• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)

ដោយទឹក​ចិត្ត​ស្រឡាញ់​ ​ចែក​រំលែក​ វិរពល​កម្ម​ សិល្បករ​អ្នក​ថតរូប​ បី​ឡាម​ (Bay Lam) (​ឈ្មោះ​ពិត​គឺ ​​ត្រឹន​ឡាម - Tran Lam​) បាន​ផ្តល់​ពេល​វេលាយ៉ាង​ច្រើន ​ដើម្បី​ថត​បាន​នូវ​កាលៈ​ទេសៈ​ធម្មជាតិ​ ទុក​សម្រាប់​តាំង​ពិព័រណ៍​ និង បោះពុម្ភ​សៀវ​ភៅ​ ព្រមទាំង​កៀរ​គ​សម្បុរសជន​​ជំនួយ​ជនក្រីក្រ​រាប់​ពាន់​នាក់​ នៅប្រទេស​វៀតណាម​ និង​ កម្ពុជា​ ដោយ​មាន​ទឹក​​ប្រាក់​​ឡើង​ដល់​រាប់រយ​​លាន​ប៊ីលាន​ដុង​។​

សិល្បករ​អ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) កើត​​ឆ្នាំ​១៩៤១​ ស្រុក​កំណើត​នៅ​ខេត្ត​ហូវ​យ៉ាង​ (Hau Giang) រស់​នៅ​​ធ្វើការ​នៅ​ខេត្ត​កៀន​យ៉ាង​ (Kien Giang) ជា​​អតីត​អនុប្រធាន​គណៈ​កម្មាធិការ​ខេត្ត​កៀន​យ៉ាង (Kien Giang)​។ សិល្បករ​អ្នកថតរូប​បី​ឡាម​ (Bay Lam) បាន​បង្ហាញ​វត្តមាន​ជូន​អ្នកអាន​នៅ​​សៀវភៅ​រូបថត “​កៀន​​យ៉ាង​(Kien Giang) ​ស្រុក​ខ្ញុំ​​” ជាមួយនឹង​​ពាក្យពេចន៍​ឧទ្ទេសនាម​ដ៏មាន​តម្លៃ ​របស់​អតីត​នាយ​ឧត្តមសេនីយ៍​ វ៉​ វ៉ាន់​​គៀត (Vo Van Kiet)។​ បន្ទាប់​មក ​លោក​​នៅ​បោះ​ពុម្ព​សៀវភៅ​ “សៀវភៅ​រូបថត​ត្រឹន​ឡាម (Tran Lam)​” បាន​មជ្ឈដ្ឋាន​អ្នក​ថតរូប​ជ្រាបនូវ​អារម្មណ៍​ចំណង​គុណ​ធម៌​ ទឹក​ចិត្ត​មោះ​មុត​ចំពោះ​មាតុភូមិ​។​

សិល្បករ​អ្នក​ថតរូប ត្រឹន​ឡាម​ (Tran Lam) ស្វែង​យល់​ផ្នែក​ថតរូប​ជាច្រើន​ឆ្នាំ​ អះអាងបាន​​នាម​ឈ្មោះ​ភ្ជាប់​លើ​រូបថត​អំពី​ធម្មជាតិ​ ជីវិត​រស់​នៅ មនុស្ស​​នៅ​លើ​គ្រប់​តំបន់​​ទឹក​ដី​ ជាពិសេស​ គឺ​​រូប​ថតអំពី​សត្វ​ព្រៃ ក្នុង​នោះ​មាន​សត្វ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជីក្រហម​​របស់​វៀតណាម​។

 


 លោក​នា​យករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) រួមនឹង​ថ្នាក់ដឹក​នាំ​ក្រសួង​ ​ផ្នែក​ មូលដ្ឋាន​ និង អ្នក​និពន្ធ​ត្រឹន​ឡាម (Tran Lam)​ កាត់​ខ្សែ​បូ​ ក្នុងពិធី​បើក​តាំង​ពិព័រណ៍​។ រូបថត៖ កុង​ដាត​​


លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ ស្វឹនភុក​ (Nguyen Xuan Phuc) និង គណៈ​ប្រតិភូ​ចូល​រួម​តាំង​ពិព័រណ៍​។ រូបថត៖ កុងដាត​


 សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) ទទួល​ពាន​​រង្វាន់​ នៃ​គណៈ​ចាត់តាំង​ថតរូប​​អន្តរជាតិ​ នៅពិធី​បើក​តាំងពិព័រណ៍​។ រូបថត៖ កុង​ដាត


 សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) ឆ្លើយ​បទសម្ភាសន៍​អ្នកកាសែត​ បន្ទាប់​ពី​បើក​តាំងពិព័រណ៍​។ រូបថត៖ កុង​ដាត


 កាលៈទេសៈ​ធម្មជាតិ​របស់​សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) ទាក់ទាញ​ទស្សនិក​​ជន​អញ្ជើញ​មក​ទស្សនាតាំង​ពិព័រណ៍​យ៉ាង​កោះ​ករ​។​រូបថត៖ កុង​ដាត
 

កន្លង​ទៅ សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) បាន​បង្ហាញ​វត្តមាន​ដល់​មហាជន​​នូវ​តាំងពិព័រណ៍​ “កាលៈ​ទេសៈ​ធម្មជាតិ​​” នៅ​ក្រុ​ងហាណូយ​ រួម​មាន​រូបថត​ចំនួន​​៧៩​ផ្ទាំង​។ នោះ​ជា​​កាលៈ​ទេសៈ​ដ៏​អស្ចារ្យ​ ស្តីពី​ជីវិត​រស់នៅ​នៃ​ពពួក​សត្វ​​បក្សី​ទឹក ដែល​មាន​​នៅ​វៀតណាម​ គំរូ​គឺ​ក្រៀល​​ក្បាល​ក្រហម​។ តាមរយៈ​នោះ​អ្នក​និពន្ធ​ចង់​ផ្ញើ​​​សារលិខិត​ស្តី​អំពី​​ការ​ចាំបាច់​ត្រូវ​ការពារ​ និង រក្សា​​បរិស្ថាន​ធម្មជាតិ​។​ 

មិនត្រឹម​តែ​ជាអ្នក​ថតរូប​ជោគ​ជ័យ​ម្នាក់​ ដែល​បានទទួល​ពាន់​រង្វាន់​ក្នុង​និង​ក្រៅប្រទេស​ សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) នៅ​ខិតខំ​សកម្មភាព​​លើ​គម្រោង​ការ​សប្បុរសធម៌​ រួម​ចំណែក​ចូល​​មូលនិធី​គាំពារអ្នកជំងឺ​ក្រីក្រ​​ ជួយ​​កែ​លម្អរ​​ជីវភាព​ប្រជា​ជននៅប្រទេស​​វៀតណាម​ ឡាវ​ និង កម្ពុជា​។ រូបថតទាំង​ស្រុងដែលបង្ហាញ​នៅតាំងពិព័រណ៍​លើកនេះ រួម​នឹង​​សៀវភៅ​រូបថ​ត​ “កាលៈ​ទេសៈ​ធម្មជាតិ​" បីពាន់​ក្បាល​ នឹង​បាន​សិល្បករអ្នក​ថតរូប​ ត្រឹន​ឡាម​​ (Tran Lam) ផ្តល់​ជូនជា​អំណោយទៅ​​ដល់​សមាគម​​​អ្នក​ជំងឺ​មហារីក​ ទុក​សម្រាប់​លក់​យក​ប្រាក់​ជូន​​មូលនិធី​គាំពារ​​ជំនួយ​ដល់​អ្នក​ជំងឺ​ក្រីក្រ​។​


 វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹក​​​ចិត្ត​ស្រឡាញ់ ភាព​លះបង់ ​របស់​សិល្បករ​​អ្នក​ថតរូប​ ត្រឹន​ឡាម​ (Tran Lam) លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក​ (Nguyen Xuan Phuc) សរសេរកត់ត្រា​​​​នៅលើ​សៀវភៅ​ “កាលៈ​ទេសៈ​ធម្មជាតិ​”។ ក្រៅពី​ចំណូល​ចិត្ត​ខាង​ថតរូប​ លោក​ត្រឹន​ឡាម​ (Tran Lam) នៅ​ជា​មនុស្ស​សប្បុរស​​សកម្ម​ល្បី​ឈ្មោះ​​ ព្រមទាំង​មាន​​ឈ្មោះហៅ​ជិត​ស្និទ្ធថា​​​បី​ឡាម​។ ដោយ​ទឹក​ចិត្ត​ស្រឡាញ់​ ស្លូត​ត្រង់​ លោក​​រួមនឹង​សមាគម​​គាំពារ​អ្នក​ជំងឺ​ក្រីក្រនៅ​ខេត្ត​កៀន​យ៉ាង​ (Kien Giang) ​នាំ​មកនូវ​​ភាព​សប្បាយ​រីក​រាយ​ និង ការ​រស់​មានជីវិត​ ជូន​អ្នក​ជំងឺ​ក្រីក្រ​។ ដូច្នេះហើយ​ ខ្ញុំ​កាន់តែ​គោរព​នូវ​ប្រការ​អ្វី​ដែលលោក​​បី​ឡាម​ (Bay Lam) ដែល​បាន​ធ្វើ​ ពលី​ លះបង់​ជូន​បងប្អូន និង ភូមិស្រុក​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​៕​
 

 ស្នាដៃ​មួយចំនួន​នៅ​តាំងពិព័រណ៍​ “កាលៈ​ទេសៈ​ធម្មជាតិ​”​។


















































ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០០៨​ លោក​ប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ បាន​ចុះហត្ថាលេខា​លើ​​សេចក្តី​សម្រេចចិត្ត​​ប្រទាន​ជូនសិល្បករអ្នក​ថតរូប​ ត្រឹនឡាម​ (Tran Lam) នូវ​កិតិ្តនាម​​​វិរពល​កម្ម​ ដោយសារ​​គាត់​បាន​​រួម​ចំណែក​ចូល​ខឿន​​ថតរូប​​វៀតណាម​ និង ការងារ​សប្បុរសធម៌​ជូន​សហគមន៍​។​

 អត្ថបទ៖ ម៉ាញ​ធឿង​ រូបថត៖ ត្រឹន​ឡាម កុង​ដាត​
 


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top