• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាល្លឺម៉ង់ - ប្រទេសវៀតណាមនឹងកាន់តែមានភាពទាក់ទាញដល់វិនិយោគិនជាមួយ EVFTA

ក្រោមប្រធានបទ “បញ្ចប់នាពេលឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ​” កាសែត រលកអាល្លឺម៉ង់ (DW) ទើបតែបានចេញផ្សាយអត្ថបទស្តីពីឱកាសរបស់សហភាពអឺរ៉ុប (EU) និងវៀតណាមនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ឯកអគ្គរដ្ឋទូតប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu (រូបថត៖ TTXVN)

អត្ថបទបានលើកឡើងថា នាថ្ងៃទី ២១ ខែមករាខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយ នឹងត្រូវលើក​យក​មក​ពិភាក្សាដើម្បីអនុម័ត នៅ អឺរ៉ុប។  សម័យប្រជុំដែលមានល្ខណៈសំរេចសម្រាប់កិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអ៊ឺរ៉ុប ហើយបន្ទាប់មកនឹងបន្តដាក់ជូនទៅសម័យប្រជុំពេញអង្គនៃ EP ដើម្បីអនុម័តនៅខែវិច្ឆិកា ដែលបានបញ្ចប់ការចរចាជិត ៨ ឆ្នាំរវាងសហភាពអឺរ៉ុបនិងវៀតណាម។ សហគមន៍អ៊ឺរ៉ុបចាត់ទុក EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលអឺរ៉ុបចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះនឹងលុបចោលរបាំងពន្ធគយរហូតដល់ ៩៩% នៃភាគីទាំងពីរ ព្រមទាំងកាត់បន្ថយរបាំងពាណិជ្ជកម្មមិនយកពន្ធនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអឺរ៉ុបនិងវៀតណាមក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ។ ឯកអគ្គរដ្ឋទូតប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu ក៏បានមានប្រសាសន៍ថា EVFTA នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង EU និងវៀតណាមខាងសេដ្ឋកិច្ចនិងនយោបាយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top