• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កាលៈទេសៈមាសលើទី៤ - លើកកម្ពស់២២ស្នាដៃរូបថតកាសែតឆ្នើម

ស្នាដៃផ្ញើមក​ចូលរួមរង្វាន់​រូបថត​កាសែត​កាលៈទេសៈ​មាស​លើក​ទី​៤ របស់​អ្នក​កាសែត​ អ្នក​ថត​រូប បង្ហាញ​ពីជ្រុង​មួយ​នៃទស្សនៈ​វិស័យ របស់​ខ្លួនក្នុង​ការ​ងារ​ឆ្លុះ​បញ្ចាំង​ អំពីបញ្ហា​ព័ត៌មាន​ របស់​​ប្រទេស​ជាតិ នៅ​រាល់​តាម​ដងវិថី​បេសកកម្ម មាន​កម្លាំង​សាយ​ភាយ និង​អង្រួន​ដល់​សាធារណ​ជន​។

 “ជាមួយ​​ការរៀប​ចំ​រង្វាន់​រូបថត​កា​សែត​កាលៈ​​ទេសៈ​មាស ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ តែង​មាន​បំណង​ចង់​ បាន​រូប​ថត​ជាក់​ស្តែង​ពិត​ប្រាកដ ដែល​មាន​លក្ខណៈ​កាសែត​ ឆ្លុះ​ប​ញ្ចាំង​ការ​ពិត និង​ភាព​រស់​រវើក​នៃ​ព្រឹត្តិការណ៍​ប្រចាំ​ថ្ងៃ ប្រចាំ​ម៉ោង ដែល​ព្រឹត្ត​ទៅ​រស់​រវើក​នៅ​លើ​មាតុភូមិ​យើង​ទាំង​អស់​គ្នា​។ កាលៈទេសៈ​មាស​បាន​ប្រព្រឹត្ត​ទៅជា​លើកទី​៤ ហើយ​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍ នៃ​រូប​ថត​កាសែត​របស់​ប្រទេស​ជាតិ​។ នៅ​មាន​ការ​ងារ​ជា​ច្រើន​ត្រូវ​ធ្វើ​ ដើម្បី​បង្កើន​គុណភាព​រូបថត​កាសែត​វៀត​ណាម ជា​មួយ​ការ​រៀប​ចំរង្វាន់​រូបថត​កាសែត​កាលៈទេសៈ​មាស​លើកទី​៤ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​ចង់​រួម​ចំណែក​ក្នុង​បុព្វហេតុ​រួម​នេះ”​។
(សមាជិក​គណៈប្រតិបត្តិការមជ្ឈឹម​បក្ស អគ្គ​នាយក​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ ង្វៀនឌឹក​ឡើយ​ (Nguyen Duc Loi))។

 

រង្វាន់រូបថតកាសែត មាន​ឈ្មោះ​ហៅ​ថា​កាលៈ​ទេសៈ​មាស ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ បាន​រៀប​ចំ​ចំនួន​បួន​លើក​ទៅហើយ​។ រង្វាន់​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ការ​បង្កើត​ទីលាន​លេង​សប្បាយ​ធំ​មួយ ប្រៀប​ផ្ទឹម​ស្មើរ​ជាមួយ​ មជ្ឈដ្ឋាន​រូបថត​ទូទាំង​ប្រទេស​និយាយ​រួម និង​រូបថត​កាសែត​និយាយ​ដោយ​ឡែក។​

ជាមួយ​លក្ខណៈ​ដោយឡែក​នៃប្រភេទ​រូបថត​កាសែត ស្នា​ដៃ​ដែល​ផ្ញើ​មក​ចូល​រួមពិធី​ប្រឡង បាន​រក្សា​ទុក​នូវ​កាលៈ​ទេសៈ​រស់​រវើក ឆ្លុះ​បញ្ចាំង​គ្រប់​ជ្រុង​ជ្រោយ​នៃ​ជីវិត​សង្គម​។ ខាង​ក្រោយ​រូប​ថត គឺជា​ទឹក​ចិត្ត​ប្តេជ្ញា​របស់​អ្នក​ថត​រូប មិន​រុញ​រា​ចំពោះ​ការ​លំ​បាក គ្រោះ​ថ្នាក់ ប្រធុយ​ប្រាណ​ចូល​ទៅក្នុង​ព្រឹត្តិការណ៍​ក្តៅ​គគុក ដូច​ជាតំបន់​ព្យុះទឹក​ជំនន់​នៅខេត្ត​ឡាវ​កាយ (Lao Cai) សំណឹក​ឆ្នេរ​សមុទ្រ បំផាញ់​ព្រៃនៅ​ខេត្ត​ក្វាង​ណាម (Quang Nam) រាំង​ស្ងួត​នៅខាង​ត្បូង​នៃភូមិភាគ​កណ្តាល តីង្វៀន (Tay Nguyen) រាំង​ស្ងួត​ជ្រាប​ជាតិ​ប្រៃនៅ​វាលទំនាប​ទន្លេគឺ​ឡុង ឧប្បត្តិ​ហេតុ​បរិស្ថាន Formosa...។ល។ ដើម្បី​នាំ​យក​ជូន​មហាជន​ នូវស្នា​ដៃរូប​ថត​កាសែត​ដ៏ជាក់​ស្តែង​។

 



សមាជិកគណៈប្រតិបត្តិការមជ្ឈឹមបក្ស និងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ង្វៀនឌឹកឡើយ (Nguyen Duc Loi) និងអនុប្រធានឃោសនាមជ្ឈឹម ផាមវ៉ាន់ឡិញ (Pham Van Linh) ប្រទានមេដាយមាសជូនអ្នកនិពន្ធរូបថត ផាមបាំង (Pham Bang) 
ខេត្តឡាវកាយ (Lao Cai)។  រូបថត៖ ត្រឹនថាញយ៉ាង


គណៈប្រតិភូកាត់ខ្សែបូ បើកតាំងពិព័រណ៍កាលៈទេសៈមាសលើកទី៤។ រូបថត៖ ត្រឹនថាញយ៉ាង


ភ្ញៀវមកទស្សនាស្នាដៃ ដែលដណ្តើមបានរង្វាន់កាលៈទេសៈមាសលើកទី៤។ រូបថត៖ ត្រឹនថាញយ៉ាង

តាំងពិព័រណ៍កាលៈទេសៈមាសលើកទី៤ បានរៀបចំនៅមជ្ឈមណ្ឌលទីភ្នាក់ងារសារព័ត៌មានជាតិ លេខ៥
ផ្លូវលីថឿងកៀត (Ly Thuong Kiet) ក្រុងហាណូយ។ រូបថត៖ វៀតកឿង

 

នៅរដូវ​រង្វាន់លើក​ទី៤​នេះ អ្នក​យក​ព័ត៌​មាន​រូប​ថត នៅ​ស្ទើរ​គ្រប់​ស្ថាប័ន​កាសែត​ ក្នុង​ទូទាំង​ប្រទេស សុទ្ធ​តែផ្ញើ​រូប​ថត​មក​ចូល​រួម​ពិធី​ប្រឡង​លើក​នេះ។​ ប្រការ​ពិសេស​គួរ​កត់​សម្គាល់​ គឺ​ចំនួន​អ្នក​យក​ព័ត៌មាន​វ័យ​ក្មេង ដែល​មក​ចូល​រួម​រង្វាន់មាន​ចំនួន​ច្រើន​ណាស់​។ អ្នក​យក​ព័ត៌​មាន​រូប​ថត​ទាំង​ឡាយ​ អ្នក​កា​សែត មាន​សមត្ថភាព​ថត​រូប​ថត​កាសែត​ល្អប្រសើរ​យ៉ាង​ច្រើន”​។
(អ្នកកា​សែត ង្វៀនថាំង (Nguyen Thang) - អគ្គ​និពន្ធ​នាយក​កាសែត​រូបភាព​វៀត​ណាម​ (ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​) ​- អនុ​ប្រធាន​អចន្រ្តៃយ៍​ក្រុម​ប្រឹក្សា​រង្វាន់​រូប​ថត​កាសែត​កាលៈ​ទេសៈ​មាស​លើក​ទី​៤។​)

ទន្ទឹម​នោះ ព្រឹត្តិការណ៍​នយោបាយ​សំខាន់​របស់​ប្រទេស​ជាតិ ក្នុង​វេលា​កន្លង​ហើយ ក៏បាន​អ្នក​និពន្ធ​រូបថត​ជាអ្នក​ថត​រូប “រក្សា​ទុក​នូ​វ​ព្រឹត្តិការណ៍​ដោ​យ​ព​​ន្លឺ” ឆ្លុះបញ្ចាំង​ភាព​រស់រវើក​។ ទស្សនា​លើក​បណ្តាញ​វ៉ែប​សាយ របស់​ពិធី​ប្រឡង​នៅលើ​វេបសាយ www.khoanhkhacvang.vnanet.vn អ្នក​អាន​​ងាយ​ស្រួល​ចាប់​អារម្មណ៍​ឃើញ​ស្នា​ដៃ​ទាំង​ឡាយ ដែល​ឆ្លុះ​បញ្ចាំង​ពីការ​សប្បាយ​រីក​រាយ​របស់​ប្រជា​ជន​ក្នុង​ពិធី​មន្ទិញ រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៧០​ឆ្នាំ នៃទិវា​បុណ្យ​ជាតិ លោក​ប្រធានា​ធិបតីអូ​បាម៉ា ​ស្និទ្ធ​ស្នាល​ជាមួយ​ប្រជាជន​ក្រុងហា​ណូយ បង​ប្អូន​ជនជាតិ​ចាប់ពីតំបន់​ពាយព្យ រហូតដល់​តំបន់​សមុទ្រ​នៅស្រុក​កោះទ្រឿង​សា (Truong Sa) អូអរទៅ​បោះ​ឆ្នោត កង​ទ័ពជើងទឹក​វៀតណាម​ចូលរួម​សមយុទ្ធ​រក្សា​សន្តិភាព និង​ប្រឆាំង​ភេរវកម្ម។

ពិធី​ប្រឡងរូបថត​កាសែតកាលៈ​ទេសៈ​មាស​លើកទី​៤ ក៏បាន​វាយ​តម្លៃជា​ទីកន្លែង​រក្សា ផ្សាយ​ពាណិជ្ជ​កម្ម នូវ​លក្ខណៈ​វប្បធម៌​ នៃសហគមន៍ទាំង​៥៤ជនជាតិ​វៀត​ណាម​។ ពិធីបុណ្យទាន​ ទំនៀម​ទម្លាប់ លក្ខណៈ​វប្បធម៌​ពិសេស​បាន​អ្នកនិពន្ធ​បេសកកម្ម និងផ្ញើមកចូលរួមពិធី​ប្រឡង ពេលស​រុបមក ដូចជា​សៀវ​ភៅ “abum” រូបថត​ពិសេស​ ស្តីពី​វប្បធម៌​វៀត​ណាម​មួយ​ក្បាល៕​
 


ស្នាដៃ “ព្យុះបន្សល់នៅខាងក្រោយ” របស់អ្នកនិពន្ធរូបថត ផាមបាំង (Pham Bang) ខេត្តឡាវកាយ (Lao Cai)
មេដាយមាសប្រភេទកម្រងរូប។

ស្នាដៃ “លើផ្លូវឡ tuynel តីឃាស៊ីម (Tay Khe Sim) កឹមផា (Cam Pha) ក្វាងនិញ Quang Ninh” របស់អ្នកនិពន្ធរូបថត
ផាមហ្វាយណាម (Pham Hoai Nam) ខេត្តក្វាងនិញ (Quang Nam) មេដាយប្រាក់ប្រភេទឯករូប។


ស្នាដៃ “បញ្ចាំងស្រមោលទៅភូមិឆ្ងាយដាច់ស្រយាល” របស់អ្នកនិពន្ធ រូបថត ផានស្វឹនង្វៀន (Pham Xuan Nguyen)
ខេត្តយ៉ាឡាយ (Gia Lai) មេដាយប្រាក់ប្រភេទកម្រងរូប។


ស្នាដៃ ““Selfie” ក្នុងថ្ងៃបុណ្យថ្នាំពណ៌ "Color my run" 2016” របស់អ្នកនិពន្ធរូបថត កេវអាញយុង (Kieu Anh Dung)
ទីក្រុងហូជីមិញ មេដាយប្រាក់ប្រភេទកម្រងរូប។


ស្នាដៃ “ហិនហូចឆ្នេរសមុទ្រកឿដាយ” របស់អ្នកនិពន្ធរូបថត តឹតសើន (Tat son) ក្រុងហាណូយ មេដាយប្រាក់ប្រភេទកម្រងរូប។

ស្នាដៃ “គោរពលាម្តាយ កូនទៅចូលរួមកងទ័ព” របស់អ្នកនិពន្ធរូបថត ហ្វិញមិញធ្វឹន (Huynh My Thuan) មេដាយសំរឹទ្ធប្រភេទឯករូប។

ស្នាដៃ “តីង្វៀន (Tay Ninh) រដូវហួតហែង” របស់អ្នកនិពន្ធរូបថត តៀនថាញ (Tien Thanh) ខេត្តខាញហ្វ័រ
(Khanh Hoa) មេដាយសំរឹទ្ធប្រភេទកម្រងរូប។


ស្នាដៃ ““អាទិទេពវាយស្គរ” ត្រុងញ៉ឹន (Trong Nhan)” របស់អ្នកនិពន្ធរូបថត ង្វៀនឡិញវិញក្វឹក
(Nguyen Linh Vinh Quoc) ខេត្តយ៉ាឡាយ (Gai Lai) មេដាយសំរឹទ្ធប្រភេទឯករូប។


ស្នាដៃ “ដំណើរការសាងសងស្ពានហ្គើន (Ghenh)” របស់អ្នកនិពន្ធរូបថត ឡវ៉ាន់ហើប (Lo Van Hop)
ខេត្តដុងណាយ (Dong Nai) មេដាយសំរឹទ្ធប្រភេទកម្រងរូប។


ស្នាដៃ “ជួយប្រជាជនក្រោយទឹកជំនន់” របស់អ្នកនិពន្ធរូបថ ង្វៀនវ៉ាន់ម៉ៀន (Nguyen Van Mien)
ខេត្តអៀនបាយ (Yen Bai) មេដាយសំរឹទ្ធប្រភេទឯករូប។


ស្នាដៃ “ទ្រឿងសា (Truong Sa) អូអរថ្ងៃបោះឆ្នោត” របស់អ្នកនិពន្ធរូបថត ត្រឹនឡេឡឹម (Tran Le Lam)
ខេត្តដាណាំង (Da Nang) មេដាយសំរឹទ្ធប្រភេទកម្រងរូប។


ស្នាដៃ “ធ្វើផ្ទះខ្ពស់ពីដីរបស់ជនជាតិបាណានៅខេត្តកនតុម” របស់អ្នកនិពន្ធរូបថត ផាមហ្វីឌាំង
(Pham Huy Dang) ខេត្តកនតុម (Kun Tom) រង្វាន់លើកទឹកចិត្តប្រភេទឯករូប។


 ស្នាដៃ “ពន្លត់អគ្គិភ័យឆេះស្ថានីយ៍សាំងសាងម៉ាន (Sang Man)” របស់ក្រុមអ្នកនិពន្ធរូបថត ង្វៀនយ៉ាងណាម
(Nguyen Giang Nam) - វូហ្វាងអាញ (Vu Hoang Nam) រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។


ស្នាដៃ “ភាពភ្លឺស្វាងនៃថ្ងៃវិលត្រឡបប់មកវិញ” របស់អ្នកនិពន្ធរូបថ ង្វៀនក្វឹកខាញ (Nguyen Quoc Khanh)
ក្រុងហាណូយ រង្វាន់លើកទឹកចិត្តប្រភេទឯករូប។


ស្នាដៃ “ប្រជានេសាទគីណាម (Ky Nam) ឈរស្ងៀមចំពោះឧបទ្ទវហេតុបរិស្ថានសមុទ្រ” របស់អ្នកនិពន្ធរូបថត
ហ្វាងអាន (Hoang An) ខេត្តក្វាងប៊ិញ (Quang Binh) ង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។


ស្នាដៃ “បច្ចេកវិទ្យាប្រពលវប្បកម្មបង្គាក្នុងផ្ទះបិទជិត” របស់អ្នកនិពន្ធផានថាញកឿង (Phan Thanh Cuong)
ខេត្តបាកឡេវ (Bac Lieu)រង្វាន់លើកទឹកចិត្តប្រភេទឯករូប។


ស្នាដៃ “អគ្គីសនីដើរដោយថាមពលខ្យល់នៅភូមិនេសាទត្រី” របស់អ្នកនិពន្ធរូបថត ត្រឹនកុងដាត (Tran Cong Dat)
ក្រុងហាណូយ រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។


ស្នាដៃ “របាំរាំត្រាមចិម (Tram Chim)” របស់អ្នកនិពន្ធរូបថត ង្វៀនថាញហឹង (Nguyen Thanh Hung)
ខេត្តដុងណាយ (DongNai) រង្វាន់លើកទឹកចិត្តប្រភេទឯករូប។


ស្នាដៃ “ថ្នាក់បង្រៀនហែលទឹកក្នុងព្រែក” របស់អ្នកនិពន្ធរូបថត ង្វៀនឌឹកមិញ (Nguyen Duc Minh) ខេត្តក្វាងង៉ាយ
(Quang Ngai) រង្វាន់លើកទឹកចិត្តប្រភេទកម្រងរូប។


ស្នាដៃ “ឯតទគ្គកម្មរបាំប្រជានិករ” របស់អ្នកនិពន្ធរូបថត ឌូតុង (Do Tung) ខេត្តកឹនធើ (Can Tho)
  រង្វាន់លើកទឹកចិត្តប្រភេទឯករូប។ 


ចេញ​ប្រកាស​ផ្សាយចាប់​ពីថ្ងៃទី​៥ ខែ​កក្កដា ដល់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៦​ គណៈ​ចាត់តាំង​រង្វាន់រូប​ថតកាសែត​កាលៈទេសៈ​មាស​លើក​ទី៤ ទទួល​បាន​៦.៣៤៣ស្នាដៃ របស់៦២៤​អ្នក​និពន្ធ​រូបថត​មក​ពី៦៣ខេត្ត​ក្រុង ផ្ញើម​កចូល​រួមពិធី​ប្រឡង (ក្នុងនោះមាន​៥.៧៩៣​ឯករូប និង៥៥០​កម្រង​រូប និង​រូបថត​បទ​យកការណ៍)។ ក្រោយវង់​ជម្រុះ ក្រុម​ប្រឹក្សា​មេប្រ​យោគ បានសម្រេច​ចិត្តផ្តល់មេដាយ​មាស​មួយ​គ្រឿង មេដាយ​ប្រាក់​បួន​គ្រឿង មេដាយសំរឹទ្ធ​ប្រាំមួយ​គ្រឿង និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន១១​រង្វាន់ សម្រាប់ស្នា​ដៃដ៏​ឆ្នើម រូមមាន​ឯករូប និង​រូប​ថត​បទ​យក​ការណ៍ កម្រងរូប និងជ្រើសរើស​៧១ស្នាដៃ​ ដែល​មាន​គុណ​ភាព​ល្អ ខ្លឹម​សារល្អ ដើម្បី​តាំង​ពិព័រណ៍​ក្នុង​មជ្ឈមណ្ឌល​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ជាតិ លេខ៥ ផ្លូវលីថឿង​កៀត (LyThuong Kiet) ក្រុង​ហាណូ​យ​។


អត្ថបទ៖ ថុងធៀន (អ្នកសរុប) រូបថត៖ ត្រឹនថាញយ៉ាង វៀតកឿង និងគណៈកម្មការរង្វាន់រូបថតកាសែតកាលៈទេសៈមាសលើកទី៤

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top