• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅវេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០១៨របស់អ.ស.ប


 អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិ យោគលោក Nguyen The Phuong (រូបថត៖ TTXVN)

 ចាប់ពីថ្ងៃទី៩ដល់ទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​ទីស្នាក់ការអ.ស.ប​នៅទីក្រុង​ញូវយ៉ក់  នៃ សហរដ្ឋ​អាមេ​រិក បានប្រ​ព្រឹត្តទៅ​សម័យប្រជុំជាន់ខ្ពស់ (HLS) និងវេទិកា​ នយោបាយជាន់ខ្ពស់ ​(HLPF) នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​សង្គម (ECOSOC) អង្គការ សហប្រជាជា​តិ ដោយមានការចូលរួមរបស់ប្រធាន​មហាសន្និបាតអ.ស.ប​ ប្រធាន ECOSOC អគ្គលេខាធិការ​រងអ.ស.ប និងតំណាងជាង២ពាន់៥រយនាក់ មកពី ប្រទេសជាសមាជិកទាំង១៩​៣ អង្គការ​អន្តរជាតិនិង​អង្គការក្រៅរដ្ឋាភិបាលនា​នា ផងដែរ។
 
គណៈប្រតិ​ភូវៀតណាមដឹកនាំដោយអនុ​រដ្ឋមន្រ្តីក្រសួងផែនការនិ​ងវិនិ យោគលោក Nguyen The Phuong អញ្ជើញ​ចូលរួម​ក្នុងនាម​ជាសមាជិក ECOSOC អាណត្តិ២០​១៦-២០១៨។

បញ្ច​ប់សម័យប្រជុំ HLPF និង HLS បានអនុម័តលើសេចក្ដីថ្លែងការណ៍ថ្នាក់ រដ្ឋមន្រ្តី​ដោយអះអាង​នូវការប្ដេជ្ញា​ចិត្ត​របស់​ប្រទេសជាសមាជិកទាំងឡាយក្នុង​ការអនុវត្តរបៀបវារៈឆ្នាំ​២០៣០ ដើម្បីការអភិវឌ្ឍដោយចី​រភាព ធានា​ថាគ្មាន​អ្នកណា ដែលត្រូវបោះបង់នៅពីក្រោ​យឡើយ ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិ​ត្តកសាង សង្គម​ដែលអភិវឌ្ឍន៍​ដោយចីរភាពនិងខ្លួនទី​ពឹងខ្លួនផងដែ​រ។

ថ្លែងមតិ​នៅ HLS អនុរដ្ឋមន្រ្តីលោក Nguy​en The Phuong អះអាងថា វៀត​​ណាមសន្យាអនុវត្តន៍របៀប​វារៈ​ឆ្នាំ២០៣០​ បន្តពង្រីកកម្លាំងផ្ទៃក្នុងដោ​យតភ្ជាប់ នឹងការបង្កើនសមាហរណ​កម្មអន្តរជាតិ​ ពង្រឹង​ទំនាក់​ទំនង​ភាព​ជាដៃ​គូលើទូទាំង ពិ​ភពលោក ដៃគូសាធារណៈឯកជ​ន ដើម្បីជំរុញការកសា​ងសង្គមឲ្យមានកា​រ អភិវឌ្ឍ​ដោយ​ចីរភាព​និងខ្លួនទី​ពឹង​ខ្លួន។

ទន្ទឹម​នឹងសុន្ទរកថារបស់អនុរដ្ឋ​មន្រ្តីលោក Nguyen The Phuong គ​ណៈ ប្រតិភូវៀតណាម​ក៏ថ្លែងសុន្ទរកថា​នៅកិច្ចប្រជុំត្រួត​ពិនិត្យគោលដៅអភិវឌ្ឍ​ ដោយចីរភាព (SDGs​) ទាំង៦ ព្រមទាំងសហការ​ជាមួយប្រទេស​ផ្សេងៗក្នុង​ការ​ កសាង អនុម័តលើសេចក្ដី​ថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីតាមទិស​តុល្យភាព សកម្ម​ ហើយ​មានខ្លឹម​សារជា​ច្រើន​ ស្ដីពីការយកចិត្តទុកដាក់និងផលប្រ​យោជន៍របស់ ប្រទេសកំ​ពុងអភិវឌ្ឍន៍នានាផងដែ​រ។

ក្នុងក្របខ័ណ្ឌ HLPF វៀតណាមបានថ្លែងរបាយការណ៍ជាតិស្ម័គ្រចិត្តស្ដីពី ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដោយ​មាន​ការចូលរួ​មរបស់ប្រទេស អង្គការអន្តរ ជាតិ​ អង្គការក្រៅ​រដ្ឋាភិបាល​ជាច្រើន​និង​មជ្ឈដ្ឋាន​អ្នកប្រាជ្ញា​អន្តរជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top