• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ការសម្តែងក្បាច់រហ័សសកម្មនៅតាមដងវិថី

ជាមួយក្បាច់លោតផ្លោះពីផ្ទះមួយឆ្លងទៅកាន់ផ្ទះមួយផ្សេងដ៏អស្ចារ្យ Parkour កំពុងក្លាយ​ជា​ប្រ​ភេទ​កីឡាតាម​ដង​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​មួយ​ដែលអាច​ទាក់ទាញ​បានចំណង់​ចំណូលចិត្ត​ពី​មជ្ឈ​ដ្ឋាន​​​យុវ​វ័យ​វៀត​ណាម។

Parkour ជាប្រ​ភេទកីឡាដ៏គ្រោះថ្នាក់ មាន​ប្រភពពីបរទេស តែងប្រើកាយវិការចលនាដ៏ប៉ិនប្រសប់ ដើម្បី​ឆ្លង​កាត់​ស្ថាន​ភាពដែលពិបាកៗ។ Parkour បានជ្រាបចូលប្រទេសវៀតណាមនៅឆ្នាំ២០០៧, តាមរយៈវិដេអូClip ដែល​បង្ហោះ​លើគេហទំព័រ Youtub។ មកដល់សព្វថ្ងៃនេះ វាក្លាយ​ជាប្រភេទ​កីឡាមួយ​ដែលពេញ​និយម​ក្នុង​មជ្ឈដ្ឋាន​យុវវ័យនៅទីក្រុងយ៉ាងឆាប់រហ័ស។ ហេតុ​ដូច្នេះ ប្រសិន​បើមាន​ឱកាសធ្វើ​ដំណើរ​កាត់សួន​ច្បារ  ទីលាន​​រំ​អិល ឬផ្ទះល្វែង​ខ្ពស់ៗមួយ​ចំនួន ក្នុងរដ្ឋ​ធានីហាណូយ​នៅពេល​រសៀល យើង​​នឹងអាច​ជួប​ប្រទះ​ឃើញ​​មិត្តយុ​វវ័យ​លេង Parkour កំពុង​បញ្ចេញក្បាច់លោត​ពីផ្ទះមួយឆ្លង​ទៅកាន់​ផ្ទះមួយ​ផ្សេង​ទៀត ឬ​តោង​ច្បាម​​ឡើង​ជញ្ជាំង​ថ្មដោយចល​នា​ស៊ីច​ង្វាក់ យ៉ាង​សង្ហារ​ដូ​ចជាក្បាច់រាំដ៏​អស្ចារ្យ។ 

តំបន់ផ្ទះថ្មចាស់ដែលត្រូវគេបោះបង់ចោល ជាទីកន្លែងហ្វឹកហាត់ដ៏ប្រសើររបស់អ្នកលេង Parkour។

Parkour ជាប្រភេទកីឡាដ៏គ្រោះថ្នាក់ ទាមទារឲ្យអ្នកហ្វឹកហាត់មានសុខភាពល្អនិងទេព្យកោសល្យពិសេស។

ហ្វឹកហាត់ជំហានមូលដ្ឋានដើម្បីលើកកម្ពស់កម្លាំងកាយនិងស្វាហាប់។ 

សមាជិកចាស់ណែនាំអ្នកទើបចូលលេងថ្មីនូវបច្ចេកទេសមូលដ្ឋាន។

ដោយសារត្រូវរត់ លោត និងតោងច្បាមច្រើនទើបស្បែកជើងរបស់អ្នកលេង Parkourខូចយ៉ាងឆាប់រហ័ស។

ហ្វឹកហាត់សមត្ថភាពដើររត់ឥតឈប់នៅលើជញ្ជាំងខ្ពស់។

ខុសពីប្រភេទកីឡាផ្សេងមួយចំនួន Parkour មិន​ទាមទា​របង់ខាត​ប្រាក់​ចំណាយ ពី​ឧបករណ៍​​ហ្វឹក​ហាត់​គឺ​គ្រាន់​​តែ​​ត្រូវ​ការ​​ស្បែក​​ជើង​កី​ឡា​ស្រាល​​មួយ​គូ, ស្វិត​, មាន​ភាព​​ច្បាម​ល្អគឺ​គ្រប់​គ្រាន់​ហើយ​។ ហើយ Parkour អាច​​​លេង​​នៅ​ទីកន្លែង​ណាក៏​បាន, ជាពិសេស​គឺតំបន់ល្វែងផ្ទះថ្ម​ខ្ពស់ដែល​ ត្រូវគេបោះបង់ចោល, ជាទី​កន្លែង​ដ៏ប្រ​​​​សើរ​​សំរាប់​អ្នកលេង Parkour ជ្រើសរើស​ដើម្បីហ្វឹកហាត់។ Parkour ពីមួយ​ថ្ងៃ​ទៅមួយ​​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​​​បាន​មិត្ត​យុវវ័យ, ដោយ​សារវា​មានភាព​​លាយ​ចម្រុះ​ នៃប្រភេទ​កីឡា​​ផ្សេងៗ​ជាច្រើន​ដូចជា​៖ ក្បាច់គុន, របាំ, hip hop, breakdance, កាយសម្ព័ន្ធ...។

មិត្តង្វៀនខាញ់យី ជាសមាជិកនៃក្រុម Joker Parkour នៅហាណូយឲ្យដឹងថា៖ Parkour បាន​ចាត់​ទុក​ជាប្រ​ភេទ​​សិល្បៈ​នៃការចលនា។ ជាមួយរូបសណ្ឋានដីនិងវត្ថុរាំងស្ទះជាច្រើន, ពួកគេ​មានវិធី​ឆ្លង​កាត់​ជា​ច្រើន​ដូច​ជា​៖ រត់ លោត ខ្លះវារទៀតផង ប៉ុន្តែនៅតែហៅថា Parkour ពេលចលនានោះ នាំ​ទៅ​ដល់​ទីតាំង​យ៉ាង​ឆាប់​រហ័ស​និង​​សុវត្ថិភាពបំផុត។

មិន​មានវិន័យរួមណាមួយឲ្យអ្នកលេង Parkour តែធម្មតា​អ្នកលេងត្រូវប៉ិន​ប្រសប់ និង​មានសមត្ថភាព​មូលដ្ឋាន​ទាំង​៤​យ៉ាង ។ នោះគឺ “Rolling” រមូល ខ្លួនដើម្បីជៀសវាងការបះទង្គិច, បន្ថយសម្ពាធក្នុងរាងកាយ"Dismount" តោង​​ចាប់​វត្ថុដូចជាដែក, ជញ្ជាំង, បង្វិល១៨០អង្សានិងចុះដី "Reverse vault" លោតឆ្លងវត្ថុរាំងស្ទះ "Landing" គឺចុះ​​ដីដោយ​ម្រាមជើងមួយ ចំកោងប្រាណដើម្បីបន្ថយសម្ពាធ...ក្រៅពីនោះ ក្រោយ​ពីចាំ​ច្បាស់​នូវសមត្ថភាព​មូល​ដ្ឋាន​ ហើយមានបទពិសោធន៍ក្នុងដំណើរហ្វឹកហាត់ អ្នកលេង​អាចកែច្នៃបច្ចេកទេស​កាយវិការ​ផ្សេងៗ​ដោយ​​ឡែករបស់ខ្លួន។

លេងParkour ទាមទារមានកម្លាំងរឹងមាំ, ខួរក្បាលរវៀសរវៃ, មានអារម្មណ៍​ស្រមៃខ្ពស់ ដើម្បី​គួបផ្សំបាន​ច្រើន​កាយ​វិការ​ដ៏ប៉ិនប្រសប់  ដើម្បីឆ្លងបានវត្ថុរាំងស្ទះដោយល្អប្រសើរបំផុត។ ម៉្យាងទៀត អ្នកលេង Parkourត្រូវ​ជា​អ្នក​​ចូលចិត្តផ្សងគ្រោះថ្នាក់ ដើម្បីអាចអត់ធ្មន់ហ្វឹកហាត់ ពីព្រោះក្នុងដំណើរអនុវត្តកាយវិការ ច្រើន​ងាយ​បង្ក​រង​របួស​ធ្វើ​ឲ្យអ្នកលេង​បោះបង់ការលេងពាក់កណ្តាលទី។

អ្នកលេងParkourម្នាក់អនុវត្តក្បាច់ឆ្លងជញ្ជាំងដោយកាយវិការយ៉ាងឆាប់រហ័សនិងជក់ចិត្ត។

ក្បាច់បង្ហោះខ្លួនដ៏អស្ចារ្យដូចក្នុងឆាកភាពរយន្តសកម្មភាព។

បង្ហោះខ្លួនពីដំបូលផ្ទះនេះឆ្លងទៅកាន់ដំបូលផ្ទះផ្សេង។

អ្នកលេងParkourយូរឆ្នាំអាចអនុវត្តក្បាច់santoដ៏ជក់ចិត្តលើលំហអាកាស។

ក្បាច់“បន្ទាបស្លាប់”មួយពោរពេញទៅដោយគ្រោះថ្នាក់ពីដំបូលផ្ទះចុះមកដីរបស់អ្នកលេង Parkour ម្នាក់។

ពេលដែលហ្វឹកហាត់ស្ទាត់ជំនាញ អ្នកលេង Parkourអាចអនុវត្តកាយវិការ​បច្ចេកទេស​ដោយ​ភាពជឿជាក់និងតាមចិត្តចង់។

មិត្តង្វៀន​ថាញតឹន ជាសមាជិ​កនៃក្រុម Joker បាន​ឲ្យដឹងថា៖ ពេលខ្លះ​ខ្លួនសែន​​ក្តៅ​ចិត្ត​ជា​មួយ​​បច្ចេកទេស​​ថ្មី ហើយ​​​ត្រូវតាំង​​​ចិត្តហ្វឹក​ហាត់ឲ្យ​ទាល់តែ​បាន ប៉ុន្តែ គិត​ដល់​ការ​រងរ​បួស ដូច្នេះខ្លួនត្រូវ​តែ​​​អត់​ធ្មត់។ លេងParkour ជួយ​​ហ្វឹកហាត់​ខ្លួន​មាន​ភាពប្រុង​ប្រយ័ត្ន និងភាព​អត់ធ្មត់ក្នុងរាល់កិច្ច​ការជាច្រើ​ន។

មកដល់ប​ច្ចុប្បន្ន នៅវៀតណាម Parkourបាន​ផ្សាយ​​ទូលាយ​ទៅ​កាន់​បណ្តាខេត្ត ​និង​រីកចម្រើន​​ដោយ​​បរិមាណ​ឡើង​​ដល់១​២ក្រុម។ ជាពិសេស ក្នុងក្រប​ខណ្ឌរង្វាន់កីឡា​កំសាន្តអន្ត​រជាតិ នៅ​ទីក្រុងហូជីមិញ​បើកទូលាយ២០​១៣, Parkour ជា​ប្រភេទ​កីឡាមួយក្នុង​ចំណោម៤ប្រ​ភេទកីឡា ប្រឡងជាផ្លូវកា​ររួមមាន hip hop, roller sports, beatbox៕

 

អត្ថបទ៖ ងឹនហា រូបថត៖ វ៉ាន់ក្វៀន ង៉ុកមី
 

thachdicon

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top