• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរវាងអាស៊ាននិង EU លើកទី២១

 នាថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិក បានប្រព្រឹត្ត ទៅ​កិច្ចប្រជុំ​រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ាន​-EU លើកទី២១ ដោយមានកា​រចូលរួម របស់តំណាងនៃប្រទេសអាស៊ានទាំ​ង១០ ក៏ដូច​ជាប្រទេស EU ទាំង​២៤។ អនុ​រដ្ឋមន្រ្តីការបរទេសវៀត​ណាមលោក Nguyen Quoc Dung តាងនាមឧប​នាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីកា​របរទេស​លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំនេះ​។
 
គណៈប្រតិភូ​វៀតណាមបានចូលរួមនិងរួមចំណែកយ៉ា​ងសកម្មនៅក្នុងកិច្ច ប្រ​ជុំ ក៏ដូច​ជាដំណើរ​ការ​កសាង​ឯកសារ​សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ​ផង ដែរ។ តា​ងនាម​អាស៊ាន​អញ្ជើញថ្លែង​មតិស្ដីពី​វិស័យ​អាទិភាព​នានា​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការអាស៊ាន-EU ឆ្នាំ២០១៩ អនុរដ្ឋម​ន្រ្តីការបរទេសវៀត ណាមលោក N​guyen Quoc Dung បានលើក​ឡើងទិសដៅនិង​វិធានការពង្រឹងកិច្ចសហ​ប្រតិ បតិ្តការប្រកប​ដោយប្រសិទ្ធភាព​និង​ជាក់ស្ដែង​រវាងភាគី​ទាំងពីរលើវិស័យដែល អាស៊ានមានតម្រូ​វការនិង EU មានឧត្តមភាពដូចជា បម្រែបម្រួល​អាកាសធាតុ ប្រឆាំងភេរវកម្ម​ ឧក្រិដ្ឋជនឆ្លងដែន ស​ន្តិសុខអ៊ីនធឺណែត ការគ្រប់គ្រងព្រំ​ដែន ការទប់​ស្កាត់ការ​នេសាទ​ដោយ​ខុស​ច្បាប់​ និងការអភិវឌ្ឍដោយចី​រភាពជាដើម។​
 
ចំពោះបញ្ហា​អន្តរជាតិនិងតំបន់ផ្សេងៗទៀត លោកអនុរដ្ឋមន្រ្តីការបរទេស វៀតណាម បានអះអាង​សារជាថ្មី​លើគោល​ជំហររបស់​អាស៊ានស្ដីពីបញ្ហាសមុទ្រ ខាងកើ​ត ជូនដំណឹង​អំពីការ​រីកចម្រើន​ក្នុងដំណើរ​ការកសាង​ក្រម​ប្រតិបត្តិ​ COC រវាងអាស៊ាននិងចិន ព្រ​មទាំងគាំទ្រអោយ EU ចូលរួមយ៉ាងសកម្មក្នុងការ​ខិត​ខំ ប្រឹងប្រែង​រួមរបស់​អាស៊ាន​សំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំ​បន់ ផងដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top