• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ការរកស៊ីនៅទីក្រុងហូជីមិញ (Ho Chi Minh)គួរឲ្យចាប់ចិត្តខ្លាំងណាស់

ក្នុង​រយៈពេល​ពីរឆ្នាំមក​នេះ ប្រជាជន​រស់នៅទីក្រុង​ហូជីមិញ (Ho Chí Minh) បាន​ស្គាល់​​​ជនជាតិ​ហូឡង់ម្នាក់ ឈ្មោះ Cliford ជាមួយ​ប្រពន្ធគាត់ ជាស្រ្តីជនជាតិ​វៀតណាម​ម្នាក់​ ដែល​លក់សាច់​ក្រកអាមេរិក​កាំងនិង​នំ hamburger ក្រោម​ជើង​ស្ពាន​ង្វៀន​វ៉ាន់​គឺ (Nguyen Van Cu) ខណ្ឌ​ ៨ ។ ជីវភាព​ថ្មី​របស់​​ នៅ​ប្រទេស​វៀតណាម​មាន​​ប្រការចាប់​ចិត្ត​ជាច្រើន​ ហើយបង​ប្រុសបាន​ចែក​រំលែក​ក្តី​សប្បាយចិត្តនេះ​ជាមួយ​យើង​ខ្ញុំ។

បង Cliford ជាកម្មករនាវាម្នាក់​លើ​បណ្តា​នាវា​​ទៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ក្នុងរយៈពេល ១៣ ឆ្នាំ ហើយ​បង​បាន​ទទួលសញ្ញា​ប័ត្រវិស្វករ​យន្តកម្ម។ចៃដន្យនៅពេលមួយ បង Cliford ​ត្រូវមិត្តភក្តិបបួសមក​ទេសចរណ៍​ទៅកាន់​ប្រទេសវៀតណាម។ ទីកន្លែង​ដំបូង​ដែល​​បង​ Cliford មក​ទស្សនា​គឺរដ្ឋធានី​ហាណូយ (Ha Noi)។ នៅទីនេះ​ បង Cliford ត្រូវបាន​ទាក់​ទាញ​​ដោយ​បណ្តាមុខ​ម្ហូប​អាហារ​និង​​បណ្តាទេសភាព​ដ៏​ល្បី​ឈ្មោះ។ បន្ទាប់​ពី បង Cliford​ បន្តដំណើរការ​ទៅ​កាន់​ទីក្រុង​ហូជីមិញ (Ho Chi Minh) ដែល​ជា​ទីក្រុងដ៏​​សកម្ម​ និងបាន​បន្សល់ទុកនូវ​ ​ចំណូល​ចិត្តរបស់បង​ Cliford​ ​ក៏​ដូច​ជា​​​អនាគត​​ល្អប្រសើរ​មួយ។

​ត្រឡប់​ទៅ​ប្រទេស​ហូឡង់​វិញ បន្ទាប់​ពី​​ដំណើរការទេសចរណ៍​ បង​ Cliford​ សោក​ស្តាយ​​​ខ្លាំង​ណាស់ ពីព្រោះ​បង​មិនទាន់​មក​ទស្សនា​ទីកន្លែង​ជា​ច្រើន​​និង​ស្វែង​យល់​នូវជីវភាព​រស់នៅ​របស់​ប្រជាជន​​​នៅ​ទីនោះ។ ​​ប្រទេស​វៀតណាម​​​លេច​ចេញ​ក្នុង​ខួរ​ក្បាល​របស់​បង Cliford​ ជា​និច្ច។ ក្រោយ​រយៈពេល​​គិត​យ៉ាង​ហ្មត់​ចត់ បង​ Cliford​ សម្រេចចិត្ត​បញ្ឈប់​​ការ​ងារ​ ហើយ​មក​ប្រទេសវៀតណាម​ជា​លើកទី ២  លើកនេះ​បងបាន​ជ្រើសរើស​ទីក្រុង​ហូជីមិញ (Ho Chi Minh) ជាទីកន្លែង​រស់​នៅ។ ពិតជា​មានភព្វសំណាង​​ខ្លាំងសំរាប់​បង​ Cliford​ នៅ​ទីក្រុងនេះ​បង​បាន​ជួប​​ឡាន​ទ្រីញ (Lan Trinh) នារី​​សុភាពរាបសារ​ម្នាក់ ហើយ​នា​បច្ចុប្បន្ននេះ​ពួកគេបាន​ក្លាយទៅជា​ប្តីប្រពន្ធ។


ហាងរបស់បង Cliford បើកទ្វារពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១២ ថ្ងៃត្រង់
ហើយពេលរសៀលបើកទ្វារពីម៉ោង ៣ រសៀលរហូតដល់ម៉ោង ៩ ពេលយប់


សាច់ក្រកអាមេរិកកាំងលក់នៅហាង Cliford ត្រូវនាំចូលពីប្រទេសអាល្លឺម៉ងនិងអាំងនៅទីនេះ

បង Cliford និងប្រពន្ធគាត់ជានារីសាយហ្គនម្នាក់ ឈ្មោះ ផាមធិឡានទ្រីញ (Pham Lan Trinh )
ដែលមានជីវភាពសាមញ្ញ សុភមង្គលនៅទីក្រុងហូជីមិញ


ហាងរបស់បង Cliford ស្ថិតនៅលើម៉ូតូមួយគ្រឿង


ភាពរាក់ទាក់និងជិតស្និទ្ធរបស់បង Cliford បានទាក់ទាញអតិថិជនជាច្រើននាក់


អតិថជនរបស់បង Cliford ភាគច្រើនមកទិញនិងយកអាហារទៅផ្ទះ


រូបភាពរាក់ទាក់របស់អតិថជននៅពេលគេទិញសាច់ក្រកអាមេរិកកាំង


នាទីសប្បាយរីករាយរបស់ប្តីប្រពន្ធបង Cliford

ជីវភាពសាមញ្ញនៅទីក្រុងហូជីមិញបានពាំនាំមកក្តីសប្បាយរីករាយជាច្រើនឲ្យបង Cliford

នៅពេល​​យើង​សួរ “ហេតុអីបងជ្រើសរើស​ការលក់​សាច់​ក្រក​អាមេរិកកាំង​និង​នំ hamburger ហេតុអីបង​មិន​បន្តការងារ​របស់​វិស្វករ​យន្តកម្មម្នាក់?“ បង​ Cliford​ បាន​សើច​និង​ឆ្លើយថា៖ “នៅពេល​ធ្វើការ​លក់​នេះ ខ្ញុំ​មានឱកាស​និយាយជាមួយ​ប្រជាជនជា​ច្រើន​នាក់ យល់ដឹងគេជាង​ព្រមទាំង​អាច​រៀនភាសា​វៀតណាមទៀតផង។ ប្រជាជន​វៀត​ណាម​រាក់ទាក់និង​សប្បាយចិត្ត ថែមទាំង​​ចេះ​ជួយ​គ្នាទៅវិញទៅមកដែរ។“

ហាងលក់​សាច់​ក្រក​អាមេរិកកាំង​និងនំ hamburger របស់​ប្តីប្រពន្ធ​បង Cliford​ គឺ​​ម៉ូតូចាស់​មួយគ្រឿង​ ដែល​ចត់​នៅ​ចិញ្ជឹម​ផ្លូវ។ ​លើ​ម៉ូតូ​មាន​ចង្រ្តាន​អាំងនិង​បញ្ជរ​​​លក់​ម្ហូបអាហារ គ្រឿង​ផ្សំ​​ធ្វើ​សាច់​ក្រក​អាមេរិកកាំងនេះ​ ដែល​នាំចូល​ពី​ប្រទេសអាល្លឺម៉ង​និង​អាំង​នៅចំ​ហាងនេះ មាន​តំលៃ ៣ ម៉ឺន ៥ ពាន់​មួយដើម។ អតិថិជនភាគច្រើន​ទិញ​និង​យកទៅផ្ទះ។ ក្នុងរយៈពេល​រង់​ចាំ​ម្ហូប​ចម្អិន បង Cliford​ ឆ្លៀត​យក​ឱកាស ដើម្បី​និយាយ​ជាមួយ​អតិថិជន។ ហាង​របស់​បង Cliford​ បើកទ្វារពី​ម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ហើយនៅពេល​រសៀល​​ចាប់​ផ្តើម​លក់​វិញពីម៉ោង​ ៣ រហូតដល់ ម៉ោង ៩ យប់​ទើប​បិទទ្វារ។

ចែករំលែកនូវភាពខុសគ្នារវាង​ជីវភាព​រស់នៅ​ប្រទេសហូឡង់និង​ប្រទេសវៀតណាម Cliford​ និយាយថា៖ “អាកាសធាតុនៅ​ប្រទេស​ហូឡង់​ត្រជាក់ខ្លាំងណាស់ ប្រជាជន​នៅទីនេះ​មាន​ជីវភាពជាដោយឡែក។ រីឯ​នៅប្រទេស​វៀត​ណាម​ ជីវភាព​សប្បាយរីករាយ ប្រជាជនវៀត​ណាមរាក់ទាក់​និង​​មានចិត្តទទួលស្វាគមន៍​ភ្ញៀវយ៉ាង​កក់​ក្តៅ។”

ទោះបីរស់នៅ​ប្រទេសវៀតណាមក្នុងខណៈពេល ២ ឆ្នាំក៏ដោយ ប៉ុន្តែ​បង Cliford​ ចាប់​ចិត្ត​ខ្លាំង​ដោយ​រសជាតិ​អស្ចារ្យ​របស់​បណ្តា​មុខ​ម្ហូបអាហារ​វៀតណាមដូចជាហ្វើ (pho) គុយទាវ  នំបញ្ចុកហ្វេ (bun Hue) នំបែវ (beo) …ជាដើម បង Cliford​ បាន​ទេសចរណ៍​ជា​ច្រើន​តំបន់​ដូចជា មូយណែ (Mui Ne) ភូក្វឹក (Phu Quoc) រដ្ឋធានីហាណូយ (Ha Noi) ញ៉ាត្រាង (Nha Trang) និងបណ្តាខេត្តស្ថិតនៅខាងលិចនៃភាគ​ខាង​ត្បូងវៀតណាម …តំបន់និមួយៗ ដែល​បង Cliford​ បាន​ទេសចរណ៍ ក៏​ពាំនាំមការចាប់ចិត្ត​ដ៏ចម្លែក​អំពី​ប្រជាជន វប្បធម៌រហូតដល់​​ម្ហូបអាហារ។ បង Cliford​ អាចពិសា​បណ្តាមុខម្ហូបអាហារដែល​ជន​បរទេស​មិន​ចូលចិត្ត​ដូចជាកាពិ ទឹកត្រី ធូរេន។ នៅពេលមានឱកាស​ត្រឡប់​ទៅ​ប្រទេស​ហូឡង់​វិញ បង Cliford ​​បាន​រំលែក​​នូវបណ្តាប្រការ​ល្អប្រសើរ ការ​ស្វែង​យល់​ដ៏ចាប់ចិត្ត ដើម្បី​មិត្តភក្តិនិង​សាច់​ញាតិ​​កាន់តែ​យល់​ដឹង​បន្ថែម​អំពីប្រជាជន វប្បធម៌​និង​ប្រទេស​វៀត​ណាម​./.

អត្ថបទ៖ ង្វៀន​អាញ់ រូបថត៖ ថុង​ហាយ

 


Top