ព្រឹត្តការណ៍លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou បានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ គឺជាចំណុចសំខាន់ៗ ក្នុងឳកាសរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២-ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) និង ៤០ ឆ្នាំ នៃថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ឡាវ។
ក្នុងកិច្ចពិភាក្សារវាង លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជាមួយលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou បានពិភាក្សាបណ្តាបញ្ហាសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបណ្តាហញ្ហាអន្តរជាតិដែលប្រទេសទាំងពីរយកចិត្តទុកដាក់។
លោកស្រីប្រធានរដ្ឋ ង្វៀនធីគីមង៉ឹន ជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou។
រូបថត៖ ត្រុងឌឺក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចជួបពិភាក្សាការងារ។
រូបថត៖ ត្រុងឌឺក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou
អញ្ជើញចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ ។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou
ផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ ។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាមនោះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរក៏បានសន្និដ្ឋានថា ក្នុងបរិបទស្ថានភាពពិភពលោកនិងក្នុងតំបន់កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងបង្កប់បណ្តាកក្តាដែលមិនអាចប៉ាន់ស្មាន់ជាមុនទេ។ ដូច្នេះ ភាគីទាំងពីរត្រូវសហការយ៉ាងជិតស្និទ្ធ គាំទ្រទៅវិញទៅមកនៅក្នុងបណ្តាវេទិកាអន្តរជាតិ ក្នុងតំបន់ ក៏ដូចជាបណ្តាយន្តការនូវកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ ធ្វើស៊ីជម្រៅថែមទៀតដំណើរការសហប្រតិបត្តិការ តភ្ជាប់របស់សហគមន៍ ASEAN បង្កើន សាមគ្គីភាព ពង្រឹងតួនាទីកណ្តាលនៃ ASEAN និងរក្សាទុកសម្លេងនិយាយរួមរបស់ ASEAN ចំពោះបណ្តាបញ្ហាដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានជួបសវនាការជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ
Pany Yathotou ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅប្រទេសវៀតណាម។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ
Pany Yathotou ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លេខាបក្សគណៈកម្មាការបក្សទីក្រុង ហូជីមិញ ឌីញឡាថាំង (Dinh La Thang) ទទួលស្វាគមន៍
សមមិត្ត Pany Yathotou សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាឡាវ ក្នុងឱកាសកំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ ថាញវូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីទាំងពីរក៏ចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរត្រូវបន្តជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរពិនិត្យ ដោះស្រាយបណ្តាបញ្ហាសេសសល់ ដាក់ចេញបណ្តាសេចក្តីសម្រេចចិត្តក៏ដូចជាយន្តការ វិធានការជំរុញជាបន្ទាន់សំដៅលើកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការអប់រំ... រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត។
បណ្តាគណៈកម្មាការរបស់រដ្ឋសភានៃប្រទេសទាំងពីរបន្តត្រួតពិនិត្យការអនុវត្តន៍បណ្តាការសន្យានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទទួលបានរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសគឺបណ្តាបញ្ហាពាក់ព័ន្ធនឹងធម្មជាតិ បរិស្ថាន រួមគ្នាកសាងខ្សែព្រំដែនរវាងឡាវ វៀតណាមក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការនិងអភវិឌ្ឍន៍។
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញគម្រោងកសាងអគាររដ្ឋសភាឡាវ។ ពីព្រោះសំណង់នេះមានអត្ថន័យដ៏សំខាន់ក្នុងការពង្រឹង បង្កើនសមាគី្គភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភានៃប្រទេសវៀតណាម -ប្រទេសឡាវកាន់តែស៊ីជម្រៅនិងប្រសិទ្ធិភាពថែមទៀត។
លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou ទទួលជួប លោកប្រធានសមាគមន៍មិត្តភាពវៀតណាម - ឡាវ
ត្រឹនវ៉ាន់ទុយ (Tran Van Tuy) និងអ្នកជំនាញ កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត ដែលធ្លាប់រៀនសូត្រ
ធ្វើការនិងប្រយុទ្ធនៅប្រទេសឡាវ។ រូបថត៖ ង្វៀនយ៉ឹន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou អញ្ជើញទស្សនាបង្គោលជាតិ GPS 0001 ស្ថិតនៅមុយកាម៉ាវ
(Mui Ca Mau)។ រូបថត៖ គីមហា – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ អញ្ជើញដាក់កម្រងផ្កា
និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (Ho Chi Minh)។
រូបថត៖ ភឿងហ័រ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភាឡាវ Pany Yathotou បានជួបសម្តែងការគួរសម ជាមួយលោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបគណៈប្រតិភូនៃសមាគមន៍មិត្តភាពវៀតណាម ឡាវ គណៈកម្មាការទំនាក់ទំនងកងស្ម័គ្រចិត្តនិងជំនាញវៀតណាម អញ្ជើញទស្សនានិងធ្វើការនៅទីក្រុងហូជីមិញ (Ho Chi Minh) ខេត្តកាម៉ាវ (Ca Mau) ខេត្តបាកលាវ (Bac Lieu)និងអញ្ជើញចូលរួមក្នុងបណ្តាព្រឹត្តិការណ៍សំខាន់ៗ ផ្សេងៗទៀតផង។
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម។