• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV ឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារនៃបណ្តាប្រទេស CLMTV រួមមានកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម បាន​បើក​ជាផ្លូវការនាថ្ងៃទី ១៧ ខែកញ្ញានៅទីក្រុងសៀមរាបប្រទេសកម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គម លោកស្រី Nguyen Thi Ha បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារនៃបណ្តាប្រទេស CLMTV (រូបថត៖ vov.vn)

ដោយមានប្រធានបទ“ ឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ ក្នុងប្រទេស CLMTV ៖ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គម” កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការងារលើកនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាគ្នាអំពីយន្តការការពារបន្ថែមទៀតសម្រាប់ពលករទេសន្តរប្រវេសន៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងចែករំលែកបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេស CLMTV ដែលទាក់ទិននឹងកិច្ចការពារនិងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាពនៃរបបសន្តិសុខសង្គម។

ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៨ ខែកញ្ញា កិច្ចប្រជុំ CLMTV លើកទី ៣ នឹងចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនិងឯកភាព លើសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាបស្តីពីផែនការសម្រប​សម្រួលខាងសន្តិសុខសង្គមនៅក្នុងបណ្តាប្រទេស CLMTV ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top