• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤

នៅថ្ងៃទី ២៩ ខែកក្កដា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន (SOM) បានរៀបចំឡើងសម្រាប់ត្រៀមឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ (AMM-54)។ អនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)


ថ្លែងមតិនៅឯកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានបញ្ជាក់ជាថ្មីនូវការគាំទ្រនិងការប្តេជ្ញាចិត្តចំពោះរាល់អាទិភាពនិងគំនិតផ្តួចផ្តើមរបស់ប្រទេសប្រធានអាស៊ានឆ្នាំ ២០២១ ព្រុយណេនិងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ វ៉ាក់សាំងនិងថ្នាំប្រឆាំងវីរុសមានសារៈសំខាន់ក្នុងការការពារនិងគ្រប់គ្រងជំងឺ ហេតុនេះហើយ ប្រទេសអាស៊ានចាំបាច់ត្រូវលើកកម្ពស់ការអនុវត្តផែនការទិញវ៉ាក់សាំងឱ្យបានម៉ឺងម៉ាត់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការទទួលបានវ៉ាក់សាំង ការផ្គត់ផ្គង់ ការចែក ចាយក៏ដូចជាការចែករំលែកបទពិសោធន៍និងការបង្កើនសមត្ថភាពផលិតវ៉ាក់សាំង។

លោកអនុរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសនានាលើគំនិតផ្តួចផ្តើម រៀបចំវេទិកាកិច្ចសហប្រតិបត្តិការអនុតំបន់ និងស្នើថា ចាំបាច់ត្រូវពង្រឹងការតភ្ជាប់កិច្ចសហប្រតិបត្តិការអនុតំបន់ជាមួយក្របខ័ណ្ឌនិងកម្មវិធីអភិវឌ្ឍន៍រួមរបស់អាស៊ាន ហើយចាត់ទុកថា នេះជាចំណុចសំខាន់មួយនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ក៏ដូចជាការអភិវឌ្ឍចក្ខុវិស័យក្រោយឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top