• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ

នាព្រឹកថ្ងៃទី១៥ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិប្រទេសសមាជិកអាស៊ាន លើកទី១៥ (ADMM ១៥) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ ADMM ១៥។ (រូបថត៖ TTXVN)


អង្គប្រជុំបានពិភាក្សា ហើយឯកភាពលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM+) លើកទី៨ ព្រមទាំងអនុម័តលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រី ការពារជាតិអាស៊ានជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសដៃគូនានាក្នុងឆ្នាំ២០២១ផងដែរ។ អង្គប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ADMM លើកទី១៥ សេចក្ដី ប្រកាស Bander Seri Begawan ក្នុងការប្រារព្ធខួបលើកទី១៥នៃកិច្ចប្រជុំ ADMM ដែល ឆ្ពោះទៅកាន់ការត្រៀមខ្លួនជាស្រេចសម្រាប់អនាគត សន្តិភាពនិងវិបុលភាពរបស់ អាស៊ាន។ សេចក្ដីប្រកាសបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ភាគីទាំងអស់អំពី កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងលក្ខណៈស្ថាបនាដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រដោយសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈការអនុវត្ត យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) សម្រេចក្នុងពេលឆាប់ៗនូវក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ក្រៅពីនោះ ភាគីនានាក៏បានសន្យាជំរុញសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីផងដែរ។
 

សេចក្ដីថ្លែងការណ៍បានបង្ហាញការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានទាំងអស់នាពេលខាងមុខ អំពីការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺ រាតត្បាត តាមការណែនាំនៃក្របខ័ណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាននិងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top