• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

កាវ មិញហៀន (Cao Minh Hien) ជាសិល្បការិនីរក្សាសំនៀងបំពេដោយប្រាំភាសា

ជាមួយនឹងទេពកោសល្យច្រៀងបំពេដោយ៥ភាសានៃជនជាតិថៃ (Thai) កាវឡាន (Cao Lan) ម៉ុង (Mong) តៃ (Tay) និង គិញ (Kinh) សិល្បការិនី កាវ មិញហៀន (Cao Minh Hien)  តែង​មាន​បំណង​ ជួយ​រួម​ចំណែក​រក្សា ពង្រីកនូវអ្វីដែលល្អប្រពៃ បង្កប់​នៅរាល់​ទំនុក​ចម្រៀង​បំពេ​របស់​ជន​ជាតិ​នីមួយៗ​។

 ជា​ប្រភេទ​រូបភាព​សិល្បៈ​ចេះតៗគ្នា​មានតាំង​ពី​បុរាណ​ ទំនុក​​ចម្រៀង​បំពេមាន​​តាំង​ពី​ជីដូនជីតា​បង្គាប់​​​ឪពុក​ម្តាយ​ ឪពុក​ម្តាយ​បង្គាប់​បន្តមកដល់​កូន​ចៅ​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ មិនត្រឹម​តែជា​បទ​ចម្រៀង​ស្រទន់​ពីរោះរណ្តំ​​ សម្រាប់​កូន​ក្មេង​ងាយ​លង់​លក់​ តាមរយៈការ​ច្រៀង​​​បំពេ​ បទ​កំណាព្យ​ចាប់​ចួន​ ពាក្យ​ប្រៀន​ប្រដៅ​ងាយ​ៗ ងាយ​យល់​បាន​ដាក់លាយ​ចម្រុះ​ទៅ​ក្នុង​នោះ​ ដើម្បី​អប់​រំ​កូន​ចៅ​ តាំងពី​នៅ​ជា​កូន​ង៉ា​។​

កើត​ឆ្នាំ​១៩៥៣ នៅ​ខេត្ត​ថាញហ្វ័រ​ (Thanh Hoa) សិល្បការិនី​ កាវ​ មិញ​ហៀន​ (Cao Minh Hien) តាម​ឪពុក​ម្តាយ​ទៅ​កាន់​តំបន់​ពាយព្យ​​ ផ្តើមធ្វើការងារ​តាំង​ពី​តូច​។​ ក្រៅ​ពី​បទ​ចម្រៀង​បំពេ​​របស់​ម៉ែ​​ ដែល​ចេះចាំ​តាំងពី​តូច​ក្រូច​ឆ្មា​ កាវ ​មិញ​ហៀន​ (Cao Minh Hien) នៅ​ចេះបន្ថែម​ទំនុក​ចម្រៀង​​បំពេ​​នៃ​​ជនជាតិទាំងបី​​ ម៉ុង​ (Mong) តៃ (Tay) ថៃ (Thai) នៅ​ទីកន្លែង​ដែល​លោក​យាយ​​​រួម​នឹង​គ្រួសារ​រស់​នៅ​តំបន់​ព្រៃភ្នំពាយព្យ​​​។ បទ​ចម្រៀង​សំនៀង​របស់​ម៉ែ ជា​មនុស្ស​ម្នាក់​បង្កប់​ស៊ី​ជម្រៅ​​​ក្នុង​អារម្មណ៍​របស់​លោកយាយ​ ចិញ្ចឹម​ឱ្យ​ចំណេះដឹង​លោកយាយ​​ ធ្វើ​ឱ្យ​លោកយាយ​​មាន​ចិត្ត​ស្រឡាញ់​ និង ​ផ្សារភ្ជាប់​​សំនៀង​បទចម្រៀង​របស់​ជនជាតិ​។​

 

 សិល្បការិនី​ កាវ​ មិញ​ហៀន​ (Cao Minh Hien) ជា​អ្នក​អាច​ច្រៀង​​បំពេ​​ដោយ​៥​ភាសា​ជនជាតិ​ថៃ​ (Thai) កាវ​ឡាន (Cao Lan) ម៉ុង​ (Mong) តៃ (Tay) និង គិញ​ (Kinh)។


 សិល្បការិនី កាវ ​មិញ​ហៀន​ (Cao Minh Hien) សម្តែង​ទំនុក​​ចម្រៀង​បំពេនៃ​​ជនជាតិ​កាវ​ឡាន ​(Cao Lan) នៅ​បាក់​យ៉ាង​ (Bac Giang)។​


 សិល្បការិនី​ កាវ​ មិញ​ហៀន​ (Cao Minh Hien) សម្តែង​ទំនុក​​ចម្រៀង​បំពេនៃ​​ជនជាតិ​កាវ​ឡាន​ ​(Cao Lan) ជាមួយ​នឹង​សម្លៀក​បំពាក់​​ប្រពៃណី របស់​ជនជាតិនេះ នៅ​បាក់​យ៉ាង ​(Bac Giang)។​


 សិល្បការិនី​ កាវ​ មិញ​ហៀន​ (Cao Minh Hien) អាច​ដេរ​ប៉ាក់​​ផង​ ច្រៀង​​បំពេរ​ផង​ ដូច​ជា​របៀប​មួយ​បង្ហាញ​ពី​ការ​​ចំណូល​ចិត្ត​របស់​ខ្លួន​។

 

ចាប់​ពី​ឆ្នាំ​១៩៩៧ សិល្បការិនី ​កាវ​ មិញ​ហៀន​ (Cao Minh Hien) ចាប់​ផ្តើម​ចូល​រួម​ស្វែង​យល់​រូបភាព​តន្រ្តី​​ជនជាតិ​មួយ​ចំនួន​ ក្នុង​នោះ​មាន​ចម្រៀង​បំពេ​។ លោក​យាយ​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​កន្លែង​នៅ​តាម​ខេត្ត​ខាង​ជើង​ ជាមួយ​បំណង​ជំនួប​ រួម​ប្រាស្រ័យ​ សម្តែង​ចម្រៀង​បំពេ​​ជាមួយ​នឹង​ជនជាតិ​នៅ​មូលដ្ឋាន​ ទន្ទឹម​នោះ​ប្រមួល​ផ្តុំ​ កត់​ត្រា​ទុក​​នូវ​ទំនុក​ចង្វាក់ចម្រៀង​​បំពេ​នៃ​ជនជាតិ​នីមួយ​ៗ​។​

សព្វថ្ងៃ សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) រៀន​ដោយ​ខ្លួន​ឯង​នូវ​បទចម្រៀង​បំពេ​នៃ​ជនជាតិ​ទាំង​៥ រួមមាន​ជនជាតិ​ថៃ (Thai) កាវ​ឡាន (Cao lan) ​ម៉ុង​ (Mong) តៃ (Tay) និង គិញ​ (Kinh)​។ លោកយាយ​​សិល្បការិនី​ មាន​គុណ​បំណាច​ខាង​​ប្រមូល​ផ្តុំ​​​ឯកសារ​ចម្រៀង​បំពេ​​នៅ​ច្រើន​​មូល​ដ្ឋានផង​ មាន​ទេពកោសល្យ​​សម្តែង​ពិពិធ​ចម្រៀងបំពេ​​​នៃ​ជនជាតិ​មួយ​ចំនួន ដែល​​​រស់​នៅ​ប្រទេស​វៀតណាម​​ ត្រឹម​ត្រូវតាម​ក្បួន​ខ្នាត​​ផង។ សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) ក៏តែង​ចូល​រួម​សម្តែង​ ឧទ្ទេសនាម​ទំនុក​ចម្រៀង​បំពេ​​​ដល់​មហាជន​ និង ភ្ញៀវទេសចរ​ តាម​រយៈ​ព្រឹត្តិការណ៍​វប្បធម៌ ដែល​​រៀប​ចំ​នៅ​ទីក្រុង​ហូជីមិញ​ដូច​ជា៖ ទំនុក​ចម្រៀង​បំពេរបស់​ម៉ែ ទិវា​វប្បធម៌​សន្តិភាព​ទីក្រុងហូជីមិញ​ អំបោះ​​សូត្រ​ជា​សម័យ​កាល​មួយ​ ជាដើម​។​

ពេល​សម្តែង​​នូវ​ទំនុក​ចម្រៀង​​បំពេ​នៃ​​ជនជាតិ​នីមួយ​ៗ សិល្បការិនី កាវ​ មិញ​ហៀន​ (Cao Minh Hien) ពាក់​សម្លៀក​បំពាក់​ពិសេស​នៃ​ជនជាតិ​នោះ ហើយ​ចំពោះ​លោកយាយ​ នោះ​ក៏ជា​របៀប​ឧទ្ទេសនាម​ដល់​ទស្សនិកជន​ យល់​បន្ថែម​អំពី​វប្បធម៌​នៃ​ជនជាតិ​នីមួយ​នៅ​ប្រទេស​វៀតណាម​។​

បទបំពេ​​មនោសញ្ចេតនា​ កក់​ក្តៅ​របស់​​សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) ផ្សំ​នឹង​បរិបទ​អ្នក​ម៉ែ​អង្គុយ​ក្បែរ​អង្រឹង​​ច្រៀង​ផង​ បក់​ខ្យល់​ឱ្យ​កូន​ផង​ ឬ​ឱប​កូន​នឹង​ទ្រូង​ផង​ ច្រៀង​បំពេផង​ ​ជាមួយនឹង​បទ​ភ្លេង​រណ្តំ​ចេញពី​ឧបករណ៍​តន្រ្តី​ជនជាតិ​ បង្កើត​ភាព​​​ស្និទ្ធស្នាល​​ អនុស្សាវរីយ៍​វ័យ​កុមារ​ នរណា​ក៏ធ្លាប់​ឆ្លង​កាត់មក​លើ​ទស្សនិកជន​​។​​

 


 ក្រុម​ចាប៉ីខ្សែ​បី​ ចម្រៀង​ធែន​ នៅ​ខណ្ឌ​តឹនភូ​ (Tan Phu) ក្នុង​នោះ​មាន​សិល្បការិនី​ កាវ​ មិញ​ហៀន​ (Cao Minh Hien) សម្តែង​នៅ​មណ្ឌល​ទេសចរណ៍​ស៊ូយតៀន​ (Suoi Tien) (​ជ្រោះ​ទេព​)​។


 សិល្បការិនី កាវ​ មិញ​ហៀន​ (Cao Minh Hien) សម្តែង​ទំនុក​បំពេ​​​ណាម​បូ នៅ​សារមន្ទីរ​អាវ​ផាយ​ (​អាវយ៉ៃ) (ខណ្ឌ១) ក្នុង​កម្មវិធី​ (សំនៀង​​បំពេរ​របស់​ម៉ែ)​។​


 ចម្រៀង​​​បំពេ​រ​ផ្សំ​នឹង​ការសម្តែង​សម្លៀក​បំពាក់​​នៃ​ជនជាតិ​នីមួយ​ ជា​របៀប​ដែល​សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) បង្ហាញពីភាព​ងាយ​ទាក់ទាញ​ផង​ បែរជា​បង្កើត​ចំណាប់​អារម្មណ៍​ចំពោះ​ទស្សនិកជនផង​​។​


 ក្លឹប​​ចាប៉ីខ្សែបី​​ ចម្រៀង​ធែន ​​នៃ​សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) សម្តែង​នៅ​មណ្ឌល​ទេសចរណ៍​ស៊ូយ​តៀន (Suoi Tien) ខណ្ឌ​៩ ទីក្រុង​ហូជីមិញ​។​


 សិល្បការិនី កាវ​ មិញ​ហៀន​ (Cao Minh Hien) សុភាព​រាប​សារ​ច្រៀង​​អញ្ជើញ​ភ្ញៀវ​ទេសចរ​ ក្នុង​កម្មវិធី​​ទិវា​វប្បធម៌​សន្តិភាព​ នៅ​វិមាន​ឯករាជ្យ​ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ឯកសារ​


 សំនៀង​​បំពេ​​នៅតែធ្វើដំណើ​រ​​តាម​សិល្បការិនី​ កាវ ​មិញ​ហៀន​ (Cao Minh Hien) ក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​។

 

 ក្រៅ​ពី​នោះ សិល្បការិនី​​ច្រៀង​បទ​បំពេ​​​​ នៅទាំង​​ចូល​រួម​ក្លឹប​ចាប៉ី​ខ្សែ​បី​​ ចម្រៀនធែន​ ក្រុម​អ្នក​ម្តាយ​​ ​ តែង​បាន​រៀបចំ​នូវ​ថ្នាក់​បង្រៀនចម្រៀង​​បំពេ​ ការ​សម្តែង​សិល្បៈ​ ឧទ្ទេសនាម​​បទ​បំពេ​​ទៅ​ដល់​មហាជន​ ពិសេស​ជា​អ្នក​​ត្រៀម​ធ្វើម្តាយ​​។​

ជា​អ្នក​ចូល​រួម​កម្មវិធី​សម្តែង​បទ​ចម្រៀង​បំពេ​​ជាច្រើន​ របស់​សិល្បការិនី កាវ​ មិញ​ហៀន​ (Cao Minh Hien) លោក​ស្រី​ ឡេ​តូ​កឹម​ (Le Tu Cam) ប្រធាន​សហគម​បេតិកភណ្ឌ​វប្បធម៌​វៀតណាម​ចែក​រំលែក​ថា​៖ “ប្រឈម​មុខ​នឹង​ហានិភ័យ​​តម្លៃ​វប្បធម៌​ជនជាតិ​ (ក្នុង​នោះ​មាន​បទ​ច្រៀង​បំពេ​) ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​​​សាប​សូន្យ​ទៅ​ សិល្បការិនីម្នាក់​​ដែល​​មាន​ទេពកោសល្យ​សម្តែង​ចម្រៀង​​បទបំពេ​ដូច​ សិល្បការិនី​​ កាវ​ មិញ​ហៀន​ (Cao Minh Hien) បានបណ្តុះ​ពន្លក​​បង្កាត់​ភ្លើង​សាឡើង​វិញ សម្រាប់​​​ជំនាន់​ពួក​​យើង​​ រួម​ចំណែក​សាយ​ពន្លឺ​​ដល់​មនុស្ស​គ្រប់​គ្នា​ ដើម្បី​មនុស្ស​គ្រប់​គ្នា​ ​រួម​គ្នា​រក្សា​បទ​បំពេ​ “បេតិកភណ្ឌ​ពិសេស​” មួយ ​របស់​ជនជាតិ​៕​ 

 

អត្ថបទ៖ សើន​ងៀ រូបថត៖ សើន​ងៀ និង ឯកសារ​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top