• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

កាតបា – ប្រជុំកោះ“ពណ៌ផ្ទៃមេឃ”នៅកណ្តាលសមុទ្រ

មានទំហំ ៣៣៦ គីឡូម៉ែត្រការ៉េ នាសព្វថ្ងៃនេះ កាតបាគឺជាប្រជុំកោះថ្មកំបោរធំបំផុតនៅ វៀត​ណាម​រួមមានកោះធំ កោះតូចចំនួន ៣៣៨ ដងស៊ីតេភ្នំកំបោរជាច្រើនដែលបែងចែកផ្ទៃទឹកសមុទ្រក្លាយទៅជាចរន្តទឹក ឈូងសមុទ្រតូច ទីនេះមានឆ្នេរខ្សាច់ធម្មជាតិនិងទិដ្ឋភាពដ៏ចាប់ចិត្ត។ ប្រជុំកោះកាតបាត្រូវអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ UNESCO  ទទួលស្គាល់គឺជីវមណ្ឌលពិភពលោក ឆ្នាំ២០០៤ និងជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្តមិនអាចមិនមកទស្សនាក្នុងដំណើរស្វែងយល់សមុទ្រវៀតណាម។
ស្វែងយល់ប្រជុំ"កោះពេជ្រ"

នាថ្ងៃមួយនារដូវក្តៅនៅចុងខែមិថុនា យើងខ្ញុំជាមួយក្រុមយុវវ័យមកពីរដ្ឋធានីហាណូយបានស្វែងយល់ប្រជុំកោះកាតបា (ស្រុកកាតបា  - ខេត្តហាផុង)។ ទីកន្លែងមកដល់ទស្សនាដំបូងរបស់យើងខ្ញុំគឺមណ្ឌលអេកូទេសចរណ៍  Little Cat Ba មានទំហំ ២.០០០ មែត្រការ៉េ ស្ថិតក្នុងអាងនឿកត្រុង ដែលមានអាកាសធាតុត្រជាក់និងស្រួលខ្លូន ដូច្នេះភ្ញៀវទេសចរណ៍ជាច្រើននាក់បានជ្រើសរើសទីនេះដើម្បីលំហែកាយនិងស្វែងយល់ប្រជុំ"កោះពេជ្រ"នេះ។

តាមការណែនាំរបស់បងង្វៀនថាញ់ហាយ ជាម្ចាស់ Little Cat Ba យើងខ្ញុំចាប់ផ្តើមធ្វើដំណើរជាមួយទេសចរណ៍ស្វែងយល់ “ឈូងសមុទ្រឡានហា - ភូមិវៀតហាយ - កោះកាតយឿ” គឺជាផលិតផលទេសចរណ៍ពិសេសបំផុតនៅកាតបា។

យើងខ្ញុំធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ចាប់ពីកំពង់កាយបែវទៅកាន់ឈូងសមុទ្រឡានហា។ ដោយបទពិសោធន៍របស់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ពីយូរឆ្នាំហើយ បងង្វៀនថាញ់ហាយឲ្យដឹងថា ឈូងសមុទ្រ​ឡាន​ហាស្ថិតនៅខាងកើតនៃកោះកាតបា ជាទីកន្លែងមានប្រជុំកោះជាច្រើន បង្កើតឲ្យផ្ទៃសមុទ្រក្លាយទៅជាឆ្នេរសមុទ្រចំនួន ១៣៩ ទីកន្លែង ដែលមានទឹកថ្លានិងត្រជាក់។


ទិដ្ឋភាពស្អាតនៃកាតបាមើលពីកេរ្តិ៍ដំណែលដាក់តាំងកាំភ្លើងធំ ដែលមានកម្ពស់ ១៧៧ ម៉ែត្របើសិនជាប្រើធៀបនឹងកំរិតទឹកសមុទ្រ។ រូបថត៖ ង្វៀនថាំង

ភ្ញៀវទេសចរណ៍ចាប់ចិត្តចំពោះទេសចរណ៍ស្វែងយល់កាតបាដោយកប៉ាល់ភោជនីយដ្ឋានលើសមុទ្រ។
រូបថត៖ ត្រឹនថាញ់យ៉ាង


ស្វែងយល់ឈូងសមុទ្រឡានហាដោយការចែវទូក kayak។ រូបថត៖ ត្រឹនថាញ់យ៉ាង

មុជទឹកក្នុងជំនោរទឹកសមុទ្រថ្លា។ រូបថត៖ ត្រឹនថាញ់យ៉ាង

 ភ្ញៀវទេសចណ៍ហែលទឹកក្នុងជំនោរទឹកដ៏ថ្លានៅធីញលីញ។ រូបថត៖ ត្រឹនថាញ់យ៉ាង
 

ក្នុងរយៈពេលនាថ្មីៗនេះ ស្រុកកាតហាយនឹងអនុវត្តន៍ការអំពាវនាវទាក់ទាញការវិនិយោគ កសាងបណ្តាផលិតផលទេសចរណ៍និងរួមផ្សំជាមួយប្រជាជនក្នុងការកសាងវប្បធម៌ទេសចរណ៍ជិតស្និទ រួមចំណែកក្នុងការជម្រាបជូនកាតបាត្រូវទទួលស្គាល់គឺបេតិកភណ្ឌធម្មជាតិពិភពលោក” 
(លោកផាមវ៉ាន់ហា - ប្រធានគណៈកម្មាធិការប្រជាជនស្រុកកាតហាយ).

យើងខ្ញុំសម្រេចចិត្តចែវទូក kayak លើផ្ទៃសមុទ្រថ្លា ដើម្បីគយគន់ផ្កាថ្មនៅឆ្នេរវ៉ឹនបូយ វ៉ឹនហានិងស្វែងយល់បណ្តារូងដូចជារូងវ៉ែម រូងហាមរ៉ុង រូងយ៉ោគូងដោយចំណាប់អារម្មណ៍ពេញចិត្តនៅកណ្តាលរលកសមុទ្រ។

ទូកបណ្តែតតាមឈូងសមុទ្រឡានហា ជួនកាលយើងខ្ញុំឃើញក្រុមភ្ញៀវទេសចរណ៍បរទេសមួយចំនួនលើជញ្ជាំងភ្នំកំពុងជំនះឡើងដល់កំពូលភ្នំ។ បងវូទៀន
ឡឹប - ប្រធានការិយាល័យវប្បធម៌ទេសចរណ៍ស្រុក​កាត​ហាយឲ្យដឹងថា ស្រុកបានរៀបចំ ៩ ទីកន្លែងឡើងភ្នំ ដើម្បីបំរើភ្ញៀវទេសរណ៍ចូលចិត្តការផ្សងព្រេង។ ឧទាហរណ៍ មួយក្នុងបណ្តាទីកន្លែងត្រូវភ្ញៀវទេសរណ៍​ជ្រើសរើសជាច្រើនបំផុតគឺកោះទៀនអូង ពីព្រោះនៅទីនេះជញ្ជាំងភ្នំមានទឹកថ្មដ៏ស្អាត។


ទីកន្លែងមកដល់បន្តរបស់យើងខ្ញុំគឺភូមិបុរាណវៀតហា ទីកន្លែងអេកូទេសចរណ៍សហគមន៍មួយទាក់ទាញភ្ញៀវទេសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភូមិវៀតហាមាន ៩០០ គ្រួសាររស់នៅក្នុងបណ្តាផ្ទះបុរាណស្ថិតក្នុងជ្រលងដែលជុំវិញដោយភ្នំថ្មនិងព្រៃចាស់។

ប្រជាជននៅទីនេះរាប់អានភ្ញៀវ ពួកគេបានណែនាំក្រុមយើងខ្ញុំមកទស្សនាបណ្តាផ្ទះបុរាណនិងរួមគ្នាដាំបន្លែ ដាំស្រូវទឹក។ មកដល់ទីនេះ យើងខ្ញុំដូចជាមើលឃើញទំនៀមទំលាប់រស់នៅដ៏ចាស់នៃតំបន់ស្រុកស្រែនៅវាលទំនាបទន្លេខាងជើងនៅតែរក្សាទុកនៅកណ្តាលសមុទ្រ។

យើងខ្ញុំបន្តឡើងទូកមកដល់កោះកាតយឿ ឬហៅថាកោះស្វា ពីព្រោះនាសព្វថ្ងៃនេះនៅកោះនេះក៏មានសត្វស្វាធម្មជាតិ នៅពេលភ្ញៀវទេសចរណ៍មកដល់ទីនេះអាចថតរូប លេងកម្សាន្តជាមួយពួកស្វាគួរឲ្យស្រឡាញ់នេះ។ ក្នុងអង្កត់ផ្ចិតប្រវែង ៣ គីឡូម៉ែត្រនៅកោះកាតយឿ មានឆ្នេរខ្សាច់ពណ៌សម៉ដ្តក្រាលដ៏វែងនិងមានជម្រាលបន្តិចម្តងៗ  ភ្ញៀវទេសចរណ៍អាចដេកហាលថ្ងៃលើឆ្នេរសមុទ្រពោរពេញខ្យល់និងកំដៅថ្ងៃ  ឬដើរតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីរើសសំបកសត្វសមុទ្រ ។

នាពេលរសៀលគឺពេលវេលានាវាត្រឡប់ទៅកំពង់កាយបែវវិញ យើងខ្ញុំមកទស្សនាកេរ្តិ៍ដំណែលដាក់តាំងកាំភ្លើងធំថឹនកុងមានកម្ពស់ ១៧៧ ម៉ែត្របើសិនជាប្រៀបធៀបនឹងកំរិកទឹកសមុទ្រ។  ទីកន្លែងដាក់តាំងកាំភ្លើងធំថឹនកុងត្រូវកសាងពីឆ្នាំ១៩៤២ នៅទីតាំងយុទ្ធសាស្ត្រនៅច្រកទ្វារនៃសមុទ្រខាងកើត។ នេះគឺជាសាក្សីប្រវត្តិសាស្ត្ររបស់កងទ័ពនិងប្រជាជនស្រុកកោះកាតបាក្នុងភារកិច្ចរក្សាដែនសមុទ្ររបស់មាតុភូមិ។

ឈរលើនៃទីកន្លែងដាក់តាំងកាំភ្លើងធំនេះ យើងខ្ញុំគយគន់ទិដ្ឋភាពធម្មជាតិស្អាតអស្ចារ្យទាំងស្រុងនៃកាតបា នាពេលរសៀលដែលព្រះអាទិត្យក្រហមឆ្អៅ បញ្ចេញឡើងពីក្រោយកំពូលភ្នំ។ កាតបាលេចចេញយ៉ាងរស់រវើកនិងពោពេញទៅដោយមនោសញ្ចេតនា ជាមួយនឹងនាវានេសាទចត បណ្តាកប៉ាល់ភោជនីយដ្ឋានបណ្តែត​លើផ្ទៃសមុទ្រនិងបណ្តាមណ្ឌលលំហែកាយស្ថិតក្រោមជើងភ្នំបានបើកភ្លើងជាបណ្តើរៗ ដូចជាផ្កាយ​លើ​សមុទ្រ។


ជិះកង់មកទស្សនាភូមិបុរាណវៀតហាយ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ធម្មជាតិផ្តល់ឲ្យកាតបាបណ្តាជួរភ្នំថ្មកំបោរសមស្របនឹងមុខគីឡាឡើងភ្នំដ៏ផ្សងព្រេង។ រូបថត៖ ត្រឹនថាញ់យ៉ាង

មណ្ឌលលំហែកាយជិតសមុទ្រនិងមានដើមឈើជាច្រើន ដែលបង្កើតទីស្ថានពណ៌បៃតងសំរាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ត្រឹនថាញ់យ៉ាង

បណ្តាផ្ទាំងថ្មមានរូបរាងបែកៗត្រួតគ្នានៅលើឆ្នេរសមុទ្រ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ឆ្នេរខ្សាច់រាបនិងស្អាតគឺជាទីកន្លែងអស្ចារ្យសំរាប់ប្រភេទកីឡាលើខ្សាច់។ រូបថត៖ ត្រឹនថាញ់យ៉ាង

រៀបចំពិធីជប់លៀង BBQលើឆ្នេរសមុទ្រ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ភ្ញៀវទេសចរណ៍ដុតភ្លើងជំរុំនៅឆ្នេរសមុទ្រ។ រូបថត៖ត្រឹនថាញ់យ៉ាង
 

នាសព្វថ្ងៃនេះ កាតបាមានភោជនីយដ្ឋានចំនួន ៧០ ហាង មណ្ឌលលំហែកាយអេកូ​ចំនួន ៨ សណ្ឋាគានិងផ្ទះសំណាក់លំដាប់ពីផ្កាយមួយដល់ផ្កាយបួនចំនួន ១៧០ រួមជាមួយកប៉ាល់ភោជនីយដ្ឋាន ភ្ញៀវស្នាក់​នៅ​ និងរថយន្តបំរើភ្ញៀវទេសចរណ៍​មកទស្សនា​​ និង​ចំនួន ១៥០ គ្រឿង។ នាឆ្នាំ២០១៤ បរិមាណភ្ញៀវទេសចរណ៍​មកទេសចរណ៍នៅកាតបាប្រមាណជាង ១,៥ លាននាក់។
(តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកកាតហាយ)

នាពេលរាត្រីចុងសប្តាហ៍ កាតបាតាន់តាប់ដោយរថយន្តប្រើអគ្គិសនីធ្វើដំណើរក្នុងទីរួមស្រុក ដឹកភ្ញៀវទេសចរណ៍ទៅយកខ្យល់អាកាសនិងទិញវត្ថុអនុស្សាវរីយ៍​។ ​ក្រៅពីឆ្នេរសមុទ្រ ភ្លើងជំរុំរបស់ក្រុមភ្ញៀវទេសចរណ៍ឆេះសន្ធោនៅពេលពួកគេរៀបចំពិធីជប់លៀងក្រោមលំហរមេឃ។ ទ្រីញក្វឹកទ្រុង យុវវ័យម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនទទួលខុសត្រូវមានកំរិតច្នៃប្រឌិតបច្ចេកវិទ្យា FPT សកល ធ្វើដំណើរជាមួយក្រុមយើងខ្ញុំបានសប្បាយចែករំលែកថា៖ “នេះគឺលើកដំបូងខ្ញុំមកដល់កាបានិងមកទស្សនាឆ្នេរសមុទ្រស្អាតនិងពិសាគ្រឿងសមុទ្រស្រស់និងឆ្ងាញ់។

នាបច្ចុប្បន្ននេះ នៅពេលមកទស្សនាឧទ្យានជាតិកាតបា សង្ឃឹមថាយើងអាចមើលឃើញសត្វ langur  ក្បាលពណ៌សគឺប្រភេទសត្វមាននៅទីនេះតែប៉ុណ្ណោះ
។  

ចំណាប់អារម្មនូវឧទ្យានជាតិកាតបា

នាព្រឹកថ្ងៃបន្ទាប់ រថយន្តរបស់ខ្ញុំចេញដំណើរលើបណ្តាខ្សែផ្លូវចំណោតពត់ពែនទៅតាមមាត់សមុទ្រមានទិដ្ឋភាពពោរពេញមនោសញ្ចេតនា ដើម្បីមកដល់ឧទ្យានជាតិកាតបា។ ទៅខាងក្រោមម្លប់ព្រៃចាស់រាប់រយឆ្នាំ យើងខ្ញុំដូចជាឈានចូលពិភពសម្បូរជីវសាស្ត្រគ្រប់ពណ៌នៃឧទ្យានជាតិកាតបា។

នេះគឺជាបណ្តាប្រភេទថ្នាំរុក្ខជាតិមានតំលៃ ដើមឈើកប្បព្រឹក្សមានឫសធំរីក​ចំ​រើន​គ្រប់ទិសទី បណ្តាប្រភេទក្តាមថ្ម ខ្យងប៉ារ៉ាព្រៃ ជីកចក់លួនចូលក្រោមដី។ មិនត្រឹមតែគយគន់សោភ័ណ្ឌភាពនៃប្រព័ន្ធរុក្ខជាតិនៅទីនេះ យើងខ្ញុំក៏បានស្តាប់សូរសម្លេងព្រៃភ្នំរួមមានសូរសម្លេងសត្វព្រៃទាំងឡាយនិងសូរសម្លេងស្លឹកឈើស្រោកស្រាក។


ភ្ញៀវស្វែងយល់ពៃចាស់នៃឧទ្យានជាតិកាតបា។ រូបថត៖ត្រឹនថាញ់យ៉ាង

រូងទ្រុងត្រាងស្ថិតក្នុងឧទ្យានជាតិកាតបាដ៏ល្បីឈ្មោះដោយតំណក់ទឹកថ្មមានរូបរាងជាច្រើននិងពណ៌ស្អាត។
រូបថត៖ ត្រឹនថាញ់យ៉ាង


Langur ក្បាលពណ៌សនៅកាតបាគឺជាសត្វកម្រមានក្នុងសៀវភៅក្រហមរបស់វៀតណាម។ រូបថត៖ Neahga Leonard

ឧទ្យានជាតិកាតបាជាទីកន្លែងរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ក្រោមម្លប់ព្រៃចាស់នៃឧទ្យានជាតិកាតបា។ រូបថត៖ ត្រឹនថាញ់យ៉ាង

នៅរដូវក្តៅ ឧទ្យានជាតិកាតបាត្រចះត្រចង់ដោយគ្រប់ពណ៌នៃផ្កាព្រៃ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ភ្ញៀវទេសចរណ៍បរទេសចាប់ចិត្តថតរូបបណ្តាសោភ័ណ្ឌភាពនៃឧទ្យានជាតិកាតបា។ រូបថត៖ ត្រឹនថាញ់យ៉ាង

កោះកាតបាមានប្រព័ន្ធរុក្ខជាតិជាច្រើននិងសម្បូរបែប។ រូបថត៖ ត្រឹនថាញ់យ៉ាង

សោភ័ណ្ឌភាពដ៏ត្រចះត្រចង់នៃផ្កាថ្មក្នុងបាតសមុទ្រកាតបា។ រូបថត៖ ឯកសារ

ស្រាវជ្រាវផ្កាថ្មនៅក្នុងបាតសមុទ្រកាតបា។ រូបថត៖ ឯកសារ

ឧទ្យានជាតិកាតបាមានទំ ហំព្រៃធម្មជាតិគឺ ១៦.១៩៨ ហិចតា រួមមានប្រព័ន្ធអេកូពិសេសត្រូវអ្នកជំនាញក្នុង​និ​ង​អន្តរជាតិវាយតំលៃមានតំលៃ​អំពីសម្បូរជីវសាស្ត្រខ្ពស់បំផុតវៀតណាម។ ក្នុងចំណោម​សត្វរុក្ខជាតិចំនួន ៧៤៥ ប្រភេទ ដែលស្ថិតក្នុងបញ្ជីនាមកម្រមាន ត្រូវការពារដូចជា៖ គីមយ៉ាវ ( nageia fleuyri) copperpod កាល់ព្រឹក្សហាឡុង ប្រព័ន្ធសត្វ​ជាសម្បូរ ដែល​មាន ២៨២ ប្រភេទ រួមមានសត្វចំនួន ២០ ប្រភេទ បក្សីចំនួន ៦៩ ប្រភេទ សត្វលូនអាចរស់ក្នុងទឹកនិងលើដី​គោក​ចំនួន ២០ ប្រភេទ កង្កែបចំនួន ១១ ប្រភេទ ជាពិសេសនៅទីនេះគឺជាទីកន្លែងរស់នៅតែ​មួយ​គត់​នៅ​​ពិភពលោករបស់សត្វ langur ក្បាលពណ៌ស
(លោកផាមវ៉ាន់ធឿង -នាយករងឧទ្យានជាតិ​កាត​បា​)

 

តាមបងស្រីគីមអាញ់ - មគ្គុទេលក៍ទេសចរណ៍​ម្នាក់នៅឧទ្យានជាតិកាតបា ដោយការបង្កើតសុរិយោដីនិងសមុទ្រវាតដីគោកនាពេលប្រហែល ១០ ម៉ឺនឆ្នាំមុន ព្រៃនៅកោះកាតបាគឺជាព្រៃត្រូពិកសើមលើភ្នំថ្មកំបោរ។ ឧទ្យានជាតិកាតបាគឺជាការរួមផ្សំរវាងប្រព័ន្ធអេកូព្រៃលើគោក ព្រៃលិចទឹកប្រៃ នឹងផ្ទាំងផ្កាយថ្មជិតឆ្នេរសមុទ្រ។

តាមបណ្តោយផ្លូវមានប្រវែង ២,៥ គីឡូម៉ែត្រ យើងខ្ញុំជួបភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ ដែលចាប់ចិត្តនៅពេលពួកគេធ្វើដំណើរលើខ្សែផ្លូវពត់ពែនក្នុងឧទ្យានជាតិកាតបា។ បង David Butlin ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសម្នាក់  ដែលយើងខ្ញុំជួបនៅទីនេះបានចែករំលែកថា៖ “ ខ្ញុំពិតជាចូលចិត្តសោភ័ណ្ឌភាពធម្មជាតិរបស់ព្រៃភ្នំក្នុងឧទ្យានជាតិកាតបា។ ពិសេសគឺចំណាប់អារម្មណ៍ជំនះដល់កំពូលភ្នំងឹឡឹម ទីកន្លែងអាចគយគន់ទិដ្ឋភាពភ្នំព្រៃរួមដ៏មហិមានៅទីនេះ។”

តាមផ្លូវលំក្នុងឧទ្យានជាតិ យើងខ្ញុំមកដល់រូងទ្រុងត្រាងដោយរថយន្ត។ ក្រោមពន្លឺពីបណ្តាអំពូលភ្លើងឆ្លុះក្នុងរូង យើងខ្ញុំត្រូវគយគន់សោភ័ណ្ឌភាពដ៏អាថ៌កំបាំងរបស់ផ្ទាំងតំណក់ទឹកថ្មភ្លឺផ្លេតដូចកែវផលិក តំណក់ទឹកថ្មសន្សំទុកក្លាយទៅជា​សសរ​ថ្ម ដែលចាត់ទុកដូចជាសសរមាស សសរប្រាក់ក្នុងរឿងព្រាងនិទានអំពីលោកស្រីទ្រុងត្រាង។ រូងទ្រុងត្រាង ដែលមានប្រវែង ៣០០ ម៉ែត្រ ឆ្លងកាត់ភ្នំ គឺរូងមួយបង្កើតដោយធម្មជាតិពីរាប់ពាន់ឆ្នាំមុន និងក៏មានប្រព័ន្ធអេកូក្នុងភាពងងឹតដ៏អាថ៌កំបាំង ជាទីកន្លែងរស់នៅរបស់ប្រភេទសត្វជាច្រើនដូចជា៖ សត្វប្រចៀវ សត្វបក្សី សត្វល្អិត សត្វលូន។

ទន្ទឹមនឹងនេះ ការស្វែងរកក្នុងក្រោមដីនៃប្រជុំកោះកាតបានិងគយគន់សោភ័ណ្ឌភាពនៃបណ្តាផ្ទាំងថ្មគ្របដណ្តប់ដោយតំណក់ទឹកថ្ម ដែលមានរូបរាងជាច្រើននៅរូងយ៉ាឡឹន រូងហ្វាកឿង រូងក្វឹនអ៊ី រូងធៀនឡុង … ធ្វើឲ្យភ្ញៀវទេសចរណ៍ដូចជាវង្វេងផ្លូវចូលក្នុងឋានសួគ៌នៅពិភពលោក។ ប្រព័ន្ធរូងតភ្ជាប់នឹងកេរ្តិ៍ដំ​ណែល​ប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះស្ថិតក្នុងព្រៃធម្មជាតិក្នុងឧទ្យានជាតិកាតបា ដែល​ក្លាយទៅជាទីមកដល់របស់ភ្ញៀវទេសចរណ៍ជាច្រើននាក់។

ស្ថិតនៅក្បែរបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង (ខេត្តក្វាងនីញ) ប៉ុន្តែប្រជុំកោះកាតបា (ខេត្តហាផុង)នៅតែមានតំលៃដោយឡែកអំពីភាពសម្បូរជីវសាស្ត្រ ហើយការរួមផ្សំសមស្របរវាងប្រភេទទេសចរណ៍ព្រៃនិងប្រភេទទេសចរណ៍សមុទ្រ។ បើសិនជាប្រៀបធៀបឈូងសមុទ្រនៅខាងជើងដូចជា "ទេវតា​នៅមហាសមុទ្រប៉ាស៊ីហ្វិក" រីឯប្រជុំកោះកាតបាដូចជាគ្រាប់ពេជ្រអង្កាពណ៌ផ្ទៃមេឃតែងលំអបន្ថែមឲ្យសោភ័ណ្ឌភាពនេះ។ បានឲ្យុដឹងថា ទីក្រុងហាផុងនាសព្វថ្ងៃនេះកំពុងតែបញ្ចប់បណ្តាបែបបទចុងក្រោយដើម្បីបញ្ជូនដល់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្កការសហប្រជាជាតិ ដើម្បីទទួលស្គាល់ប្រជុំកោះកាតបាគឺជាបេតិកភណ្ឌពិភពលោកនាពេលអនាគតនាឆាប់ៗនេះ៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ង្វៀន​ថាំង ត្រឹនថាញ់យ៉ាង
Neahga Leonard និងឯកសាររបស់ឧទ្យានជាតិកាតបា

 

nguyenhuonggiang

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top