• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន


រដ្ឋមន្ត្រីការបរទេសអាស៊ាន អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN)

 នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលមាន​ការ​ចូល​រួម​ពីរដ្ឋ​មន្ត្រីការ​​បរទេស នៃប្រទេសសមាគមប្រ​ជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) ទាំង១០ និងអ​គ្គលេ​ខាធិការអាស៊ាន ត្រូវបានប​ញ្ចប់ដោយចេញផ្សាយសារព័ត៌មាន​ស្តីពី ខ្លឹមសារដែលសម្រេចបានបន្ទាប់​ពីការពិភាក្សា ដែល​ផ្តោត​លើការ​ពិភាក្សា​លើបញ្ហាសំខាន់ៗ អាទិភាពកិច្ចសហប្រ​តិបត្តិការសម្រាប់ឆ្នាំ២០១៩​ ព្រមទាំង​បញ្ហាក្នុង​តំបន់​និង​អន្តរ​​ជាតិ ដែល​មានការយកចិត្តទុកដាក់ដូ​ចគ្នា។
 
ឧបនាយករដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Pham Binh Minh បានដឹកនាំ​គណៈប្រតិភូ​វៀត​ណាម​ចូលរួម​ក្នុងកិច្ចប្រជុំនេះ។ អញ្ជើញថ្លែង​នៅឯកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារ​ដ្ឋមន្ត្រី​ការ​បរ ទេស​វៀត​ណាម លោក Pham Bi​nh Minh បាន​ស្វាគមន៍​ចំពោះវឌ្ឍ​នភាព ជាវិជ្ជមានក្នុងកិច្ចស​ហប្រតិបត្តិ​ការអា​ស៊ាននា​ពេល​កន្លង​ទៅ។ លោក​ក៏បាន​វាយតម្លៃខ្ពស់​​និង​សម្តែងនូវឆន្ទៈ ត្រៀមខ្លួនជា​ស្រេច​ សហ​ការជា​មួយ​ប្រទេស​ថៃ​ដើម្បី​អនុវត្ត​ឲ្យបានជោគជ័​យ រាល់ប្រធាន​បទសម្រាប់​ឆ្នាំ ២០១៩ និងស្នើឲ្យបន្តនិងប​ង្កើតសន្ទុះដ៏រឹងមាំ ​ដើម្បី​ធានា​នូវ​ជោ​គ ជ័យនៃដំ​ណើរការ​កសាងសហគមន៍​។ ឧបនាយករដ្ឋមន្ត្រីនិងជារ​ដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម​លោក​​ Pham Binh Minh បាន​ស្នើអាស៊ានចាត់​ទុកសាមគ្គីភាព ឯកភាព និ​ងតួនាទីស្នូល ជាអាទិភាពគន្លឹះ​មួយ សម្រាប់​​គ្រប់​សកម្មភាព​។ ក្នុងបរិ​បទបដិវត្តបច្ចេកទេស៤.​០  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​លោ​ក  Pham Binh Minh ​បានស្នើឲ្យអាស៊ានធ្វើការយ៉ាងជិត​ស្និទ្ធ និង គាំទ្រគ្នាទៅវិញទៅម​ក ដើម្បី​លើក​​ក​ម្ពស់ការអភិវឌ្ឍន៍ច្នៃប្រឌិត កិ​ច្ចសហប្រតិបត្តិការ ក្នុងការ​បណ្តុះបណ្តាល​ប្រភពធន​ធាន​មនុស្សដែល​មាន​​គុណ​ភាព​ខ្ពស់។​

ស្តីពី​បញ្ហា​សមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ទោះ​បីជា​មានការវិវឌ្ឍន៍ជាច្រើន ប៉ុន្តែស្ថានភាពជាក់ស្តែងនៅ​បម្រែបម្រួលយ៉ាងស្មុគ្រស្មាញ។ តាមនោះ ​ស្នើ​ឲ្យ​អាស៊ាន​​ រក្សា​សាមគ្គីភាព និងខិតខំប្រឹងប្រែង រួម​ចំណែកស​ម្រាប់សន្តិភាព ​​ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ឈរលើ​មូល​ដ្ឋាន​​នៃគោលការណ៍ដែលបានព្រ​ម​ព្រៀង​គ្នា​៕​​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top