆ្លុះបញ្ជាំង​​កម្លាំង​និង​លទ្ធ​ភាព​ប្រកួត​ប្រជែង​នៃ​ខឿន​សេដ្ឋកិច្ច។ ហេតុ​នេះ​​“​សហគ្រាស​​​ត្រូវ​ទទួល​យក​ការប្រកួត​ប្រជែងនិង​ត្រូវម្ចាស់​ការ​ និង​ឆ្នៃប្រឌិត​ក្នុង​ការ​អនុវត្ត​ន៍​ប្រកបដោយ​ព្រមៗ គ្នា ​និង​​ប្តូរ​ផ្តាច់​​ចំពោះរាល់​ដំ​ណោះស្រាយ​ ដើម្បី​បង្កើន​កម្លាំង​ប្រកួត​ប្រជែងរបស់​ទំនិញ​ សេវាកម្ម​ ដែល​ពួកគេផ្គត់ផ្គង់​ ​មាន​គំនិតមិនត្រឹម​តែ​​កំណត់​​នៅ​ទី​ផ្សា​រ​ក្នុង​ស្រុកតែប៉ុណ្ណោះ ថែម​ទាំង​ឈាន​ទៅ​ទីផ្សារ​នៅ​ក្នុង​តំ​បន់​និង​ពិភពលោកផងដែរ”។ លោក​​​​​​​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ដូច្នេះ។

ប៉ុន្តែ​តាម​លោកនាយ​យក​រដ្ឋ​មន្ត្រី​ សហគ្រាស​មិនអាច​សម្រេច​ទាំងអស់ដោយខ្លួន​ឯង​បាន​​ទេ។​ សហគ្រាស​​ត្រូវ​​តែ​​ធ្វើសកម្ម​ភាព​ក្នុង​​ក្របខ័ណ្ឌ​​របប​យោបាយនិង​បរិ​យាកាស​ធ្វើ​អាជីវកម្ម​ ​​ដែលបាន​​កំណត់​ហើយ។ ចំ​ណុច​នេះ​ត្រូវ​​ពឹង​ផ្អែត​ទៅលើ​រដ្ឋ។ ​ដូច្នេះ​​រដ្ឋ​ត្រូវ​អនុវត្ត​ន៍បាន​​ល្អ​​នូ​វមុខ​ងារ​ឆ្នៃប្រឌិត​និង​អភិវឌ្ឍន៍​ ជាពិសេសគឺ​រក្សា​ស្ថេរភាព​សេដ្ឋកិច្ច​មីក្រូ​ កសាង​​ប្រព័ន្ធ​​ច្បាប់​ គោលនយោបាយ យុទ្ធសាស្រ្ត​ រៀបចំ​និង​ចាត់​តាំង​ក្បាល់ម៉ាស៊ីន​គ្រប់​គ្រង ដើម្បី​បង្កើត​បរិយាកាស​​ធ្វើអាជីវកម្ម​មាន​តម្លាភាព​ ធានា​សិទ្ធ​សេរីធ្វើអាជីវកម្ម​និង​ការ​ប្រកួតប្រជែងមាន​សមភាព។

ដូច្នេះ​ តាមលោក​នាយក​រដ្ឋ​មន្ត្រី​ង្វៀនតឹន​យុង​ យើងត្រូវការបំ​ពេញ​បន្ថែមរបបយោបាយ ប្រព័ន្ធ​ច្បាប់​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​​ឆ្លើយ​​តប​​នឹង​តម្រូវការ​របស់​សេដ្ឋកិច្ច​ទីផ្សារ ទំនើប សមាហរណកម្ម​អន្តរជាតិ​​និង​​សន្យា​ក្នុង​​បណ្តា​កិច្ច​ព្រមព្រៀង ​FTA ​ជាពិសេសគឺ​ FTA ជំនាន់​ថ្មី​ ដោយ​ស្មារតី​ផ្លាស់​ប្តូរ​លើគ្រប់វិស័យ​ និងព្រមៗគ្នារទាំងសេដ្ឋកិច្ច​និង​នយោបាយ។

ទន្ទឹម​នឹង​នោះ​ ដោយសារ TPP ក៏ដូចជា FTA ជាមួយ​ EU​ តម្រូវ​ឲ្យ​សហគ្រាស​រដ្ឋ​ត្រូវតែ​បើកចំហ​ ​ធ្វើសកម្មភាពមាន​តម្លាភាព និង​ការ​ប្រកូត​ប្រជែង​មាន​សមភាព​ជា​មួយ​​សហគ្រាស ដែលមាន​សមាសភាព​សេដ្ឋកិច្ច​ផ្សេងៗទៀត។ ហេតុនេះ​យើងត្រូវតែជំរុញ​ដំណើរការ​កែទម្រង់រចនាសម្ព័ន្ធឡើង​វិញ​ លើក​កំពស់​គុណភាព​របស់​សហគ្រាស​រដ្ឋ​ ព្រមទាំង​លើ​កទឹក​ចិត្ត​ការរីកចំរើន​របស់​សហគ្រាសវៀតណាម​ ជាពិសេស​គឺ​សហគ្រាស​ឯកជន​ធ្វើជា​កម្លាំងចិត្ត​លើកកម្ពស់​កម្លាំង​ប្រកូតប្រជែង​និង​លក្ខណៈជាម្ចាស់របស់​ខឿនសេដ្ឋកិច្ច។


វៀតណាម​សង្សឹម​ថាវិស័យវាយនភណ្ឌនិង​ស្បែកជើង​នឹងទទួលបាន​ផលប្រយោជន៏ជាច្រើន​ នៅ​ពេល​វៀតណាមចូលរួម ​ TPP។ រូបថត៖ត្រឹមវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វិស័យ​កសិកម្ម​បានព្យាករណ៍នឹងប្រឈមមុខ​នឹង​ការ​លំបាកជា​ច្រើន ​បើសិនជាគ្មាន​ការ​ផ្លាស់ប្តូរ​របៀបផលិត​ទៅតាមការបង្កើត​​បណ្តា​តំ​បន់​ផលិត​ទំនិញ​ធំៗ​និង​ខឿន​កសិកម្ម​ស្អាត។ រូបថត៖យុយខឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

TPP ជា​ទីផ្សារសំខាន់​ ស្រូបយកជិត​៤០%​នៃ​បរិមាណ​​ជលផល​នាំចេញរបស់​វៀតណាម
រូបថត៖អានហៀវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លើកទឹកចិត្ត​ការអភិវឌ្ឍន៍អោយបានខ្លាំងក្លានូវ​ប្រភេទសហគ្រាសឯកជន ដើម្បីធ្វើជា​កំលាំង​លើកម្ពស់​ការប្រកួតប្រជែង​និង​លក្ខណៈជាម្ចាស់របស់​ខឿន​សេដ្ឋកិច្ច។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចូលរូម​ TPP សហគ្រាស​វៀតណាម​ត្រូវតែ​ផ្លាស់ប្តូរថ្មី​បច្ចេកវិទ្យា​ ដើម្បី​ចូលរួម​យ៉ាងឆាប់​រហ័សនឹងបណ្តាញ​ផលិតម្ម​​​និង​ប្រព័ន្ធតំលៃ​សកលលោក។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បញ្ចប់អត្ថបទនេះលោកនាយករដ្ឋមន្ត្រី​​បានសង្កត់ធ្ងន់ថា៖ “ដើម្បីធានា​ការ​ជោគជ័យ​ក្នុង​សមាហរណកម្ម​​អន្តរជាតិ​​ និងអនុវត្តមានប្រសិទ្ធិភាព​បណ្តា​ FTA ជាពិសេស​គឺ​TPP និង ​FTA វៀតណាម​ - EU មុនគេបង្អស់គឺត្រូវការមានសេចក្តីសម្រេច​ចិត្ត​​របស់​បក្ស រដ្ឋសភា និង​កម្មវិធី​ប្រតិបត្តិការ​ដ៏ជាក់ស្តែង​របស់​រដ្ឋាភិបាល​ ស្ថាប័ន គ្រប់ជាន់​ថ្នាក់ ​និងសហគមន៏​​សហគ្រាស​”។​ ត្រូវ​ធ្វើអោយបាន​ល្អ​ការងារ​ផ្សព្វផ្សាយព័ត៌មាន​ បង្កើត​ឯកភាព​គ្នារ​ក្នុង​ការ​យល់ដឹង​ ឯកភាព​គ្នាក្នុង​ការ​ធ្វើសកម្មភាព​ ខិតខំប្រឹង​ប្រែងលើក​កំពស់​លទ្ធភាពប្រកួតប្រជែង​ លើក​ខឿន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​និង​រឹង​មាំ./.



 

នាថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ​ឆ្នាំ២០១៦​ កិច្ច​ព្រម​ព្រៀង​ដៃគូអន្តរប៉ាស៊ីហ្វិក​(TPP)បាន​ចុះ ហត្ថលេខា​រវាង១២ ប្រទេសរួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិច  នូ​វែ​ល​ហ្សេ​ឡង់  ប៉េរូ សឹង្ហបុរី អាមេរិក និង វៀតណាម មាន​ទំហំ​សេដ្ឋកិច្ច​​ស្មើ ៤០% GDP (បរិមាណ​ជាង ២០ ពាន់​ ពាន់​លាន​ដុល្លារ​អាមេរិក) និងស្មើ ៣០%​ ពាណិជ្ជកម្មពិភពលោក។ ហេតុនេះ រួម​ជាមួយ TPP, FTA និង EU និង​បណ្តា FTA ដែល​បាន​ចុះ​ហត្ថលេខា ឬ​ កំពុង​ក្នុង​ដំណើរការ​ចរចារ នៅ​ខាង​មុខ​នេះ​ វៀតណាម​នឹង​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេរី​ជាមួយ ៥៥ ប្រទេស ក្នុងនោះ​មាន​ ១៥ ប្រទេស​ក្នុង​ក្រុម G20។


 
ទីភ្នាក់ងាសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top