• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៦ ស្តីពីគ្រឿងញៀនបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៦ (AMMD 6) ស្តីពីគ្រឿងញៀន បានប្រារព្ធនៅទីក្រុងហាណូយនាពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨។ ថ្លែងក្នុងពិធីបើក ឧត្ត ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការទប់ស្កាត់និងគ្រប់គ្រងគ្រឿងញៀន។

 ទិដ្ឋភាពនៃកិច្ចប្រជុំ

រដ្ឋាភិបាលវៀតណាមតែងតែផ្តល់អាទិភាពដល់ការងារនេះ។ ជាមួយគ្នានេះដែរ វៀតណាមក៏បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ានក៏ដូចជាដៃគូរបស់ខ្លួន ជាពិសេសជាមួយប្រទេសជិតខាងក្នុងការទប់ស្កាត់និងគ្រប់គ្រងគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam មានប្រសាសន៍ថា៖
“ជាមួយនឹងគោលនយោបាយនិងពាក្យស្លោក “ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ” វៀតណាមបានត្រៀមខ្លួនជាស្រេចចូលរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​លើ​វិស័យបង្កាទប់ទល់នឹងគ្រោះថ្នាក់ពីគ្រឿងញៀន។ ជាពិសេស អនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរាល់​កិច្ចព្រមព្រៀងនិងការប្តេជ្ញាដែលបានដាក់ចេញ ជាមួយនឹងអាទិភាពចម្បងគឺកសាងនិងការពារដោយជោគជ័យ​សហគមន៍រឹងមាំបង្រួបបង្រួម និងការតស៊ូប្រឆាំងនឹងគ្រោះថ្នាក់នៃគ្រឿងញៀន”។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានពិភាក្សានិងវាយតម្លៃលើការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីការខិតខំប្រឹងប្រែងការពារសហគមន៍ ប្រឆាំងការជួញដូរគ្រឿងញៀនដំណាក់កាល ២០១៦-២០២៥ និងផែន​ការ​សហប្រតិបត្តិការ​អាស៊ានស្តីពីការបង្ការនិងគ្រប់គ្រងផលិតកម្មគ្រឿងញៀន ការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងត្រីកោណមាសដំណាក់កាល២០១៧-២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top