• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាន់ខ្ពស់វៀតណាម-កម្ពុជា-ឡាវ

នៅថ្ងៃទី២៦ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong; ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគី។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល); ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith។   (រូបថត៖ VNA)  


នៅថ្ងៃទី២៦ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong; ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគី។

ថ្នាក់ដឹកនាំនៃបក្សទាំង៣បានវាយតម្លៃខ្ពស់ពីអត្ថន័យនិងសារសំខាន់នៃកិច្ចប្រជុំនេះ ហើយជម្រាបជូនគ្នាអំពីស្ថានភាពនៃបក្សនីមួយៗ ប្រទេសនីមួយៗ ក្នុងនោះមានការងារបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺក្នុងបរិបទនៃការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ ថ្នាក់ដឹកនាំទាំង៣ក៏បានផ្លាស់ប្ដូរមតិអំពីស្ថានភាពកិច្ចសហប្រតិបត្តិការនាពេលកន្លងមក; ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ; ឯកភាពគ្នាលើសារសំខាន់នៃទំនាក់ទំនងប្រពៃណី ចំណងសាមគ្គីភាពមិត្តភាពដ៏ជិតស្និទ្ធរវាងបក្សទាំង៣ ប្រទេសទាំង៣។ ថ្នាក់ដឹកនាំទាំង៣បានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ពង្រីកប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ហើយបន្តសហប្រតិបត្តិការគ្នានាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង៣ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh។ អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ក៏អញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top