• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ការសម្តែងបង្ហាញវត្ថុបូរាណវៀតណាមសុទ្ធសាធ

ការតាំងពិព័រណ៍មានចំណងជើងថា “សម្លៀកបំពាក់និងវត្ថុបូរាណ” ដោយ​គណៈ​កម្មការ​​គ្រប់​គ្រង​វិថី​បូរាណហា​ណូយ រួម​សហការ​ជាមួយ​ក្រុមសិល្បក​រ ង្វៀន​ម៉ាញដឺក ហាស្វឹន​ហឿង និង​ហាតៀន​យុង ទើប​តែរៀប​ចំឡើង​ថ្មីៗ​នេះ នៅ​មជ្ឈមណ្ឌល​រួម​ប្រាស្រ័យ​វប្បធម៌​វិថី​បូរាណ​ហា​ណូយ​ បាននាំមក​នូវឈុត​សម្តែងយ៉ាង​ចំណាប់​អារម្មណ៍ជូន​ទស្សនិក​ជន​រដ្ឋធានី​។

បរិយាកាសតាំងពិព័រណ៍ស្ងប់ស្ងាត់ ពោល​ពេញដោយ​ភាពបូរាណ បាន​ក្រុម​អ្នក​និពន្ធ​រៀប​ចំនៅ​កណ្តាល​វិថី​បូរាណ​ហាណូយ។ វត្ថុបូរាណ​កម្ររបស់វៀត​ណាម​សុទ្ធសាធ​មាន ពីសតវត្សរ៍ទី១៦​ដល់​សតវត្សរ៍ទី​១៩ របស់​អ្នក​ប្រមូលហាតៀន​យុង បាន​តម្កល់យ៉ាង​សង្ហា។ តាំងពីរូប​សំណាក សត្វ​តោទេព គ្រឿង​សេរ៉ា​មិច តម្កល់នៅ​ទី​នេះ​ សុទ្ធតែ​បានបាំង​ដោយ​រនាំងសំពត់​ស្តើង ឬដាក់តម្កល់នៅទីជ្រុងដ៏សមគួរមួយ។ របៀប​ដាក់តម្កល់​នេះ ដំបូង​បង្ក​ឲ្យអ្នក​ទស្សនា​មានអារម្មណ៍​ស្រពេច​ស្រពឹល តែពិបាក​មើលច្បាស់នូវ​ស្លាកស្នាម​លម្អិត។ ប៉ុន្តែ​ហាក់​ដូច​ជា នេះគឺ​ជាការវិនិច្ឆ័យ​សម​ស្រប និងប៉ិន​ប្រសប ដោយ​មានវត្ថុបូរាណ​ធ្វើជាលំ​នាំ សម្រាប់​ការ​សម្តែ​ង​បង្ហាញ​សម្លៀក​បំពាក់​របស់អ្នក​រចនាម៉ូដ ហាស្វឹន​ហឿង។ ការ​គួបផ្សំរវាង​វត្ថុបូរាណដែ​លមាន​ពណ៌ស្រអាប់ តាន​តឹង​ផ្នែក​ស្មារតី  ដើម្បីជ្រើស​រើសទីតាំង​បង្ហាញ ជាមួយ​សម្លៀក​បំពាក់​អាវទ្រនាប់ រ៉ុបស្តើង ដែល​បាន​រចនា​តាម​សម័យ​ទំនើប​គឺពិបាក​បង្គួរ ដូច្នេះ​បានជាអ្នក​រៀបចំតាំង​ពិព័រណ៍ ជ្រើស​រើស​របៀប​វិនិច្ឆ័យ​ដ៏ប៉ិន​ប្រស​ប់​នេះ ដើម្បី​បង្កើតបាន​ភាពសម្រប់​ពីផ្នែក​វិចិត្រ​សិល្បៈ​។


អ្នករាំរបាំបាឡេ បង្ហាញសម្លៀកបំពាក់នៅក្នុងពិធីតាំងពិព័រណ៍ “សម្លៀកបំពាក់និងវត្ថុបូរាណ”។ រូបថត៖ ឡេប៊ិច

សម្លៀកបំពាក់ម្ភៃឈុតតាមបែបបទអាវទ្រនាប់ រ៉ូបកំប៉ិត របស់អ្នករចនាម៉ូដ ហាស្វឹនហឿង បានសម្តែងចំពោះមុខមហាជន។ រូបថត៖ ឡេប៊ិច

អ្នករាំរបាំជាមួយរបៀបសម្តែងបង្ហាញខុសប្លែក ក្នុងបរិយាកាសដែលរៀបចំឡើងសមស្រប បង្កើតបានភាពសម្រប់រវាងសម្លៀកបំពាក់និងវត្ថុបូរាណ។ រូបថត៖ ឡេប៊ិញ

វត្ថុបូរាណកម្រមានអាយុកាលពីសតវត្សរ៍ទី១៦ដល់សតវត្សរ៍ទី១៩របស់អ្នកប្រមូលហាតៀនយុង បានតាំងបង្ហាញនៅពិធីសម្តែងនេះ។ រូបថត៖ ឡេប៊ិច

អ្នករាំរបាំបាឡេ សម្តែងកាយវិការស្រទន់បង្ហាញនូវអត្ថន័យខ្លឹមសារនៃសម្លៀកបំពាក់តាមបែបដែលខ្លួនកំពុងពាក់។ រូបថត៖ ឡេប៊ិច

គ្រឿងសេរ៉ាមិចបូរាណក៏បានតាំងបង្ហាញនៅក្នុងពិធីបង្ហាញនេះដែរ។ រូបថត៖ ឡេប៊ិច

ឈុតសម្លៀកបំពាក់ធ្វើតាមបែបបទអាវទ្រនាប់ រ៉ូប ក្នុងពិធីសម្តែងនេះ។ រូបថត៖ ឡេប៊ិច

វត្ថុបូរាណបានបាំងដោយរនាំងសំពត់ស្តើង ឬដាក់តម្កល់នៅជ្រុងមួយដ៏សមគួរ ដើម្បីបង្កើតបានភាពសម្រប់ពេលផ្សំជាមួយការសម្តែងសម្លៀកបំពាក់។ រូបថត៖ ឡេប៊ិច

អ្នករាំរបាំបាឡេបានជ្រើសរើសសម្រាប់ការសម្តែង ដោយមិនមែនជាអ្នកបង្ហាញម៉ូដជំនាញ អាចបង្កើតបានភាពខុសប្លែក។ រូបថត៖ ឡេប៊ិច

យកគំនិតពីសេរ៉ាមិចបូរាណ សម្លៀកបំពាក់ម្ភៃឈុតតាម​បែបបទ​អាវទ្រនាប់ រ៉ូប​កំប៉ិត​បាន​រចនា​តាម​សម័យ​ទំនើប​។ អ្នក​រចនាម៉ូដ ហាស្វឹនហឿង បាន​យកនូវវត្ថុធាតុធម្ម​ជាតិ​ដូច​ជា៖ គ្រាប់​អង្កាំ អំបោះ អំបែង​សេរ៉ាមិច ប្រាក់​បូរាណ​ចូលក្នុងកម្រង​ប្រមូល​របស់​ខ្លួន។ នេះគឺជាចំណុះសំខាន់បំផុត​របស់អ្នក​និពន្ធ បង្ហាញ​ជូន​អ្នក​ទស្សនា នូវ​លក្ខណៈវិចិត្រ​នៃវប្បធម៌​បូរាណ លក្ខណៈឆើតឆាយ​នៃអាវទ្រ​នាប់ រ៉ុបក្នុង​សម្លៀក​បំពាក់​របស់​នារី​វៀត​ណាម សម័យបូរាណ បើបាននាំចូលក្នុង​ឈុតសម្លៀក​បំ​ពាក់​ទំនើប​នៅតែល្អស្អាត​ជានិច្ច។​

មិនមែនជាពិធីសម្តែង​សម្លៀកបំពាក់​សាមញ្ញាទេ តែ​អ្នកបង្ហាញ​ម៉ូដជំនាញ​ត្រូវជំនួស ដោយ​អ្នករាំ​របាំបាឡេ អញ្ជើញ​មក​សម្តែង​វិញ។ ក្នុងបរិយាកាសសម្តែង​ដូចជានៅ​លើឆាក​សម្តែង​មហាជន អ្នក​រាំរបាំ​បាឡេបាន​បង្ហាញ​កាយវិការ​ដ៏ស្រទន់​បង្ហាញនូ​វអត្ថន័យ​ខ្លឹម​សារ នៃរាល់​ឈុត​សម្លៀក​បំពាក់​តាម​បែប​បទ​ដែល​ខ្លួន​កំពុង​តែស្លៀក​ពាក់។ របៀប​បង្ហាញ​យ៉ាងចម្លែក​នេះ បាននាំមកនូវភាព​សម្រប់រ​វាងសម្លៀក​បំពាក់​និង​វត្ថុបូរាណ បង្កើត​បាន​ការពិសោធន៍​ដ៏អស្ចារ្យ​ទាក់​ទាញ​អ្នក​ទស្សនា។

 

អត្ថបទ៖វៀតកឿង រូបថត៖ឡេប៊ិញ
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top