• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការធ្វើដំណើរទេសចរណ៍តាមអនឡាញនៅវៀតណាម - ត្រូវការអង្គភាពអាជីវកម្មធ្វើដំណើរទេសចរណ៍ជម្រុញការផ្ទេរប្តូរឌីជីថល


 សិន្និសីទស្តីពីទិវាទេសចរណ៍អនឡាញឆ្នាំ២០១៩ 
 

 ទេសចរណ៍​តាមអនឡាញ បានរួមវិភាគទានប្រមាណ ៥,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ក៏ប៉ុន្តែ​យោង​តាម​ការ​វាយតម្លៃរបស់សមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមថា ទីផ្សារទេសចរណ៍​អនឡាញ​នៅតែ​មាន​សក្តានុភាព​ជាច្រើនដោយមិនគួរតែទុ​កទំនេ​រនៅឡើយ។
 
វិស័យទេសចរណ៍​តាមអនឡាញនៅវៀតណាមនាឆ្នាំ ២០១៨  សម្រេចបាន ៣,៥ ពាន់លានដុល្លាធអាមេរិក កើនឡើង ១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ក៏ប៉ុន្តែនៅតែមិនទាន់សក្តិសមនឹងសក្តានុភាពនោះទេ។ លោក Vu The Binh អនុប្រធានសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
 
« យើ​ងត្រូវបន្តវិនិយោគលើមូលដ្ឋាន​ឌីជីថល ពីព្រោះនាបច្ចុប្បន្ន​នៅមានគោល​ដៅទេសចរណ៍​ជាច្រើន​ដែល​មិន​ទាន់​បានធ្វើបច្ចុប្បន្នភាពព័ត៌មា​នតាមរយៈឌីជី      ថលនោះឡើយ។ ទី២គឺការជំ​នះពុះពារ​លើជំនាញ​នៃការ​អនុវត្តប្រព័ន្ធ​ឌីជីថលនិងការគ្រប់គ្រងទិ​ន្នន័យនៅលើអ៊ីនធឺណិត។ សហ​គ្រាសនា​នាត្រូវតែ​អនុវត្តការងារ​នេះឲ្យ​បាន ហើយយើងអាចទាក់ទងនឹង​ការធ្វើដំណើរទេសចរណ៍តាមអនឡាញ​បានល្អ​។ ទី៣ គឺត្រូវ​វិនិយោគលើការផ្លាស់ប្តូរទិន្នន័យ ដោយទាមទារឲ្យទិន្នន័យ​ដែលយើង​បង្ហោះឡើង​ត្រូវតែ​ធ្វើបច្ចុ​ប្បន្នភាព​ជាថ្មី ព្រ​មទាំងត្រូវបញ្ចូលបន្ថែមទិន្នន័យផ្សេងទៀតដើម្បីធ្វើឱ្យវា​មានភាពសម្បូរបែប​ជាច្រើន​ផងដែរ»៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top