• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ

សប្តាហ៍​ម៉ូដសម្លៀក​បំពាក់​អន្តរជាតិ​វៀត​ណាម​២០១៦ (VIFW 2016) ប្រព្រឹត្ត​ទៅថ្មីៗ​នៅ GEM Center ខណ្ឌ១ ទីក្រុង​ហូជី​មិញ បាន​បន្សល់​ទុក​កេរ្តី៍​ឈ្មោះល្អ​ចំពោះ “អ្នក​គាំ​ទ្រ” ស្រឡាញ់​ម៉ូដ​សម្លៀក​បំពាក់​។ តាម​ការវាយ​តម្លៃ​របស់​អ្នករចនា​ម៉ូដល្បី​ឈ្មោះលើ​ពិភព​លោក VIFW គឺ​ជា"​បុប្ផា​” រីក​បញ្ចេញ​សម្រស់​ក្នុង​វិស័យ​ម៉ូដស​ម្លៀក​បំពាក់​ទ្វីប​អាស៊ី​និង​អន្តរជាតិ​។

ក្នុងរង្វង់​៤ថ្ងៃ VIFW បាន​ឧទេសនាម​កម្រង​ប្រមូល​ផ្តុំ​ថ្មី ពិសេស​ជាមួយ​១៩ឈុត​សម្តែង​របស់​អ្នក​រចនា​ម៉ូដ​២០នាក់​ ម៉ូដ​សម្លៀក​បំពាក់​លំដាប់​ពិភពលោក​និង​វៀតណាម​ដូច​ជា​៖ Nina Naustdal (អង់គ្លេស) Eymeric Francois, Dany Atrache (បារាំង) Toshikazu Iwaya (ពាណិជ្ជ​សញ្ញា Dresscamp ប្រទេស​ជប៉ុន) Frederick Lee (សិង្ហបូរី) ង្វៀន​កុង​ទ្រី ធ្វី​ង្វៀន ឡេថា​ញ​ហ្វ័រ ហ្វាងមិញហា ក្វាង​ញឹត លីយ៉ាម​តៀន (វៀត​ណាម​)។​ល។​ VIFW ម្តង​ទៀតបាន​អះអាង​ជាព្រឹត្តិការណ៍ម៉ូដ​សម្លៀក​បំពាក់ធំ​ និងជំនាញបំផុត​តែមួយ​គត់​នៅវៀត​ណាម។

អ្នករចនាម៉ូដ បង្ហាញជូនមហាជនក្នុងសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម២០១៦។

អ្នករចនាម៉ូដ ង្វៀនកុងទ្រី ជាមួយកម្រងម៉ូដ “ស្រូវ” ផ្តើមអារម្មណ៍ច្នៃពីស្រូវ ខឿនអរិយធម៌ស្រូវទឹក ទទួលបានការអបអរសាទរពីមហាជនដែលចូលចិត្តម៉ូដសម្លៀកបំពាក់។

លើវេទិកា catwalk ជាមួយការ​ផ្តើមអារម្មណ៍​ច្នៃពីផ្កាឈូក​វៀត​ណាម​ អ្នក​រចនា​ម៉ូដ កុង​ទ្រី ផ្តើម​ក្នុង​រាត្រី​បើក​ឆាក​ដោយ​មាន​កម្រង​ម៉ូដ “ស្រូវ” ។ កម្រងម៉ូដ យក​អារម្មណ៍ពី​ស្រូវ ខឿន​អរិយធ​ម៌​ស្រូវ​ទឹក ដូច​នេះ​រចនា​ម៉ូដ​របស់​បង​ប្រើប្រាស់​វត្ថុ​ធាតុ របស់ភូមិ​សូត្រអំបោះតឹន​ចូវ (ខេត្តអាន​យ៉ាង)។ ម៉ូដ​បូរាណ​មាន​លក្ខណៈ​ផ្សំជា​មួយ​ខោ alibaba ខោ cullottes និង​អាវ​ប៉ាបា។ល។ រួមចំណែក​បង្កើត​ភាព​ជិត​ដិត ជាមួយ​ធម្មជាតិ។ កម្រង​ម៉ូដ​រំលេច​បាន​បរិយាយ​កាស​ នៃតំបន់ជន​បទ សម្រស់នារីវៀត​ណាម​តាម​ជំនោល​ចិត្ត​។

អ្នករចនាម៉ូដ​វ័យក្មេង​វៀត​ណាម ពីមួយថ្ងៃទៅមួយថ្ងៃអះ​អាង​បាន​ កេរ្តិ៍ឈ្មោះ​រប​ស់​ខ្លួន និង​ធ្វើផ្លាស់​ប្តូរ​មុខ​មាត់​ម៉ូដ​សម្លៀក​បំពាក់​វៀត​ណាម​។ ក្រោយការជោគ​ជ័យ​នៃកម្រង​ម៉ូដ "ផ្អៀងផ្អង" ឆ្នាំ២០១៥​  ឆ្នាំនេះ អ្នក​រចនា​ម៉ូដ​ធ្វី​ង្វៀន បង្ហាញ​កម្រងម៉ូដ“សម្រេច​ជា​ស្ថាពរ”​។ ផ្តើម​អារម្មណ៍​ច្នៃ​ពី​​សុភមង្គល​​ បាន​ធ្វើជា​ម្តាយ រចនា​សាមញ្ញ​ថ្លាយង់​រប​ស់​ធ្វីង្វៀន ធ្វើឲ្យ​អ្នកទស្សនា​រំភើប​ចិត្ត។ ធ្វីង្វៀន ប្រើប្រាស់​ស្នាម​លម្អិត ពីរូប​ភាព​ប្រជា​ប្រិយ​ដូច​ជា​នារី​ពាក់​អាវ​ទ្រនាប់​អោប​កូន និងក្បូ​រក្បាច់​គំនូរនាឡិកា​។ល។ ដើម្បី​បង្កើត​ចំណុច​សំខាន់​ពិសេស​ពីទឹក​ចិត្ត​ម្តាយ​កូន​។ ក្នុងរាត្រី​សម្តែង​បង្ហាញ​បន្តប​ន្ទាប់ អ្នក​រចនាម៉ូដ​ជាច្រើន​ដូច​ជា៖ ហ្វាងមិញហា ជាមួយ​កម្រង​ម៉ូដ “ស្មៅ” ហ្វាង​ក្វៀន​ជាមួយ​កម្រង​ម៉ូដ “សម្រស់” ចូវចឹន​ហឹង ជាមួយកម្រង​ម៉ូដ "Color your summer”។ល។ សុទ្ធ​តែ​បង្ក​ចំណាប់​អារម្មណ៍​ខ្លាំង ចំពោះអ្នក​ស្រឡាញ់​ម៉ូដ​សម្លៀក​បំពាក់​។

លើកដំបូង​ចូលរួមសប្តាហ៍​ម៉ូដសម្លៀក​បំពាក់​អន្តរជាតិ​វៀត​ណាម អ្នករចនាម៉ូដ​មានដើម​កំណើត​វៀត​ណាម កំពុង​រស់នៅនិ​ង​ធ្វើការ​នៅអា​មេរិ​ក Cory ត្រឹន សម្តែងបង្ហាញ​នូវ​កម្រង​ម៉ូដ “សុបិន​តូក្យូ”។ ម៉ូដ​សម្លៀក​បំពាក់​របស់​បង​បង្ហាញ​ បានព្រលឹងទ្វីបអាស៊ីសហសម័យ រួមប្រាស្រ័យ​ជាមួយរចនា​បថ​ទ្វីប​អឺរុប​ដ៏រូមែន​ទិក។ ក្បូរ​ក្បាច់​ស្លឹក​ផ្កា សត្វក្រៀលប្រពៃណី​ពីធម្ម​ជាតិ នៅក្នុង​ផ្ទាំងគំនូរ​បូរាណ​ជប៉ុន លើវត្ថុ​ធាតុ​គឺសំ​ពត់​ចរ​បាប់​ដេរ​ប៉ាក់សូត្រ​មាស អំបោះ taffta។ល។ បាន Cory ត្រឹង ព្យាយាមផ្ចិត​ផ្ចង់​រាល់ស្នាម​សូត្រស្នាម​ថ្នេរ  ដើម្បី​នាំមក​កម្លាំង​ទាក់​ទាញឲ្យ​សម្លៀក​បំពាក់​លោកខាង​កើត។

VIFW ឆ្នាំ២០១៦ គឺជាសម្រស់ពណ៌ឆើតឆាយរបស់​ លោកខាងកើត​និងលោក​ខាង​លិច។ អ្នក​រចនា​ម៉ូដ​ម្នាក់ៗ​តែង​នាំមក​នូវគំនិត​និងលក្ខណៈវប្បធម៌ របស់ខ្លួនដែលបាន​បង្ហាញ​តាមរយៈ​កម្រង​ម៉ូដ។ អ្នក​រចនា​ម៉ូដ Joe Chia របស់ម៉ាឡេស៊ី​នាំមក​ដល់ VIFW ២០១៦ នៅកម្រង​ម៉ូដ “Chapter 08” មាន​លក្ខណៈ​សាសនា របស់​ប្រទេស​ជាតិ​ខ្លួន ដែល​បានផ្តើមអារម្មណ៍​ច្នៃពី​សម្លៀក​បំពាក់​ប្រពៃណី ​Baju Melayu។ រចនា​ម៉ូដ​របស់ Joe Chia លំអៀង​ខាង​រចនាបថ​បូរាណគួបផ្សំជាមួ​យខោ hareem  ខោ cullotes ខោរ៉ូប អាវ vest ទូលាយ។ សំពត់ចរ​បាប់​ពណ៌ង​ងិត​ដូច​ជា៖ ខ្មៅ ស ប្រផេះ beige បាន​ប្រើប្រាស់​ច្រើន បង្កើត​ភាពសង្ហា​ជូន​បរុស​៕​

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “ស្រូវ” របស់អ្នករចនាម៉ូដង្វៀនកុងទ្រី។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “ស្រូវ” របស់អ្នករចនាម៉ូដង្វៀនកុងទ្រី។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “ស្រូវ” របស់អ្នករចនាម៉ូដង្វៀនកុងទ្រី។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “សុបិនតូក្យូ” របស់អ្នករចនាម៉ូដ Cory ត្រឹន។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “សម្រេចជាស្ថាពរ” របស់អ្នករចនាម៉ូដ ធ្វីង្វៀន។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “សម្រេចជាស្ថាពរ” របស់អ្នករចនាម៉ូដ ធ្វីង្វៀន។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ “Color your summer” របស់អ្នករចនាម៉ូដ ចូវចឹនហឹង។

ឈុតសម្តែងបង្ហាញកម្រងម៉ូដ” Chapter 08” របស់អ្នករចនាម៉ូដ Joe Chia ជនជាតិម៉ាឡេស៊ី។
 
អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយ

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top