• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

កម្លាំងថ្មីក្នុងសម្លៀកបំពាក់បុរាណវៀតណាម

បើ​និយាយ​ពី​សម្លៀក​បំពាក់​ប្រពៃណី​វៀត​ណាម មនុស្ស​ជា​ច្រើន​នឹង​នឹក​​ដល់អាវផាយ។ ទោះយ៉ាងណាក៏ដោយ ក្នុងប្រវត្តិសាស្ត្រ នាសម័យកាលនិមួយ ប្រទេសរបស់យើងមានសំលៀកបំពាក់រៀងៗខ្លួន ដែលបន្សល់ទុកនូវវប្បធម៌នៃសម័យនោះ។ ដោយមានការចាប់អារម្មណ៍ពីយុវជនជាច្រើន និងការអភិវឌ្ឍន៍ភាពយន្ត និងគម្រោងសិល្បៈប្រវត្តិសាស្ត្រ វត្ថុបុរាណរបស់វៀតណាមបានវិលត្រឡប់មកជីវិតថ្មីក្នុងសង្គមទំនើប។

បច្ចុប្បន្ននេះ មានទំព័រជាច្រើនដែលស្រាវជ្រាវ និងបង្ហាញឡើងវិញនូវតំលៃវប្បធម៌នៃសម័យបុរាណវៀតណាម ដូចជា ដាយវៀតកូផុង (Dai Viet Co Phong) Vietnam Center ដែលទាក់ទាញអ្នកចូលចិត្តរាប់ម៉ឺននាក់; ក្រុមសមាគម វៀតភុក (Viet Phuc) មានសមាជិកជាង ៧១.០០០ នាក់ ជាមួយនឹងអត្ថបទចែករំលែកចំណេះដឹងជាច្រើន ការពិភាក្សាអំពីសម្លៀកបំពាក់បុរាណវៀតណាម ...

យើងបានមកនិងជួបកញ្ញា ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) កើតក្នុងអំឡុងទសវត្ស ១៩៩០ ដែលជាអ្នករចនាវៀតណាមវ័យក្មេងម្នាក់ដែលមានចំណង់ចំណូលចិត្តចំពោះសម្លៀកបំពាក់បុរាណវៀតណាម ហើយមានយីហោ ហ្គាវបែវ (Gau Beo) Store នៅផ្លូវ ត្រឹនភូ ( Tran Phu) (ខណ្ឌ ហ័នគៀម (Hoan Kiem) ទីក្រុងហាណូយ (Ha Noi)។ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្វ័យប្រវត្តិកម្ម នៅសកលវិទ្យាល័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាហាណូយ (Ha Noi) ប៉ុន្តែចាប់តាំងពីពេលដែលគាត់ជានិស្សិតមក កញ្ញា មិញចូវ (Minh Chau) បានគិតគូរពីការប្រមូលសំលៀកបំពាក់បុរាណចិន បន្ទាប់មកគាត់បានស្វែងយល់ពីសម្លៀកបំពាក់បុរាណវៀតណាមបន្តិចម្តងៗ និងបានរកឃើញភាពពិសេសនៃសម្លៀកបំពាក់ទាំងនោះ។ នៅពេលដែលគាត់សិក្សា និងមានចំណេះដឹងជាមូលដ្ឋាន ដើម្បីកុំឱ្យបាត់បង់តម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម កញ្ញា មិញចូវ (Minh Chau) បានចាប់ផ្តើមសាកល្បងកាត់ដេរអាវ tac ក្នុងរាជវង្សង្វៀន (Nguyen) ដែលបានគេស្គាល់ថាជាអាវមានផាយប្រាំនិងដៃអាវធំ។

 


អ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) នៅកន្លែងធ្វើការរបស់គាត់។ 


គំនូរនៅលើសម្លៀកបំពាក់បានដេរដោយដៃ។


សម្លៀកបំពាក់បុរាណវៀតណាមដែលរចនាដោយអ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ទទួលបានការពេញចិត្តពីយុវជន និងឪពុកម្តាយរបស់ពួកគេ។


ជាងកាត់ដេរនិងអ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ពិភាក្សាជាមួយគ្នា ដើម្បីផលិតចេញសម្លៀកបំពាក់ល្អបំផុត។
 

គ្រាដំបូងឡើយ នៅពេលដែល អ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ចាប់ផ្តើមដេរ គាត់បានទទួលការណែនាំពីលោកតារបស់គាត់ដែលមានបទពិសោធន៍ដេរយូរ ដើម្បីបង្ហាញរចនាម៉ូដមួយលើក្រណាត់ ហើយបានកាត់និងដេរក្លាយទៅជាអាវដូចម្តេច។ បន្ទាប់ពីកាត់និងដេរជាច្រើនដង ក្នុងរយៈពេល ៣ ខែ អ្នករចនាម៉ូដ មីញចូវ (Minh Chau) ក៏បានកាត់ដេរបានអាវដំបូង។ ដោយទទួលបានភាពជោគជ័យដំបូង និងការយល់ដឹងយ៉ាងច្បាស់អំពីសម្លៀកបំពាក់បុរាណ កញ្ញារូបនេះបានចាប់ផ្តើមផលិតអាវ tac និង អាវ Nhat Binh (មានរចនាម៉ូដស្រដៀងនឹងអាវផាយ នាបច្ចុប្បន្ននេះ) ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់យុវជនវៀតណាមក្នុងពិធីបុណ្យប្រពៃណី បុណ្យតេត និងជីវភាពប្រចាំថ្ងៃ។

និយាយពីបច្ចេកទេសកាត់ដេរ  អ្នករចនាម៉ូដ មីញចូវ (Minh Chau) បានឲ្យដឹងថា ក៏មិនខុសពីការដេរធម្មតាទេ គ្រាន់តែពេលធ្វើឡេវអាវត្រូវមានភាពហ្មត់ចត់និងមិនធំពេក ដើម្បីកុំឱ្យច្រឡំអត្តសញ្ញាណឡេវអាវចិន។ ជាធម្មតាសម្លៀកបំពាក់បុរាណបានកាត់ដេរពីសូត្រ ដោយសារសម្លៀកបំពាក់់ទាំងនោះមានរូបរាងដូចអក្សរ A ដូច្នេះអ្នករចនាម៉ូដមិនគួរតែប្រើសូត្រ ព្រោះសូត្រទន់ពេក ដូច្នេះនៅពេលជាងកាត់ដេរកអាវនិងតួអាវដែលធ្វើឱ្យរាងកាយរបស់អ្នកស្លៀកពាក់អាវផាយ មើលទៅមិនស្អាតទេ។ លក្ខណៈពិសេសនៃកអាវបុរាណវៀតណាមគឺកអាវរាងចតុកោណកែង ផាយអាវទាំងពីរនឹងសមគ្នានៅពេលពាក់ ហើយមានក្បួនរចនាលើកអាវនៅកណ្តាលមានខ្សែទឹក និងផ្កា សត្វហង្ស។

ដើម្បីរក្សាតម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម អ្នករចនាមកម៉ូដមកពីម៉ាកសម្លៀកបំពាក់នានាបានឆ្លងកាត់ដំណាក់កាលដ៏ឧឡារិកជាច្រើន ដើម្បីផលិតចេញផលិតផលតាមរបៀបដ៏ល្អឥតខ្ចោះបំផុត។ មានម៉ាកសម្លៀកបំពាក់ជាច្រើនដែលច្នៃប្រឌិតផងដែរនូវក្បួនរចនាលើកអាវ ឡេវអាវឬប្រវែងអាវ ប៉ុន្តែជាមូលដ្ឋានរក្សាតម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម។ ចលនាស្វែងយល់និងស្លៀកសំលៀកបំពាក់បុរាណក៏កំពុង "ពេញនិយម" ហើយរីករាលដាលយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ននេះ យុវជនវៀតណាមបានស្គាល់កាន់តែច្រើនជាមួយសម្លៀកបំពាក់ Nhat Binh ... ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជីវិតប្រចាំថ្ងៃ។/


សម្លៀកបំពាក់បុរាណវៀតណាមមួយចំនួនរបស់អ្នករចនា ង្វៀន មិញចូវ (Nguyen Minh Chau)។  រូបថត៖ ឯកសារ









 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាងនិងឯកសារ
ប្រែសម្រួលដោយង្វៀន​យ៉ាង


សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top