• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសិកម្មឆ្លាតវៃជាគម្នាស់យុទ្ធសាស្ត្រសម្រាប់ខេត្ត Thai Binh

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុក Thai Thuy ខេត្ត Thai Binh បានប្រព្រឹត្តទៅពិធីបើកការដ្ឋាន​សាង​សង់​គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រ ព្រមទាំងប្រកាសគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មនៅតំបន់ទំ​នៀប​ភាគខាងជើងវៀតណាម។

ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវគោកឆ្នេរសមុទ្រនិងប្រកាសគម្រោងតំបន់ឧស្សាហកម្ម
បម្រើកសិកម្មនៅខេត្ត Thai Binh (រូបថត៖ chinhphu.vn)

គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រខេត្ត Thai Binh មានដើមទុនសរុបចំនួន ៣៨៧០ ពាន់លានដុង ដោយមានប្រវែងប្រមាណ៣៤គីឡូម៉ែត្រ ដែលត្រូវបាន បណ្ដាក់ទុនតាមកិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន (BOT)។

ចំណែកឯគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មវិញគឺរួមមានខ្សែសង្វាក ហើយផ្គត់ផ្គង់ម៉ាស៊ីនកសិកម្ម ឧបករណ៍កសិកម្ម សម្ភារៈសំណង់កសិកម្ម ព្រមទាំងអនុវត្តន៍យន្តកម្មនិងបច្ចេកទេសចាប់តាំងពីការគាស់ដីដល់​ការប្រមូលផល ដើម្បីផលិត កែច្នៃអង្ករ ស្បៀងអាហារនិងចំណីអាហារ។ ពេលដែលដាក់អោយធ្វើសកម្មភាព គម្រោងនេះនឹងរួមវិភាគទានទៅក្នុងថវិការដ្ឋ ក៏ដូចជាបង្កើតការងារធ្វើដោយផ្ទាល់សម្រាប់ពលករចំនួន​១២០០​នាក់ និងការងារធ្វើដោយប្រយោល់ សម្រាប់ពលកររាប់ម៉ឺននាក់ទៀត។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះខេត្ត Thai Binh ដែលមានភាពសកម្មនិងនវានុវត្តភាពក្នុងការអនុវត្តគោលជំហរធំៗរបស់បក្សនិងរដ្ឋស្ដីពីការអភិវឌ្ឍកសិកម្ម កសិករនិងជនបទដែលក្នុងនោះមានកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មអោយកាន់តែគួរអោយទាក់ទាញចំពោះសម្ព័ន្ធក្រុមហ៊ុនធំៗ។ លោកអញ្ជើញមាន ប្រសាសន៍ថា៖

“របៀបធ្វើថ្មីដើម្បីនាំ Thai Binh ក្លាយទៅជាខេត្តគំរូផ្នែកកសិកម្ម កសិករនិងជនបទនោះគឺអភិវឌ្ឍន៍កសិកម្មឆ្លាត​វៃ ដើម្បីចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងខ្សែសង្វាក់ផលិតកសិកម្ម។ ជនបទសម្បូរធូធារមិនត្រឹមតែអាស្រ័យ​ដោយមានវាល ស្រូវខៀវស្រឡះប៉ុណ្ណោះទេ ថែមទាំងមានរូបសណ្ឋានកសិកម្មដ៏សម្បូរបែបដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ ហើយបង្កើតការងារធ្វើសម្រាប់ពលករយ៉ាងច្រើនកុះករ ផងដែរ។ យុទ្ធសាស្ត្រនៃខេត្ត Thai Binh គឺត្រូវទាក់ទាញការបណ្ដាក់ទុនដោយទ្រង់ទ្រាយធំ ព្រមទាំងបង្កើនការធ្វើយន្តកម្ម ឧស្សាហូបនីយកម្មកសិកម្មនិងជនបទតាមទិសអភិវឌ្ឍប្រកបដោយចីរភាព”។

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះដែរ នៅខេត្ត Thai Binh នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធគម្រោងរោងចក្រឧណ្ហអគ្គីសនី Thai Binh ១។ អ្នកមៅការនៃគម្រោងនេះគឺសម្ព័ន្ធក្រុមហ៊ុន Marubeni Corportation របស់ជប៉ុន។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន​សាង​សង់​គម្រោង​មន្ទីរ​ពេទ្យពហុព្យាបាលអន្តរជាតិ Thai Binh ដោយមាន ទ្រង់ទ្រាយ១០០០គ្រែ។ នេះនឹងជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺដ៏ទំនើប មាន គុណភាពខ្ពស់ ដោយមានឧបករណ៍ បច្ចេក វិទ្យាខ្ពស់ ដែលបម្រើប្រជាជនខេត្ត Thai Binh និងតំបន់ជុំវិញផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top