• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងមហោឡារិក

​កិច្ចប្រជុំលើកទី៤​រដ្ឋសភាវៀតណាម​នីតិកាលទី១៤ បានប្រារពយ៉ាង មហោឡារិកនៅទីក្រុងហាណូយនាថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៧។ 
 
 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤

អញ្ជើញចូល​រួមក្នុងពិធីនេះ មាន វត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់​ អតីតថ្នាក់ដឹកនាំបក្ស រ​ដ្ឋ និងរដ្ឋាភិបាល ក្នុងនោះ មាន​អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម ​លោក Nguyen Phu Trong ប្រធាន រដ្ឋ លោក​ Tran Dai Quang ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្ត្រីលោក ​Nguyen Xuan Phuc។ ក្នុងរយៈពេល​២៦ថ្ងៃធ្វើការ ទន្ទឹម នឹងខ្លឹមសារស្តីពីការតាក់​តែងច្បាប់មក អង្គប្រជុំក៏បានប្រមូលផ្តុំពិភាក្សា ​ពិនិត្យ និ​ងសម្រេចនូវខ្លឹមសារសំខាន់ៗអំពីសេដ្ឋកិច្ចសង្គម រួម​ចំណែកអនុវត្តប្រកប​ ដោយជោគជ័យ​នូវភារ​កិច្ច​​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​សម្រាប់ឆ្នាំ២០១៧ និង បណ្តាឆ្នាំបន្តបន្ទាប់។
 
នៅក្នុងសន្ទរកថាបើកកិច្ចប្រ​ជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ​១៤ ប្រធានរដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បា​នអះអាង​ថា រយៈ ពេល៩ខែកន្លងទៅ ប្រទេសជាតិទទួលបានល​ទ្ធផលវិជ្ជមានជាច្រើន​។ មិន ត្រឹមតែ​ប៉ុណ្ណោះ ឋានៈរបស់វៀតណាមក៏ត្រូវបានលើ​កកំពស់​លើឆាកអន្តរជាតិ  ជាពិសេសគឺព្រឹត្តិការណ៍ឆ្នាំ APEC ​វៀតណាម២០១៧ទៀតផង។
 
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រ​ជុំនឹងពិនិត្យ អនុម័តលើគម្រោងច្បាប់ចំនួន​ ៦ ពង្រាងសេចក្តីសម្រេចចិត្តចំ​នួន១២និង​ផ្តល់មតិលើគម្រោងច្បាប់ផ្សេងចំនួន​៩។ លោកស្រី Nguyen Thi Kim Ngan បាន​ឲ្យដឹងថា៖
 
“បណ្តាគម្រោងច្បាប់ដែល​បានលើកយកមកពិនិត្យ ក្នុងកិច្ចប្រជុំគឺរាល់ ឯកសារសំខាន់​ដែលបាន​អ្នកបោះ​ឆ្នោតនិង​សង្គមផ្តោតការ​យកចិត្តទុកដាក់ ពិសេស។​ គម្រោងច្បាប់ទាំងអស់​បន្តបាន​កំណត់​ជាក់ស្តែង​នូវបទ​បញ្ញត្តិ​របស់ រដ្ឋធម្ម​នុញ្ញឆ្នាំ២០១៣ ស្តីពីការពារសិទ្ធិមនុស្ស សិទ្ធិនិ​ងកាតព្វកិច្ចសារវ​ន្តរបស់​ ពលរដ្ឋ ជម្រុញការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច កែលំអបរិយាកាសអាជីវកម្ម​ បង្កើនការ ងារបង្ការប្រឆាំ​ងអំពើពុ​ករលួយ និងកំណែទម្រង់​រដ្ឋបាល​។ ស្តីពីការងារឃ្លាំ មើល រដ្ឋសភានឹងបន្ត​អនុវត្តការឃ្លាំមើលកំពូលប្រធានប​ទ ស្តីពី​ការអនុវត្ត គោលនយោបាយ​ច្បាប់ កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបា​លរដ្ឋដំណាក់កាល​២០១១ ២០១៦ និងរបាយ​ការណ៍​មួយ​ចំនួន​របស់រដ្ឋាភិបាល ​ស្តីពីការងារបង្ការប្រឆាំង បទល្មើស​ រំលោភ​ច្បាប់ និងការ​ងារ​បង្ក​រ​ប្រឆាំង​អំពើពុក​រលួយផង​ដែរ​”។


 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ 

ក៏នៅក្នុងពិធីបើ​ក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែង​ ចំពោះមុខ​អង្គប្រជុំ​អំពីលទ្ធផល​អនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៧ ផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមសម្រាប់​ឆ្នាំ២០១៨ ផងដែរ។
​ 
បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋស​ភាវៀតណាមនីតិកាល ទី១៤ នារសៀលថ្ងៃទី២៣​តុលា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Dinh Tien Dung ទទួល ការផ្ទេសិទ្ធិរបស់​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បា​នបង្ហាញនូវ​របាយការណ៍ ស្តីពី លទ្ធផល​អនុវត្តថវិការរដ្ឋឆ្នាំ២០១៧ គំរោងថវិការរដ្ឋ និ​ងវិធានការបែងចែក ថវិការមជ្ឈឹមដល់ឆ្នាំ​២០១៨។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡានិងទេសចរណ៍ លោក N​guyen Ngoc Thien ទទួលការផ្ទេសិទ្ធិពីនាយ​ករដ្ឋមន្ត្រី បង្ហាញនូវ របាយកា​រណ៍ស្តីពីគម្រោងច្បាប់ធ្វើវិសោធនកម្ម ​បំពេញបន្ថែមមាត្រាមួយ ចំនួ​ននៃច្បាប់កី​ឡា។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម លោ​ក Tran Tuan Anh ទទួលការផ្ទេសិ​ទ្ធិរបស់​នាយករដ្ឋមន្ត្រី បង្ហាញ​នូវ​របាយ​ការណ៍​ស្តីពី គម្រោងច្បាប់ប្រកួតប្រជែង(ធ្វើវិ​សោធនកម្ម)៕ 

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top