• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រកួតបាល់ទាត់ជើងឯក U22 អាស៊ីអាគ្នេយ៍ ២០១៩៖ U22 វៀតណាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចំណាត់លេខ១នៃពូល A

 នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U​22 វៀតណាមនឹងប៉ះជាមួយក្រុមឈរ លំដាប់ទី២​នៃពូល B នាវេលាម៉ោង​៣​និង៣០​នាទីរសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ហើយបន្ទាប់នោះ U22 ថៃនឹងប៉ះជាមួយក្រុមម្ចា​ស់ផ្ទះ U22 កម្ពុជា។

នាថ្ងៃទី២១ ខែកុម្ភៈ ការប្រកួតគួរអោយយកចិត្តទុកដាក់នៃពូល A ពានរង្វាន់ បាល់ទាត់ជើងឯក U22 អាស៊ី​អាគ្នេយ៍​ឆ្នាំ២០១៩ រវាង U22 វៀតណាមនិង U22 ថៃ បានប្រព្រឹត្តទៅ​មិនសូវតាន​តឹងឡើយ។ ​ប៉ុន្តែ ការ​ប្រកួត​ដោយ​លទ្ធផល​ស្មើរ គ្នានេះគឺគ្រប់គ្រាន់ហើយ ​ដើម្បីអោយ U22 ​វៀតណាមនាំមុខពូល​ A ខណៈដែល U22​ ថៃឈរ​លំដាប់​ទី២​។ ថ្លែងមតិនៅក្នុងសន្និសីទ​កាសែតបន្ទាប់ពីការប្រកួត គ្រូបង្វឹក​ ក្រុមបាល់ទាត់​ U​22 ជម្រើស​ជាតិ​វៀត​ណាម​លោក Nguyen Quoc Tuan បាន ​អោយដឹងថា៖
 ​
​“ក្នុងការប្រកួតថ្ងៃនេះ ទោះបីជាភាគីទាំងពីរមិនរកបានគ្រាប់បាល់ណាមួយក្ដី ប៉ុន្តែ ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​លទ្ធ​ផល​នេះ។​ U22 វៀតណាមនៅតែឈរលំដាប់​ទី១​នៅ ពូល A។ យើង​ខ្ញុំ​នឹង​ត្រៀម​រៀបចំ​អោយ​បាន​ល្អដើម្បី​ឆ្ពោះទៅកា​រ​ប្រកួត​ក្នុង​វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័​ត្រ។​

​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័​ត្រ U22 វៀតណាមនឹងប៉ះជាមួយក្រុមឈរ លំ​ដាប់ទី២នៃពូល B នាវេលាម៉ោ​ង៣​ និង៣០នាទី​រសៀលថ្ងៃទី២៤ ខែកុម្ភៈ ហើយ​បន្ទាប់នោះ U22 ថៃនឹ​ងប៉ះជាមួយក្រុមម្ចាស់ផ្ទះ ​U22 កម្ពុជា​៕

 

 តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top