• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ

សិក្ខាសាលាដោយប្រធានបទ “កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ - ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ” (ប្រភព៖ Qdnd.vn)


នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានរួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅតាមសហគ្រាសរៀបចំសិក្ខាសាលាដោយប្រធានបទ “កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ - ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ”។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានផ្ដោតសំខាន់លើការវិភាគ ការចែករំលែកអំពី៖ គោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីការជ្រើសរើសបុគ្គលិក; ការបណ្តុះបណ្តាល និងការបំពាក់បំប៉ន; ការរៀបចំកម្មាភិបាល ការតែងតែង ការតែងតែងឡើងវិញ; ស្ថានភាពជាក់ស្ដែងនៃជួរកម្មាភិបាលគ្រប់គ្រងសហគ្រាសរដ្ឋស្ដីពីចំនួនបុគ្គលិក សមត្ថភាព ជំនាញ វិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ ការសម្របសម្រួល អត្តចរិតនយោបាយ សតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅជាដើម។

ក្រោយពីសិក្ខាសាលានេះ រាល់មតិយោបល់ និងសំណើររបស់ក្រសួង ស្ថាប័ន សហគ្រាសរដ្ឋ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រនឹងត្រូវបានគណៈកម្មការសេដ្ឋកិច្ចជម្ឈឹម រួមជាមួយស្ថាប័នពាក់ព័ន្ធនានាធ្វើការបូកសរុប ដើម្បីសុក្រិតគម្រោង " កសាងបទបញ្ញត្តិស្ដីពីការជ្រើសរើសបុគ្គលិក ការបណ្ដុះបណ្ដាល ការបំពាក់បំប៉ន ការតែងតាំងកម្មាភិបាលគ្រប់គ្រងសហគ្រាសរដ្ឋឲ្យសមស្របនឹងរបៀបរបបនយោបាយ យន្តការទីផ្សារ ហើយឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ" ដើម្បីដាក់ជូនការិយាល័យនយោបាយ និងគណៈលេខានៅឆ្នាំ២០២២ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top