• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ ADMM ចង្អៀតចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ

នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅទីក្រុងហាណូយ កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) បានចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ។ នេះគឺជាព្រឹត្តិការណ៍បើកសម្រាប់បណ្តាកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន - ដោយក្រសួងការពារប្រទេសវៀតណាមដឹកនាំ ក្នុងឱកាសឆ្នាំជាប្រធានអាស៊ាន ២០២០ របស់វៀតណាម។

ប្រធានប្រតិភូការពារជាតិអាស៊ានថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN)


កិច្ចប្រជុំចង្អៀតនេះ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីត្រៀមរៀបចំសម្រាប់បណ្តាកិច្ចប្រជុំ ADMM និង ADMM + នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយមានការពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើន។ នៅក្នុងក្របខ័ណ្ឌ ADMM ចង្អៀតលើកនេះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមគ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអូស្ត្រាលី ឡាវ កម្ពុជា ថៃនិងប្រធានគណៈប្រតិភូឥណ្ឌូនេស៊ី។ ទន្ទឹមជាមួយគ្នានោះ រដ្ឋមន្រ្តីការពារជាតិអាស៊ានក៏នឹងមានជំនួបក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលីផងដែរ។

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានគូសបញ្ជាក់ទៅលើអាទិភាពនានា ដើម្បីធានាបាននូវជោគជ័យនៃកិច្ចប្រជុំនេះ៖ “ខ្ញុំគិតថាកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ានគឺមានសារៈសំខាន់ណាស់។ ព្រោះថា កិច្ចប្រជុំនេះមានលក្ខណៈកំណត់ភាពជោគជ័យនៃឆ្នាំអាស៊ានសម្រាប់ប្រទេសអាស៊ានទាំង ១០ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ថែមទាំងកំណត់ជោគជ័យរបស់ ADMM+ ទៀតផង។ យ៉ាងណាមិញ  ដើម្បីទទួលបានជោគជ័យយើងត្រូវដោះស្រាយបញ្ហាចំនួន ២។ ទីមួយគឺ ខ្លឹមសារនៃគោលការណ៍ក្នុងព្រាងកិច្ចសន្ទនារវាងអាស៊ាននិងអាស៊ាននិងរវាងអាស៊ានជាមួយបណ្តាប្រទេសដែលចូលរួម ជាក់ស្តែងតែម្តង គឺ សេចក្តីប្រកាសរួមរបស់ ADMM និងសេចក្តីប្រកាស ADMM+។ ដោយហេតុនេះយើងទាំងអស់គ្នាត្រូវតែឆ្លងកាត់កម្មវិធី។ ពោលគឺយើងត្រូវតែបង្កើតកម្មវិធីសមស្របមួយ ដែលសមាជិកចូលរួមមានការស្រុះចិត្តគំនិត។ ធ្វើបានដូច្នេះ មានន័យថា យើងបានទទួលជោគជ័យ”។

មុននេះ នាយប់ថ្ងៃទី ១៨ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមការងារការពារជាតិអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top