• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

ការប្រយុទ្ធប្រឆាំងនឹងការបោះកាកសំណល់ប្លាស្ទិចចោល នៅតាមដងទន្លេមេគង្គ

ជា​ទន្លេដែលហូរកាត់ប្រទេស​ចិនមីយ៉ាន់ម៉ាឡាវថៃកម្ពុជានិង​វៀតណាម​មុនពេលហូរចូលសមុទ្រខាងកើត​ដែល​​មាន​ប្រជាជន​ជាង ៧០ លាននាក់រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ប្រភព​ទឹក​នៃ​ទន្លេនេះ។ ទោះ​ជា​យ៉ាងណាក៏ដោយការបោះសំរាមចោល​ផ្តេស​ផ្តាស​តាមប​ណ្តោយ​​ដ​ង​​ទន្លេបា​នធ្វើឱ្យទន្លេមេគង្គ​ក្លាយជាទន្លេ​មួយក្នុ​ង​ចំណោមទ​ន្លេ​ទាំង ១០ ដែលមានការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ជាងគេ​នៅលើ​ពិភព​លោក​។​ បច្ចុប្បន្ននេះការ​ខិតខំស​ម្អាត​សំរាម​ប្លាស្ទិច​នៅតា​មដ​ងទ​ន្លេមេគ​ង្គកំពុ​ងត្រូវ​បានអ​នុវត្តដោយបណ្តាប្រទេស​នៃមហាអនុតំបន់​មេគង្គហើយ។

កាលពីខែកុម្ភៈកន្លងមក ក្នុងសិក្ខាសាលាមួយនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) និងកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកស្រាវជ្រាវមកពីប្រទេសចំនួន ៤ នៃទន្លេមេគង្គរួមមានកម្ពុជាឡាវថៃ និងវៀតណាម ប្រមាណ ៥០ នាក់ បានពិភាក្សាលើវិធីសាស្ត្រវាយតម្លៃសម្រាប់សិក្សាស្រាវជ្រាលលើការបំពុលបរិស្ថានដោយសំរាមប្លាស្ទិចនៅលើដងទន្លេមេគង្គ។

សិក្ខាសាលានេះបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងគោលបំណងផ្តល់ព័ត៌មានលម្អិតបន្ថែម និងភស្តុតាងវិទ្យាសាស្ត្រស្តីពីស្ថានភាពនៃការបំពុលបរិស្ថានដោយប្លាស្ទិចនៅក្នុងតំបន់ក៏ដូចជាផលប៉ះពាល់របស់វាទៅលើបរិស្ថាននិងប្រជាជនដែលរស់នៅតាម​ដង​​ទន្លេមេគង្គ។ព្រមទាំងផ្តល់អនុសាសន៍លើគោលនយោបាយនានាដើម្បីដោះស្រាយបញ្ហានេះ។


តំបន់ដែលមាមសំរាមជាច្រើននៅផ្សារអណ្តែតទឹក កាយរាំង (Cai Rang)ស្រុក និញគាវ(Ninh Kieu)ទីក្រុង កឹនថើ(Can Tho) នៃប្រទេសវៀតណាម។
រូបថត៖ ថាញ់លាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម



កាកសំណល់ប្លាស្ទិចបានអណ្តែតទៅលើផ្នែកមួយនៃទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជា។
រូបថត៖AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្មេងៗហែលទឹកនៅក្នុងអាងហែលទឹកមួយដែលពោរពេញទៅដោយដបប្លាស្ទិចដែលជាផ្នែកមួយនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានការពារធនធានទឹកនៃទន្លេមេគង្គនៅក្នុងប្រទេសថៃ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គនាយកដ្ឋានបរិស្ថានវិទ្យាស្ថានកំណើនបៃតងក្រុមហ៊ុន Hanwha នៃប្រទេសកូរ៉េខាងត្បូងបានរៀបចំពិធីបើកយុទ្ធនាការ“ សម្អាតទន្លេមេគង្គ”នៅឯផ្នែកដែលឆ្លងកាត់ខេត្ត វិញឡុង(Vinh Long)។ នៅក្នុងយុទ្ធនាការនេះ អ្នកស្ម័គ្រចិត្តរាប់សិបនាក់បានប្រមូលសំរាមនៅតាមមាត់ទន្លេដើម្បីទប់ទល់នឹងការបំពុលទឹកដែលបណ្តាលមកពីកាកសំណល់ដែលអណ្តែតនៅក្នុងទន្លេមេគង្គ។ រូបថត៖ ឡេធុយហាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ក្រុមហ៊ុន Hanwha បានប្រគល់ទូកប្រមូលសំរាមដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២ គ្រឿងដែលមានតម្លៃប្រមាណ ២,៥ ពាន់លានដុងជូនខេត្តវិញឡុង (Vinh Long) ភាគខាងត្បូងវៀតណាម។ រូបថត៖ ឡេធុយហាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


ទាក់ទងនឹងបញ្ហាកាកសំណល់ប្លាស្ទិចនៅតាមដងទន្លេមេគង្គលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាមបានអំពាវនាវឱ្យរដ្ឋាភិបាលសហគ្រាស និងប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់មេគង្គត្រូវចាត់វិធានការជាក់ស្តែងដូចជាការនិយាយថាអត់ចំពោះផលិតផលប្លាស្ទិចដែលប្រើតែម្តងចំពោះប្រើផលិតផលដែលប៉ះពាល់ដល់បរិស្ថាន រួមទាំងការប្រមូលនិងដោះស្រាយកាកសំណល់ប្លាស្ទិចផងដែរ។
 

យោងតាមការសិក្សាមួយនៃទស្សនាវដ្តី Environmental Science & Technology កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ឲ្យដឹងថា មេគង្គជាទន្លេមួយក្នុងចំណោមទន្លេទាំង ១០ ដែលនាំកាកសំណល់ប្លាស្ទិច ៨៨-៩៥% ហូរចូលទៅក្នុងមហាសមុទ្រពិភពលោក។ យោងតាមការសិក្សារបស់លោកបណ្ឌិត Christian Schmidt អ្នកជំនាញភូគព្ភសាស្ត្រ និងជលសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាន Helmholtz (ប្រទេសអាល្លឺម៉ង់) បានអោយដឹងថាទន្លេមេគង្គគឺជាទន្លេមួយក្នុងចំណោមទន្លេទាំង ១០ ដែលមានការបំពុលបរិស្ថានខ្លាំងបំផុតនៅលើពិភពលោក។

ចាប់តាំងពីចុងឆ្នាំ ២០១៩ រដ្ឋាភិបាល​វៀតណាម​និងប្រជាជននៅតំបន់ដីសណ្តទន្លេ​គីវឡុង (Cuu Long ) បានធ្វើសកម្មភាពជាក់ស្តែងនិងខ្លាំងក្លាជាច្រើន។ នាពេលថ្មីៗនេះ​អគ្គនាយកដ្ឋានបរិស្ថានវៀតណាមបានសហការជាមួយក្រុមហ៊ុន Hanwha នៃប្រទេស​កូរ៉េខាងត្បូង បើកយុទ្ធនាការ“សំអាតទន្លេមេគង្គ”។ ក្នុងឱកាសនេះក្រុមហ៊ុន Hanwha បានប្រគល់ជូនខេត្ត វិញឡុង (Vinh Long ) ​ទូក​ប្រមូលសំរាមចំនួន ២ គ្រឿង។ ចំណុចពិសេសគឺទូកនេះដើរដោយថាមពលពន្លឺព្រះអាទិត្យមិនបំពុលបរិស្ថានទេ ។ បើតាម លោក Sun-Mok Choi ប្រធានក្រុមហ៊ុន Hanwha និងប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Hanwha បានឲ្យដឹងថាប្រសិនបើការសោកល្បងប្រើទូកប្រមូលសំរាមនេះទទួលបានជោគជ័យក្រុមហ៊ុននឹងផ្តល់ទូកនេះជូនខេត្តផ្សេងៗទៀត។


ក្រៅពីនេះ ទីក្រុងកឹនថើ (Can Tho) បានសហការជាមួយអង្គការThe Ocean Cleanup (TOC) នៃប្រទេសហូឡង់ឲ្យដំឡើងប្រព័ន្ធទូកប្រមូលសំរាមអណ្តែតលើទឹកដោយស្វ័យប្រវត្តិនៅតាមដងទន្លេក្នុងទីក្រុងនេះ។ នេះជាប្រភេទទូកប្រមូលសំរាមតាមដងទន្លេដោយស្វ័យប្រវត្តិដែលស្រាវជ្រាវដោយ TOC ។ ទូកនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយត្រូវបានភ្ជាប់ទៅនឹងទូរស័ព្ទដើម្បីដឹងពីបរិមាណសំរាមដែលប្រមូលបាន។ TOC បានដាក់ចេញគោលដៅគឺប្រមូលកាកសំណល់ដែលអណ្តែតលើទឹក នៅតាមដងទន្លេប្រមាណ ៩០ ភាគរយ។ ប្រសិនបើទទួលបានជោគជ័យ TOC នឹងដាក់ពង្រាយប្រព័ន្ធប្រមូលសំរាមដោយស្វ័យប្រវត្តិនេះនៅតាមដងទន្លេនានានៅជុំវិញពិភពលោក./.

អត្ថបទ៖ ផុង​ធូ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top