• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមហាអនុតំបន់ទន្លេមេគង្គលើកទី ២៣ បានសង្កត់ធ្ងន់ថា” ការធ្វើសមាហរណកម្ម ភាពសុខដុមរមនានិងចីរភាពកាន់តែល្អប្រសើរថែមទៀត”

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨  ខែវិច្ឆិកា នៅរដ្ឋធានីភ្នំពេញ ប្រទេសម្ចាស់ផ្ទះកម្ពុជាសហការជាមួយធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមហាអនុតំបន់មេគង្គក្រោម (GMS) លើកទី ២៣ ក្រោមប្រធានបទ“ ការធ្វើសមាហរណកម្ម ភាពសុខដុមរមនា និងចីរភាពកាន់តែល្អប្រសើរថែមទៀត” ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកក្នុង GMS ផងដែ។


អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Vu Dai Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ (រូបថត៖ vietnamplus.vn)

នេះគឺជាព្រឹត្តិការណ៍ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ឆ្នាំ ២០២១ ដែលនឹង​រៀប​ចំឡើងដោយប្រទេសកម្ពុជា។ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Vu Dai Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយ បានពិភាក្សានិងពិនិត្យឡើងវិញលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីរយៈពេលវែងរបស់មហាអនុតំបន់មេគង្គ ដើម្បីថ្នាក់ដឹកនាំយកមកពិភាក្សាគ្នានិងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ នាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ បណ្តារដ្ឋមន្ត្រីក៏ពិភាក្សាអំពីគោលបំណងនិងខ្លឹមសារនៃកម្មវិធីស្រាវជ្រាវយ៉ាងទូលំទូលាយសំដៅជួយគាំទ្រចំពោះការអនុវត្តយុទ្ធសាស្ត្រថ្មីនៅក្នុងតំបន់ ក៏ដូចជាពិចារណាលើវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំ GMS លើកមុននោះ ដែលក្នុងនោះ រួមមាន​វិស័យសំខាន់ៗដូចជាការដឹកជញ្ជូន ថាមពល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្មនិងការសម្របសម្រួលក្នុងវិស័យដឹកជញ្ជូន បរិស្ថាននិងសុខភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top