• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

កាំប្រមាសមុទ្រអាំងខ្លាញ់និងស្លឹកខ្ទឹម

កាំ​ប្រមាសមុទ្រ​អាំង​​ខ្លាញ់​​និងស្លឹក​ខ្ទឹម ​ មាន​រសជាតិ​ទ្លាន់​នៃ​សាច់​កាំ​ប្រមា​សមុទ្រ​ ស្រួយៗ​នៃ​ខ្លាញ់​​​​បំពង​​ស្រប់​នឹង​ក្លិន​ក្រអូប​ឈ្ងុយ​នៃ​សណ្តែក​ដី​ ស្លឹក​ខ្ទឹម ជា​ម្ហូប​​ឆ្ងាញ់​ទាក់ទាញចិត្ត​របស់អ្នក​នេសាទ ​​ នៅតំបន់​​មាត់​​សមុទ្រ​​​​​ភូមិ​ភាគ​កណ្តាល​វៀតណាម​។

កាំ​ប្រមា​សមុទ្រ​ ជា​ប្រភេទ​ជលផល​ មាន​ច្រើន​នៅ​តំបន់មាត់​សមុទ្រ​ភូមិ​ភាគ​​កណ្តាល​វៀតណាម​ រត់​បណ្តោយ​រហូត​​ដ​ល់​កោះភូក្វឹក​ (Phu Quoc)។ កាំប្រមា​​ច្រើន​​រស់​នៅ​តាម​តំបន់​ដែល​មាន​ផ្កា​ថ្ម​ ឆ្នេរ​ថ្មក្រោមទឹក​ ​ដើម្បី​ស៊ី​ស្លែ​សមុទ្រ​។ កាំប្រមាមាន​កំណើន​ខ្លាំង​​​នៅ​អំឡុង​ពេល​វេលា​ពី​ខែ​៣ រហូត​ដល់​ខែ​៦​ (ចន្ទគតិ)​ ដូចនេះ​សាច់​កាំ​ប្រមា​​​​នៅ​​ដំណាក់​កាល​នេះ​ មាន​រសជាតិ​​ឆ្ងាញ់បំផុត​​​។ កាំប្រមា​មាន​ច្រើន​ប្រភេទ​ តែ​​កាំប្រមា​​ខ្មៅ​មាន​រូបរាង​មូល​ធំ​ប៉ិន​​ផ្លែ​ក្រូច​ ពណ៌​ខ្មៅ​ មាន​បន្លា​ សាច់ច្រើន​ និង​រស​ជាតិ​ឈ្ងុយ​ឆ្ញាញ់​ មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ពិសា​ខ្លាំងណាស់​​។

 របៀប​​​ចម្អិន​​ម្ហូប​កាំប្រមា​អាំង​ខ្លាញ់​និងស្លឹក​ខ្ទឹម​​ធម្មតា​ងាយ​ធ្វើ​ ប៉ុន្តែ​ត្រូវ​ប្រុង​​ប្រយត្ន​ ជៀស​វៀង​បន្លា​ចាក់​ដៃ​។ ត្រូវ​កាត់​ចោល​បន្លាជុំវិញ​ ​ ពុះ​កាំប្រមា​ជា​ពីរ​ចំណែក​ លាង​ចម្រះ ​រួច​យកទៅ​ដាក់​លើ​ចង្រ្កាន​។ ពេល​សាច់​កាំប្រមា​ជិត​ឆ្អិន​មានពណ៌​លឿង​ស្រទន់​ ពេល​នោះ​នឹង​យក​ខ្លាញ់​​ ស្លឹកខ្ទឹម ​ និង​សណ្តែក​ដី​លីង​​ដាក់ពី​​លើ​កាំប្រមា​ ធ្វើ​ឲ្យ​ម្ហូប​អាំង​កាន់តែ​ឈ្ងុយ​ឆ្ងាញ់។
 
សាច់​កាំប្រមា​អាំង​ខ្លាញ់​និង​ស្លឹក​​ខ្ទឹម​ក្តៅ​ៗ ក្រអូប​​រសជាតិ​ផ្អែម​ ពិសា​នឹង​អំបិល​ម្រេច​ក្រូច​ឆ្មា​ ឬជ្រលក់​នឹង​មូតាត​ Mustard ​​នាំ​មក​ជូន​ភ្ញៀវពិសា​​នូវ​អារម្មណ៍​ពិបាក​បំភ្លេច​។ ក្រៅពី​ម្ហូប​កាំប្រមា​អាំង​ខ្លាញ់និង​ស្លឹក​​ខ្ទឹម បបរ​កាំប្រមា​​ក៏ជា​ម្ហូប​ឆ្ងាញ់​​និង​មានជាតិ​បំប៉ន​សុខ​ភាព​៕​

 សាច់​កាំប្រមា ​ជា​ប្រភេទ​ជលផល​មាន​កម្រិត​ជាតិ​បំប៉ន​ខ្ពស់​ សម្បូរ​ជាតិ​កាល់ស្យូម​ ជួយ​បំប៉ន​សុខ​ភាព​។ ក្រៅ​ពីនោះ​ កាំប្រមា​នៅ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ នេសាទករ​ជាច្រើន​ នៅ​តំបន់​សមុទ្រ​ កោះ​ ដែល​ប្រកប​មុខ​របរ​នេសាទ​កាំប្រមា​ លក់​ឲ្យ​ភោជនីយដ្ឋាន​​​តាម​ទីក្រុង​ធំ​ៗ​ ដោយ​តម្លៃ​ពី​​ ២០ .០០០ ​ដល់ ​៣០.០០០​ដុង​មួយ​ក្បាល។

 អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​
 

 


Top