• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ

គ្មាន​​ពេល​ណា​​កិត្តសព្ទ​​ហាណូយ​ - វៀតណាម​ បាន​រំលឹក​ដល់ជា​ច្រើនដង​នៅ​​លើ​សារព័ត៌មាន​​ទូទាំង​​​ពិភពលោក​​​ដូច​ប៉ុន្មានថ្ងៃកន្លង​​។ នោះពីព្រោះ​​ក្រុង​​​ហាណូយ ​ជា​ទីកន្លែង​បាន​អាមេរិក​ និង កូរ៉េខាង​ជើង​ ជ្រើស​​​​យក​ទីកន្លែង​រៀ​បចំ​​​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ - កូរ៉េខាង​ជើង​​លើក​ទីពី​រ ជា​ព្រឹត្តិការ​ណ៍​​ទាក់ទាញ​​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ នៃ​សហគមន៍​ និង មតិ​អន្តរជាតិ​។​

ដំណោះ​ស្រាយអំ​​ពី​​ការងារ​​ហេតុ​អ្វី ​បែរ​ជាក្រុង​​ហាណូយ​ ដែល​មិនមែន​ជា​ទីកន្លែង ​ធ្លាប់​បាន​​ដាក់​​ចេញ​ សម្រាប់​ជ្រើស​រើស​យក​បម្រើ​​​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ - កូរ៉េខាង​ជើងលើកទី​ពីរ​ អ្នក​​ឯកទេស​​វៀតណាម និង បរទេស​​​ ​សុទ្ធ​តែ​មាន​យោបល់​ថា នោះ​ពីព្រោះ​​​វៀតណាម​​ជា​និមិត្ត​រូប​ បទដ្ឋានមួយ​​បោះរំលង​​​​សង្រ្គាម​​ បំបាត់​​​​អតីត​កាល​ បើក​ទ្វារ​​​សមារណកម្ម​ និង​អភិវឌ្ឍន៍​។​

 “តាំងពី​បោះ​ជំហាន​មកដល់​វៀតណាមពី​រាត្រី​​កន្លង​ហើយ​ ខ្ញុំ​បាន​ឃើញ​នូវភាព​ផ្លាស់​ប្តូរ​​​ជាច្រើន​របស់​​ប្រទេស​​មិត្ត​។ ហើយ​​ពិតជា​​វៀតណាម​បាន​ផ្លាស់​ប្តូរ​​ច្រើន​ មកដល់សព្វ​​​ថ្ងៃ​ ទូទាំង​ពិភពលោក​​ក៏យក​ចិត្តទុក​​​ដាក់​ដល់​​មិត្ត​”។

លោកប្រធានា​ធិបតីអាមេរិក​ Donald Trump សរសេរនៅលើ​​​បណ្តាញ​សង្គម Twitter ​​។.


មាន​មូលហេតុ​ច្រើន​ ដើម្បី​វៀតណាម​បាន ​​​ជើងជ្រើ​សយក​ទាំង​អាមេរិក និង ​កូរ៉េខាង​​​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ រួម​ជាមួយ​ខឿន​នយោបាយ​ស្ថិរភាព​ បរិយាកាស​​​សន្តិសុខ​​សុវត្ថិភាព​ វៀតណាម​មាន​បទពិសោធន៍​​​​ច្រើន​ក្នុង​ការងាររៀបចំ​ជោគ​ជ័យ​ សុវត្ថិភាព​ទាំង​ស្រុង​​ នូវ​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​លំដាប់​ៗ។ សំឡឹង​​មើល​អនាគត​ វៀតណាម​នឹង​​ទទួល​បន្ទុក​ជា​ប្រធាន​​អាស៊ាន​ឆ្នាំ​២០២០​ និង​កំពុង​ជា​បេក្ខជន​ឈរ​ឈ្មោះ​​តែ​មួយ​គត់​ នៃ​ក្រុម​បណ្តា​ប្រទេស​អាស៊ី - ​ ប៉ាស៊ី​ហ្វីក​ សម្រាប់​ដំណែង​សមាជិក​មិនអចិន្រ្តៃយ៍​​​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​​សហ​ប្រជាជាតិ​​អាណិត្តកាល​ ២០២០ ២០២១​។​



 លោក​ប្រធានា​ធិបតីអាមេរិក​ Donald Trump និង លោក​ប្រធាន​កូរ៉េខាង​ជើង Kim Jong-un ​មាន​កិច្ចជំនួប​ដំបូង​ នៅ​ម៉ោង​១៨ ៣០នាទី​ នាថ្ងៃទី​២៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩ នៅ​សណ្ឋាគា​រ​ Sofitel Legend Metropole  បើក​​កិច្ច​ប្រជុំ​កំពូលអាមេរិក - ​កូរ៉េខាង​ជើង​លើកទី​ពីរ​​នៅក្រុង​​ហាណូយ​។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​ លោក​ប្រធានកូរ៉េខាង​ជើង​ Kim Jong-un ពិសា​អាហារ​រាត្រី​ស្និទ្ធស្នាល​ បន្ទាប់ពី​ជំនួប​ដំបូង​នៃ​​កិច្ច​ប្រជុំ​កំពូលអាមេរិក - កូរ៉េខាង​ជើង លើកទី​ពីរ​ នៅ​ក្រុង​ហាណូយ​ នាថ្ងៃទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោក​ប្រធានាធិបតី​អាមេរិក​  Donald Trump និង លោក​ប្រធានកូរ៉េខាង​ជើង​ Kim Jong-un ធ្វើ​​ដំណើរ​កម្សាន្ត​​ក្នុង​បរិវេណ​សណ្ឋាគារ​ Sofitel Legend Metropole ទៅកាន់​បន្ទប់​​​ពិភាក្សា​បើកទូលាយ​ ជាមួយនឹង​​រដ្ឋមន្រ្តី​ប្រទេសទាំងពីរ​នៅ​ក្រុង​ហាណូយ​ នា​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 កិច្ច​ពិភាក្សា​បើកទូលាយ ​រវាង​ប្រធានាធិបតី​អាមេរិក Donald Trump និង លោក​ប្រធាន​កូរ៉េខាង​ជើង Kim Jong-un ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ បាន​ចុះ​ផ្សាយ​



 ក្បូន​ឡាន​របស់​លោក​ប្រធាន​កូរ៉េខាង​ជើង Kim Jong-un ​ លើ​ដង​វិថី​ហាណូយ​។ រូបថត៖ វៀតគឿង/​កាសែត​រូបភាព​វៀតណាម​


ក្បួនឡាន​របស់​លោកប្រធានាធិបតីអាមេរិក​ Donald Trump ​ លើ​ដង​វិថី​ហាណូយ​។​ រូបថត៖ ខាញ​ឡុង/កាសែត​រូបភាព​វៀតណាម

 “ការដែលវៀតណាម​រៀបចំ​កិច្ច​ប្រជុំ​សំខាន់​នេះ សឱ្យ​ឃើញ​ថា​នេះ​ជា​ប្រទេស​មួយ​ មានទំនុក​ចិត្ត​ បាន​គោរព​ជា​ដៃគូ​មាន​​អនាគត​​នៃ​ប្រទេសជា​​​ច្រើន​”។

លោក Grigory Lokshin ​ ជា​កម្មាភិបាល​​ស្រាវ​ជ្រាវ​​ជាន់​ខ្ពស់​ ចំណុះ​មជ្ឈមណ្ឌល​​​វៀតណាម​ និង អាស៊ាន​​ ចំណុះ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​​រុស្ស៊ី​។

 អាច​អះអាង​ថា វៀតណាម​មាន​តួនាទីគួរ​ទុក​ចិត្ត​​ក្នុង​បទដ្ឋាន​សន្តិភាព​​លើ​ឧបទ្វីប​កូរ៉េខាង​ជើង។ វៀតណាម​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេសមួយ​ចំនួន​​តិច​ ដែល​មាន​ទំនាក់ទំនង​មិត្ត​ភាព​ជាមួយនឹង​​អាមេរិក និង​ កូរ៉េខាង​ជើង ទន្ទឹម​នោះមាន​ទីតាំង​ភូមិ​សាស្រ្ត​ងាយ​ស្រួល​ សម្រាប់​ការ​ចលនា​​នៃ​ប្រទេសទាំងពីរ​។​ ជាមួយ​នឹង​ការ​ក្លាយ​ជា​ទីកន្លែង​ជំនួប ​រវាង​លោក​ប្រធានាធិបតី​អាមេរិក D.Trump ​ និង លោក​ប្រធាន​កូរ៉េខាង​ជើង​ Kim Jong-un វៀតណាម​កត់ត្រា​បន្ថែម​ព្រឹត្តិការណ៍​ដូចជា​​ប្រទេស​មួយ​ ផ្តល់បាន​ទំនុក​ចិត្ត​ពី​សំណាក់​មិត្តភក្តិ​សារព័ត៌មាន​ ទៅ​ដល់​ដៃ​គូ​​អភិវឌ្ឍន៍​លំដាប់ថ្នាក់ពិភពលោក​។




 ប្រជាជន​​រដ្ឋធានី​ហាណូយ​ ទទួល​ថា្នក់​ដឹក​នាំ​អាមេរិក​ និង កូរ៉េខាង​ជើង​ អញ្ជើញ​មក​ចូល​​រួម​​កិច្ច​ប្រជុំ​។​ រូបថត៖ តឹកសើន​/​កាសែតរូបភាព​វៀតណាម​


 ប្រជាជន​រដ្ឋធានី​ហាណូយ​ ទទួល​ថ្នាក់ដឹក​នាំ​អាមេរិក និង កូរ៉េ​ខាងជើង អញ្ជើញ​ចូល​មក​កិច្ច​ប្រជុំ​។ រូបថត៖ កុងដាត​/​កាសែតរូបភាព​វៀតណាម​



 ប្អូន​​ៗក្រុង​​​ហាណូយ​ ទទួល​ស្វាគមន៍​ថ្នាក់ដឹក​នាំ​អាមេរិក និង កូរ៉េខាង​ជើង​ អញ្ជើញ​មកចូល​កិច្ច​ប្រជុំ​។​ រូបថត៖ ខា​ញ​ឡុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 អ្នកយក​ព័ត៌មាន​ក្នុង​ប្រទេស ​និង ​អន្តរជាតិច្រើន​​កុះករ​ បំពេញការងារ​​លើ​វិថី ​លី​ថៃ​តូ (Ly Thai To)​។ រូបថត៖ តឹនសើន​/កាសែត​រូបភាព​វៀតណាម​



 ដង​វិថី ​លី ថៃ​តូ (Ly Thai To) ​តំបន់​​សណ្ឋាគារ Melia ​ អ្នក​យក​ព័ត៌មាន​អន្តរជាតិច្រើន​​កុះករ​​ ប្រមាញ់​យកព័ត៌​មាន​​រូបភាព ​​អំពី​លោក​ប្រធាន​​កូរ៉េខាង​ជើង Kim Jong - un ​។


រូបភាព​​ផ្សព្វ​ផ្សាយ​​សម្រស់​វៀតណាម​ នៅ​មជ្ឈមណ្ឌល​កាសែត​អន្តរជាតិ​ (IMC) បម្រើ​កិច្ច​​ប្រជុំ​​កំពូល​អាមេរិក - កូរ៉េខាង​ជើង​​លើកទីពីរ​ បាន​ដាក់​នៅ​វិមាន​​វប្បធម៌​ពលកម្ម​​មិត្ត​ភាព​សូវៀត - វៀតណាម​ នៅ​លេខ​៩១ ផ្លូវ​ត្រឹន​ហឹង​ដាវ​ (Tran Hung Dao) ហ្វាង​គីម (Hoan Kiem) ​​ហាណូយ​។ រូបថត៖ កុង​ដាត​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


ហាង​លើ​ដង​វិថី​បុរាណ​​ហាណូយ​ ដាក់​លក់​អាវ​​​បោះ​ពុម្ព​​រូបភាព​ថ្នាក់​ដឹក​នាំទាំងពីរ​​។​ រូបថត៖ ខាញ​ឡុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អ្នក​យក​ព័ត៌មាន​អន្តរជាតិម្នាក់​​ ​បំពេញ​ការងារ​នៅ​​កិច្ច​ប្រជុំកំពូល​អាមេរិក​ - កូរ៉េខាង​ជើង​លើកទី​ពីរ​ ចូលចិត្ត​មួក​ស្លឹក​វៀតណាម​។ រូបថត៖ ថាញ​យ៉ាង​/​កាសែតរូបភាព​វៀតណាម​
 

អាហារ​ហ្វើ (Pho) ​​ហាណូយ​ ​​បម្រើ​នៅ​មជ្ឈមណ្ឌល​​កាសែត​អន្តរជាតិ (IMC)​។ រូបថត៖ កុង​ដាត​​/​កាសែតរូបភាព​វៀតណាម

 

នៅ​មជ្ឈមណ្ឌល​កាសែត​អន្តរជាតិ ​(IMC) មាន​​​អាហារ​ប្រពៃណី​ជាង​៤០​​មុខ​​របស់​វៀតណាម​ បាន​បម្រើ​អ្នក​យក​ព័ត៌មាន​ក្នុងប្រទេស​​ និង ​អន្តរជាតិ ​៣០០០នាក់​ បំពេញ​ការងារ​ដោយ​​ឥតគិត​ថ្លៃ​​នៅ​​កិច្ច​ប្រជុំ​។​ រូបថត៖ កុង​ដាត/​កាសែតរូបភាព​វៀតណាម​
 

នៅ​មជ្ឈមណ្ឌល​កា​សែត​​អន្តរជាតិ (IMC) អ្នក​យកព័ត៌មាន​​អន្តរជាតិ​​​​​​​ប្រញាប់​នាំ​យកព័ត៌មាន​​​​​​នៃ​កិច្ច​ប្រជុំ​។​​ រូបថត៖ កុង​ដាត/​កាសែតរូបភាព​វៀតណាម​
 
 អ្នក​យក​ព័ត៌មាន​ក្នុង​ប្រទេស​​ និង​ អន្តរជាតិ​​​ជាង​៣០០០​នាក់​ បំពេញ​ការងារ​​នៅ​​កិច្ច​ប្រជុំ​​កំពូលអាមេរិក - កូរ៉េខាង​ជើង​លើកទី​ពី​រ។ ​រូបថត៖ កុង​ដាត/​កាសែតរូបភាព​វៀតណាម


 ក្នុង​ប៉ុន្មានថ្ងៃ​​ប្រព្រឹត្ត​ទៅ​កិច្ច​ប្រជុំ​កំពូលអាមេរិក - កូរ៉េខាង​ជើងលើកទី​ពីរ​ ដងវិថី​បាន​តុបតែង​​ស្អាត​ ដើម្បី​ផ្សព្វផ្សាយ​ក្រុង​​ហាណូយ​ ជា​ទីកន្លែង​​មក​នៃ​​​សន្តិភាព​។​ រូបថត៖ ថាញ​យ៉ាង​/​កាសែតរូបភាព​វៀតណាម


 មធ្យោបាយ​គមនាគមន៍​​​​របស់ក្រុង​​ហាណូយ​ ​ត្រៀមជា​ស្រេច​​បម្រើ​​ប្រជាជន​​​ និង ភ្ញៀវទេសចរ​​​ក្នុង​ប៉ុន្មាន​ថ្ងៃ​​ប្រព្រឹត្តទៅ​ នៃ​​កិច្ច​ប្រជុំ​កំពូល​អាមេរិក - កូរ៉េខាង​ជើង​លើកទី​ពី​រ។ រូបថត៖ ថាញ​យ៉ាង​/​កាសែតរូបភាព​វៀតណាម​​
 

ព្រឹត្តិការណ៍​នេះ ​អះអាង​ម្តង​ទៀត​នូវ​ភាព​ជោគ​ជ័យ​​នៃ​គោលនយោបាយ​ផ្លាស់ប្តូរ​​ថ្មី​ ដែល​វៀត​ណាម​​​ដំណើរការ​ជាង​៣០​​ឆ្នាំ​កន្លង​។ មាគ៌ា​ត្រឹម​ត្រូវ​ ដែល​បក្ស​ជ្រើ​ស​​ផ្តល់​ជូន​ទឹក​ដី​ នូវ​​គោល​ជំហរ​ថ្មី​​​ក្នុង​សហគមន៍​អន្តរជាតិ​ និង ជា​រូបភាព​គំរូ​អភិវឌ្ឍន៍មួយ​​ ​ចំពោះប្រទេស​ជាច្រើន​៕​


 អរគុណ​​​នៃ​កា​រទទួល​​បដិសណ្ឋារកិច្ច​​ដ៏​កក់​ក្តៅ​​នៃ​​ក្រុង​ហាណូយ​​​ក្នុង​​សប្តាហ៍​​នេះ របស់​លោក​ប្រធាន​ ង្វៀន​ ភូ​ត្រុង (Nguyen Phu Trong) លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និង​​ទូទាំង​ប្រជាជន​វៀតណាម​ដ៏​អស្ចារ្យ​! អរគុណ​​ប្រជាជន​វៀតណាម​​ អ្នក​បាន​រាប់​អាន​​យើង​ខ្ញុំ​​ដោយ​សុទ្ធចិត្ត​។ អរគុណ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏កក់​ដៅ ​​នៃ​ថ្នាក់ដឹក​នាំ ​​និង​ប្រជាជន​​វៀត​ណាម​។

លោក​ប្រធានាធិបតី​​អាមេរិក Donald Trump ​ សរសេរ​លើបណ្តាញ Twitter


 អត្ថបទ៖ កាសែត​រូបភាព​វៀតណាម រូបថត៖ កាសែតរូបភាព​វៀតណាម​ /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​/ AFP
 

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top