• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម

បន្ទាប់ពី​រដូវ​រៀប​ចំ​ជោគ​ជ័យ​ សប្តាហ៍​ម៉ូដ​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ Vietnam International Fashion Week ​រដូវ​សម្រក​​ឆ្នាំ​២០១៨ ​នឹង​បន្ត​វិល​ប្រឡប់​មក​បំពេញ​បំណង​ចិត្ត​នៃ​ទស្សនិកជន​​​ទីក្រុង​រាប់​លាន​នាក់​​​និយាយដោយ​ឡែក​ ក៏ដូចជា​ពិភព​អ្នក​ស្នេហា​ម៉ូដ​សម្លៀក​បំពាក់​​និយាយ​រួម ​តាម​រយៈ​កម្រង​ប្រមូល​ផ្តុំ​​ដ៏ចំណាប់​អារម្មណ៍​ សម្រាប់​រដូវ​សម្រក​ឆ្នាំ ២០១៨​ មកពី​​អ្នក​រចនាម៉ូដ​ឆ្នើម​​ក្នុង​ស្រុក​និង​អន្តរជាតិ​។​

រួម​ជាមួយ​បរិយកាស​ទទួច​រង​ចាំ​នៃទស្សនិក​ជន​ វត្តមាន​អ្នក​រចនា​ម៉ូដ​​បើក​ឆាក​​សម្រាប់​សប្តាហ៍​​ម៉ូដ​សម្លៀក​បំពាក់​ប្រណិត​ និង​ ទំនុក​ចិត្ត​លំដាប់​ខ្ពស់បំផុត​​វៀតណាម ​សព្វថ្ងៃ គឺ​អ្នក​រចនា​​ម៉ូដ​​វ័យ​ក្មេង​ឆ្នើ​ម​ ឡឹម​​យ៉ាខាង​​​ (Lam Gia Khang)​។​ ​សម្តែង​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ថ្មី​លើក​ដំបូង​ នៅសប្តាហ៍​ម៉ូដ​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ រដូវ​សម្រក​​ឆ្នាំ​២០១៨ អ្នក​​រចនា​ម៉ូដ​ ​​ឡឹម​យ៉ា​ខាង (Lam Gia Khanh) ជាមួយ​នឹង​ពាណិជ្ជសញ្ញា​​ GIA STUDIOS នាំ​​មក​នូវ​​ផលិត​ផល​​សម្លៀក​បំពាក់​ យក​អារម្មណ៍​ច្នៃ​ពី​​របាំ​ពោរ​ពេញទៅ​ដោយ​​​សម្រស់​​សុភាព​ ពេញ​​លក្ខណៈ​អត់​ធ្មត់​ បាន​គ្រប​ដណ្តប់​ក្រោម​អារម្មណ៍​ខ្លាំងក្លា​បង្ហាញពី​ចរិយា​ថ្លៃ​ថ្នូរ​។​

បៀ​ប​នឹង​ការ​រៀប​ចំ​លើក​មុន​ រដូវ​សម្រក​ឆ្នាំនេះ  ជា​ការ​ប្រឡង​ប្រណាំង​​​សម្រាប់តែ​​ពាណិជ្ជសញ្ញា​វៀត​ណាម​​​។ អាច​និយាយបាន​ថា នេះជា​លក្ខណៈ​ពិសេស​​​មួយ​នៃ​ទីផ្សារ​ម៉ូដសម្លៀក​បំពាក់​នៅ​​រដ្ឋធានីហាណូយ​ ជាមួយ​នឹង​ការ​អភិវឌ្ឍ​​ខ្លាំង​ក្លា​ជាង នៃក្រុមហ៊ុន​​សម្លៀក​បំពាក់​សម្រាប់​​​មន្ទីរ​ ក្រសួង​​ ​ជំនួសឱ្យ​​​ពាណិជ្ជសញ្ញា​​រចនា​​ឯកជន។



  កម្មវិធី​​សប្តាហ៍​ម៉ូដ​សម្លៀក​បំពាក់​​អន្តរជាតិ​​វៀត​ណាម​ រ​ដូវ​សម្រក​​ឆ្នាំ​២០១៨ បាន​ប្រារព្ធ​​យ៉ាង​ឱឡា​រិក​
នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​​ហាណូយ​។​



 សប្តាហ៍​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​វៀតណាម​ បាន​ពាណិជ្ជសញ្ញា​ម៉ូដ​សម្លៀក​បំពាក់​ទុក​ចិត្ត​ និង​
ជ្រើស​​នាំ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ ទៅ​ដល់​មហាជន​។​



 កម្រង​​ប្រមូល​ផ្តុំ​ថ្មី​បំផុត​ ចំណាប់អារម្មណ៍​បំផុត​សម្រាប់​រដូវ​សម្រក​ មកពី​អ្នក​រចនា​ម៉ូដ​ឆ្មើម​
ក្នុង​ស្រុក​និង​អន្តរជាតិ​។​



 កម្រង​ប្រមូល​ផ្តុំ​នៃ​ពាណិជ្ជសញ្ញា​ Gia Studios - អ្នក​រចនា​ម៉ូដ​ ឡឹម​យ៉ា​ខាង (Lam Gia Khang​)។

 

បើ​ប៉ុន្មាន​ឆ្នាំកន្លង​ ភាគ​​ច្រើន​​កម្រង​ប្រមូល​ផ្តុំ​បាន​ឧទ្តេសនាម ​នៅ​សប្តាហ៍​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ សុទ្ធតែ​ផ្តល់​សម្រាប់​​ស្រ្តី​ភេទ រដូវ​សម្រក​ឆ្នាំ​នេះ មហាជន​នឹង​បាន​ទស្សនា​ផ្ទាល់​ នូវ​ការ​យាត្រា​នៃ​ពាណិជ្ជសញ្ញា​ម៉ូដ​សម្លៀក​បំពាក់​ សម្រាប់​ភេទ​ប្រុស​ក្នុង​ស្រុក​និង​អន្តរជាតិ​ នោះគឺ​វៀតតៀន (Viet Tien) Veston Ngoc Lan អាវ​ស្បែក Butuni ​ និង Owen។ ទន្ទឹម​​នោះ ការរចនា​ពោរពេញទៅ​ដោយ​ភាព​ច្នៃប្រឌិត​ នៃ​អ្នក​រចនាម៉ូដ​ល្អ​ឆ្នើម​ទាំងប្រាំ​​ នៅ​ឆ្នាំ​២០១៨ នៃ​វិទ្យាស្ថាន​រចនា ​និង ​ម៉ូដ​សម្លៀក​បំពាក់ទីក្រុង​​ឡុងដ៍​​ ក៏​នាំមក​នូវ​​ពណ៌​​សម្បុរ​ពិសេស​​ជូន​​សប្តាហ៍​ម៉ូដសម្លៀក​បំពាក់​អន្តរជាតិ​ រដូវ​សម្រកឆ្នាំ២០១៨ដែរ​។ ប្រការនេះ​​បញ្ជាក់​ឱ្យ​ឃើញ​​ថា​​សប្តាហ៍​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​​វៀត​ណាម​ បាន​​​ពាណិជ្ជសញ្ញាម៉ូដ​សម្លៀក​បំពាក់​​វៀតណាម​ និង​ អ្នក​រចនា​ម៉ូដ ​ក្នុង​អនាគតមាន​ទំនុក​ចិត្ត​ជ្រើស ​ដើម្បី​ក្លាយ​ជា ពាណិជ្ជសញ្ញាដែលកេរ្តិ៍​ឈ្មោះ​​​ទៅ​ជិត​នឹង​មហាជន​ ហើយ​បន្តគោល​ដៅ​ខិត​ជិត​មុខសញ្ញា​អតិថិជន​​ ​នៃ​ពាណិជ្ជសញ្ញា​នីមួយៗ​។​​

មិនសាមញ្ញ​ជា​​ទីលាន​​លេង​ម៉ូដ​សម្លៀក​បំពាក់​ ជា​ទីកន្លែង​សម្តែង​បង្ហាញ​រចនា​ពិសេស​និង ​ច្នៃប្រឌិ​ត​ សប្តាហ៍​ម៉ូដសម្លៀក​បំពាក់​​អន្តរជាតិ​វៀតណាម​ បាន​ក្លាយ​ជា​ចំណុះ​រួម​ប្រាស្រ័យ​វប្បធម៌​ម៉ូដសម្លៀក​បំពាក់​​ រវាង​វៀត ណាម​ និងប្រទេស​ជា​មិត្ត​​។ ហេតុនេះ​ហើយ​ ទន្ទឹម​ចំណែក​សម្តែង​បង្ហាញ​​នៃ​កម្រង​ប្រមូល​ផ្តុំ​មកពី​អ្នក​រចនា​ម៉ូដ​វៀតណាម​ ទស្សនិក​ជន​នៅ​បាន​គយ​គន់​ឈុត​សម្លៀកបំពាក់​ប្លែក​ភ្នែក​ នៃ​ពាណិជ្ជសញ្ញ Duquevelez មកពីអ្នក​រចនា​ម៉ូដ​ជនជាតិ​កូឡាំប៊ី Jorge Duque Veslez ពាណិជ្ជសញ្ញា Jovana Louis នៃ​អ្នក​រចនា​ Jovana Benoit មកពី​សាធារណរដ្ឋ​ហៃទី​។ ពិសេស​ ដើម្បី​រួម​ចំណែក​អបអរ​សាទរ​គម្រប់​១៤​ឆ្នាំ ​បង្កើត​ទំនាក់ទំនង​រវាង​វៀតណាម​ តួកគី និង​ អ្នក​រចនា​ម៉ូដ​ Mehmet Koymen បាន​នាំ​មក​នូវ​ឈុត​ម៉ូដ​រចនា​ទាំង​​៣២​ ក្នុង​កម្រង​ប្រមូល​ផ្តុំ​ “Love Land” ជាមួយ​នឹង​គោល​បំណង​ទំនាក់ទំនង ​រវា​ងប្រទេសទាំង​ពីរ​ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​កាន់តែ​ប្រសើរ​​ និង ​រឹង​មាំ​ជាង​ទៅ​អនាគត ​​តាមរយៈ​វិស័យ​ម៉ូដ​សម្លៀក​បំពាក់​។​

លោក​ស្រី​ឡេ​ធី​ក្វិញ​ត្រាង​ (Le Thi Quynh Trang) - ប្រធាន​សប្តាហ៍​​ម៉ូដ​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ឱ្យ​ដឹង​ថា៖ “ប្រសិន​បើ​នៅ​ទី​ណា​ មាន​សប្តាហ៍​ម៉ូដ​សម្លៀក​បំពាក់​ នៅ​ទីនោះ​មាន​អរិយធម៌​ និង​ សមាហរណកម្ម​ សប្តាហ៍​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​វៀតណាម​ - Vietnam International Fashion Week លើកទី​៧ រៀប​ចំ​បាន​និង​កំពុង​ជា​ភស្តុតាង​បញ្ជាក់បាន​ប្រការ​នោះ​។ កម្មវិធី​បាន​បើក​ចេញ​ច្រក​​សមាហរណកម្ម​​ម៉ូដ​សម្លៀកបំពាក់​វៀតណាម ​នឹង​ពិភពលោក​ ក្លែង​សុបិន​នាំ​វៀតណាម​​ក្លាយជា​ប្រទេស​មួយ​ មាន​ខឿន​ឧស្សាហកម្ម​​ម៉ូដ​សម្លៀក​បំពាក់​​ទៅ​អនាគត​ សន្សឹមក្លាយ​ជា​ការពិត​./.

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា​​ Gia Studios - អ្នក​រចនា​ម៉ូដ​ ឡឹម​យ៉ា​ខាង​ (Lam Gia Khang)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Veston Ngoc Lan។

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Mehmet Koymen Couture (តួកគី)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Emspo (វៀតណាម​)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Happy Clothing (វៀតណាម)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Owen - អ្នក​រចនាម៉ូដ​ ហ្វាង​មិញ​ហា (Hoang Minh Ha)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា វៀត​តៀន​ (Viet Tien)។

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា Jorge Duque (កូឡុំប៊ី)។

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា​ ង្វៀន​តៀន​ត្រៀន​ (Nguyen Tien Truyen)។​

 កម្រងប្រមូល​ផ្តុំ​​ពាណិជ្ជសញ្ញា​ Jovana Louis (ហៃទី)។
 

អនុវត្ត​៖ ខាញឡុង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top