• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ការប្រគំតន្ត្រីនៅវិថីបុរាណ

នៅពេលយប់ថ្ងៃសុក្រនៃសប្តាហ៍ទី ២ ជារៀងរាល់ខែ នៅមជ្ឍមណ្ឌលជួបប្រាស័្រយវប្បធម៌វិថីបុរាណ (៥០ វិថីដាវយុយតឹ) តែងតែរៀបចំប្រារព្វកម្មវិធី  “ការប្រគុំតន្ត្រីនៅវិថីបុរាណ” ។ នេះគឺជាបណ្តាកម្មវិធីប្រគុំតន្តី្រ ដែលឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកអំពីភ្លេងបុរាណនិងភ្លេង នាសព្វ ថ្ងៃនៅរដ្ឋធានីថាំងឡុង - ហាណួយ។

ចាប់ផ្តើមពីគំនិតរក្សាទុកនូវ​តំលៃ​វប្បធម៌​សិល្បៈ សិល្បករ វូញ៉ឹតតឹន និងបណ្តា​សិល្បករ សិល្បការិនីនៃ​ក្រុម​សិល្បៈ​ដុង​គីញភ្លេងបុរាណសហការជាមួយ​មជ្ឈមណ្ឌល​វប្បធម៌​​វិថីបុរាណ​បាន​រៀបចំប្រារព្វកម្មវិធីនេះ។ ​​សិល្បៈមូយ​ចំ​នួន​​​ដូច​ជា៖ ​ច្រៀង​ចែវ​ ច្រៀង​សឹម​ ច្រៀង​កាត្រូ ។ល។ បាន​សម្តែង​ឡើងយ៉ាង​សាមញ្ញតាមប្រពៃណី​ក្នុង​កម្មវិធីនេះ​។ សិល្បករ​ សិល្បការិនី ​និងអ្នក​លេង​​ឧបករណ៍​ភ្លេង​អង្គុយ​លើ​កន្ទេល​​ ហើយពួកគេលេងភ្លេង​និង​ច្រៀង ដែល​មិន​ប្រើ​ប្រាស់បណ្តា​​ឧបករណ៍​តំឡើង​​សម្លេង​ដូចជា​៖ បាស់ ប្រដាប់​តំឡើង​សម្លេង។ ដោយ​សា​រភាព​សាមញ្ញនេះ​​បាន​​នាំ​​ភ្លេង​បុរាណ​មក​ជិតសិ្នទ្ធ​នឹង​​ភ្ញៀវទេសចរណ៍។


កម្មវិធី​ “ ការ​ប្រគំភ្លេង​នៅវិថី​បុរាណ​” បាន​ប្រព្រឹត្ត​ឡើង​​ក្នុង​​បរិយាកាស​កក់ក្តៅ​នៅ មជ្ឈមណ្ឌល​ជួប​ប្រាស័្រយ​វប្បធម៌​
វិថី​​បុរាណ​ ​អាស័យដ្ឋាន​ លេខ​៥០ ដាវយុយតឹ


សិល្បករ សិល្បការិនីនៃក្រុម​ដុងគីញភ្លេងបុរាណ​បាន​សម្តែង​ច្រៀង​កាត្រូ ច្រៀង​តួង ច្រៀងចែវ ច្រៀង​វ៉ាន់…
ក្នុង​កម្មវិធីនេះ


សិល្បករឆ្នើម ម៉ាញផង ដើរតួកំប្លែង​ក្នុងកម្មវិធីប្រគុំតន្ត្រី​រាត្រី 


សិល្បការិនីឆ្នើម ​ថុយង៉ឹន ដើរតួ​សុយវឹន​ក្នុង​រឿង​ចែវ “សុយ​វ៉ឹនធ្វើ​ពុត​ជា​ឆ្គួត”


សិល្បករ សិល្បការិនី​នៃ​ក្រុម​ដុង​គីញ​ភ្លេងបុរាណផ្តល់​ឲ្យ​ទស្សនិកជន​​បណ្តា​មនោសញ្ចេតនា​ផ្សេងៗ
ក្នុងកម្មវិធី​សម្តែង​ភ្លេងបុរាណ


ច្រៀង​កាទ្រូ​មាន​ប្រភពដើម​ពី​ភ្លេង​សម្តែង​នៅ​រាជ​វាំង​ នា​រជ្ជកាលលី (សតវត្សទី១១ ដល់សតវត្សទី១៣)។ ប៉ុន្តែ​ បទចម្រៀង​បុរាណ​បំផុតបាន​រក្សា​ទុក​រហូត​ដល់​បច្ចុប្បន្ននេះ​ បាននិពន្ធ​តាំង​ពីរជ្ជកាល​ឡេ (សតវត្ស​ទី ១៨) ដែល​សិល្បករ សិល្បការិនី​សម្តែង​ក្នុង​​កម្មវិធី​រាត្រី​នេះ


 សិល្បការិនី​សម្តែងបទចម្រៀង​ចែវ​មួយ​បទ


សិល្បការិនី​​ប្រជាជន មិញ​ហ្វាយ​ ដើរតួអង្គមួយ​ក្នុង​រឿង​តួង “ងៀតគូ​ក្លាយទៅជាសត្វ​កញ្ជ្រោង”

របាំផ្លិតបានសម្តែងតាម​សំនៀងភ្លេង​ចូវ​វ៉ាន់ ដែល​ធ្វើ​ទស្សនិកជន​រំភើបចិត្ត

សិល្បករឆ្នើម វូង៉ុក​សម្តែងស្គចែវ


ឆាកសម្តែងនិង​វេទិការសម្តែង​ត្រូវ​បាន​តុប​តែងយ៉ាង​សាមញ្ញ​ ដោយ​កន្ទេល​ដែល​បង្ក​លក្ខណៈ​ជិតស្និទ្ធនិង​កក់​ក្តៅ
​រវាង​ទស្សនិកជន​និងសិល្បករ សិល្បការិនី


ទស្សនិកជន​ទះដៃ​ដោយ​ឥតឈប់ឈរ​ឲ្យ​បណ្តា​សិល្បករ សិល្បការិនី​សម្តែង


ភ្ញៀវទេសចរណ៍​ចាប់ចិត្ត​ នៅពេល​ស្វែងយល់​បណ្តា​ឧបករណ៍ភ្លេង​នៃសិល្បចែវ

កម្មវិធី​​នេះបាន​​សម្តែង​​ដោយ​​ក្រុម​​សិល្បៈដុង​គិញ​​ភ្លេង​បុរាណ​រួម​​មាន​​៖ សិល្ប​​ករ សិល្បការិនីដ៏​ល្បី​ឈ្មោះ​នៃភ្លេង​បុរាណ​ នាសព្វ​ថ្ងៃ​នេះ​ ដូចជា៖ ​សិស្បករ ​សួន​​ហាច ​(​ចាប៉ី​ដៃ ចាប៉ី​ងៀត ចាប៉ី​ហូ) ​សិល្បការិនីប្រជាជន ថាញ់ហ័យ (ច្រៀង​ចែវ) ​សិល្បករ ​ថាញ់ប៊ិញ ​(​ច្រៀង​ចេវ ច្រៀង​កាត្រូ)​ សិល្បករ ​វូង៉ុក ​(​ឈុតវាយ) ​

ក្នុង​បណ្តា​កម្មវិធី​ "ការប្រគុំ​ភ្លេង​នៅវិថី​បុរាណ"  ទស្សនិកជន​នឹង​​បាន​​ស្តាប់​​ការឧទ្ទេសនាម​​អំ​ពី​ប្រវត្តិ​សាស្រ្ត​​និង​ការ​រីក​ចម្រើន​របស់​បណ្តាប្រភេទភ្លេង​បុរាណ មុនពេល​សម្តែង។ ​សិល្បករ ​វូ​ញ៉ឹត​តឹន ​​បាន​អោយ​ដឹង​ថា​៖ “ តាម​រយៈ​កម្មវិធីនេះ​ យើង​ខ្ញុំ​ចង់​រក្សាទុក​និង​ធ្វើអោយ​រីក​ចម្រើន​​ភ្លេង​ប្រពៃណី​ថែមទៀត។ នេះ​គឺ​ជា​គោល​បំណង​​​ធំ​បំ​ផុតមួយ ​ដើម្បី​កសា​ងកម្មវិ​ធី​" ការ​ប្រគុំ​ភ្លេង​នៅវិថី​បុ​រាណ​​”./

 

អត្ថបទ៖ ត្រឹន​ថាញ់​យ៉ាង


ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top