• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

កម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងប្រទេសវៀតណាមជាមួយប្រទេសឥណ្ឌូនេស៊ីនិងប្រទេសមីយ៉ាន់ម៉ា

ទស្សនកិច្ច​​​ជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា) និងទស្សនកិច្ចជាផ្លូររដ្ឋ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ​សីហា​) របស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)  បានបង្កើតតម្រុយថ្មីនិងកម្លាំងចលករថ្មីដែលរួមចំណែក​​ក្នុងការពង្រឹងមូលដ្ឋាននយោបាយសំខាន់់និងបង្កើន​​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​​ក្នុងទំនាក់ទំនងវៀតណាមជាមួយប្រទេសទាំងពីរខាងលើ​នេះប្រកបដោយជ្រាលជ្រៅ។

បង្កើន​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​និង​ប្រទេស​ឥណ្ឌូនេស៊ី

​ក្នុង​ដំណើរទស្សនកិច្ច​ នៅប្រទេស​ឥណ្ឌូនេស៊ី លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) បាន​ជួប​ពិភាក្សាការងារជាមួយ​ លោក​ប្រធានាធិបតី Joko Widodo ជួប​ដាច់​ដោយឡែក​និង​ពិភាក្សាការងារ​ជាមួយ​លោកប្រធាន​បក្ស​ប្រជាធិបតេយ្យ​តស៊ូ Megawati Sukarnoputri ជួប​សវនាការជាមួយ​ថ្នាក់​ដឹក​នាំ​​បណ្តា​ស្ថានប័ន​និតី​បញ្ញត្តិ ជួប​សំណេះសំណាល​​នៅ​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ឥណ្ឌូនេស៊ី អញ្ជើញ​ចូលរួម​និង​ថ្លែង​សន្ទរកថា​​ក្នុង​ពិធីជប់លៀង​នៃ​​វេទិកា​សហគ្រាស​ឥណ្ឌូនេស៊ី - វៀតណាម។
 
តាមរយៈកិច្ច​ពិភាក្សាការងារ ជំនួប​សវនាការទាំងស្រុង​ដែល​ពោល​ខាង​លើនេះ ភាគីទាំងពីរ​បាន​ចរចារយ៉ាង​ជ្រាល​ជ្រៅ​និងទទួល​បានការយល់ដឹង​សំខាន់​ៗនូវទិសដៅ​​ជំរុញទំនាក់ទំនង​នៃប្រទេសទាំងពីរ​ សំដៅ​រួម​ចំណែក​​​ក្នុង​ការ​ពង្រឹង​ក្តី​ជឿទុកចិត្តលើ​វិស័យនយោបាយ ជំរុញ​ទំនាក់ទំនង​​អភិវឌ្ឍន៍​តាម​ទិសដៅ​ជាក់​ស្តែង​និង​ប្រសិទ្ធភាពជាង​ ទំនុក​ទុក​ចិត្ត​ថា នឹង​​​ទទួល​បាន​តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ ១០ ពាន់លាន​ដុល្លារ​​ប្រកបដោយ​ឆាប់​រហ័ស។ ឆ្លៀត​ឱកាស​នេះ ភាគីទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ទាំងប្រាំមួយ។

ភាគីទាំង​ពីរ​បាន​ឯកភាពនិង​សហប្រតិបត្តិការយ៉ាង​​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​សមាជិក​ផ្សេង​ទៀត​ក្នុង​តំបន់ ASEAN​ ចំពោះ​ការ​រក្សា​សាមគ្គីភាព ​រួម​រួម​​ក្នុងផ្ទៃក្នុង ASEAN ពង្រឹង​តួនាទី​ស្នូល​និង​ណែនាំ​​របស់​ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​​តំបន់ អនុវត្តន៍​បណ្តា​ទិសដៅ​របស់​សហគមន៍​និង​រួម​ចំ​ណែក​​​​ក្នុង​​ការ​រក្សារ​សន្តិភាព ស្ថេរភាព​ក្នុងតំ​បន់​។

ស្តីពី​បញ្ហា​អន្តរជាតិ​និង​បញ្ហា​តំបន់ លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) និង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឯកភាព​​​នូវ​ការអះអាង​តួនាទី​សំខាន់​ៗ ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព​​ក្នុង​តំបន់ ធានា​សន្តិសុខ សុវត្ថិភាព សេរីភាព​លើ​ផ្លូវសមុទ្រ​និង​អាកាសចរណ៍​លើសមុទ្រខាង​កើត ដោះ​ស្រាយ​បណ្តា​ជម្លោះ​ដោយសន្តិវិធី គោរព​ច្បាប់​អន្តរជាតិ។ ​​ក្នុង​នោះ​​មាន​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិច្បាប់​សមុទ្រ​ ឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍​យ៉ាង​ពេញ​លេញ​និង​ប្រសិទ្ធភាព​​សេចក្តី​ប្រកាស​អំពីការ​ប្រព្រឹត្ត​របស់​ភាគី​នានា​ នៅសមុទ្រ​ខាង​កើត (DOC) និង​ឆាប់​រហ័ស​ទទួលបាន​ក្រម​សិលធម៌អំពី​​ការ​ប្រព្រឹត្ត​របស់​ភាគីនានា​ នៅ​សមុទ្រ​ខាង​កើត (COC) ឯកភាព​សហការ​និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​សមាជិក​ផ្សេងៗទៀត​ក្នុង ASEAN ​ចំ​ពោះ​​ការ​រក្សា​សមាគ្គីភាព ​រួម​រួម​​ក្នុងផ្ទៃក្នុង ASEAN ពង្រឹង​តួនាទី​ស្នូល​និង​ណែនាំ​​របស់​ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​​តំបន់ អនុវត្តន៍​បណ្តា​ទិសដៅ​របស់​សហគមន៍​និង​រួម​ចំ​ណែក​​​ក្នុង​​ការ​រក្សារ​សន្តិភាព ស្ថេរភាព​ក្នុងតំបន់។


ពិធីបដិសណ្ឋាកិច្ចលោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានរៀបចំយ៉ាងមហោឡារិក
ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូរការ នៅប្រទេស¬ឥណ្ឌូនេស៊ី។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបដាច់ដោយឡែកជាមួយ លោកប្រធានាធិបតី
ឥណ្ឌូនេស៊ី Joko Widodo ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី
ឥណ្ឌូនេស៊ី Joko Widodo ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និង លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo
អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថាសំខាន់ៗ
នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិឥណ្ឌូនេស៊ី (CSIS) ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តម្រុយ​ថ្មី​ក្នុងទំនាក់ទំនង​ជាមួយ​ប្រទេស​មីយ៉ាន់​ម៉ា

​ក្នុង​ដំណើរទស្សនកិច្ច​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា លោក​អគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បាន​ជួប​សវនាការ​ និង​ជួប​ពិភាក្សា​ជាមួយទីប្រឹក្សា​រដ្ឋ លោកស្រីAung San Suu Kyi ជួប​សវនាការជាមួយ​​លោកប្រធាន​សភាព​ជាន់​ខ្ពស់​​និង​ថ្នាក់ដឹក​នាំ​​ផ្សេងៗ ទៀត​នៃ​ប្រទេស​មីយ៉ាន់​ម៉ា ជួប​សវនាការជាមួយ​បក្ស​កាន់​អំណាច​​របស់​ប្រទេស​មីយ៉ាន់​ម៉ា ហើយ​អញ្ជើញ​មកទស្សនា​ទីក្រុង Yangon…

​តាមរយៈបណ្តា​ជំនួប​ខាង​លើនេះ ភាគីទាំងពីរបាន​ឯកភាព​​នូវទិសដៅ​និង​បណ្តា​វិធានការ​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ បន្តសហការ​យ៉ាង​ជិត​ស្និទ្ធ គាំទ្រ​ទៅ​វិញទៅ​មក​ ក្នុង​បណ្តា​វេទិកាក្នុង​តំបន់​និង​អន្តរជាតិ​ ជាពិសេស​គឺ​​ក្នុង​ក្របខណ្ឌ ASEAN កិច្ច​សហប្រតិបត្តិការ​ខាង​កើត​ - ខាង​លិច កិច្ច​សហប្រតិបត្តិការ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ...

​ក្នុង​ឱកាស​នេះ ប្រទេស​ទាំងពីរ​បាន​​កំណត់​​ក្របខណ្ឌ​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​លើគ្រប់​វិស័យ។ នេះ​គឺជា“​តម្រុយ​ថ្មី ​កម្ពស់​ថ្មី កម្លាំង​ចលករ​ថ្មី "សំរាប់ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។ ក្នុងឱកាស​នេះ ប្រទេសទាំងពីរ​បាន​ចុះ​ហត្ថលេខា​​លើឯកសារសហប្រតិបត្តិការ​ទាំង​ ៤។

​ស្តីពីបញ្ហា​សមុទ្រ​ខាង​កើត លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) និង​ថ្នាក់ដឹក​នាំ​នៃប្រទេស​មីយ៉ាន់ម៉ា​បាន​ដឹង​ថា បណ្តា​ជម្លោះ​​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ផ្អែកទៅ​លើ​គោលការណ៍​នៃ​ច្បាប់អន្តរជាតិ ក្នុង​នោះ​មាន​អនុសញ្ញា​នូវ​ច្បាប់​សមុទ្រ ​ឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍​យ៉ាង​ពេញលេញ​និង​ប្រសិទ្ធភាព​សេចក្តីប្រកាស​អំពី​​ការប្រព្រឹត្ត​របស់​ភាគីនានា​ នៅសមុទ្រ​ខាង​កើត (DOC) ឆាប់​រហ័ស​ទទួល​បាន​ក្រមសិលធម៌អំពី​ការ​ប្រព្រឹត្ត​​របស់ភាគីនានា​ នៅសមុទ្រ​ខាង​កើត (COC)  ដើម្បី​រក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់។


ពិធីបដិសណ្ឋាកិច្ចលោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ា នៅរដ្ឋធានី Nay Pyi Taw។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា
Htin Kyaw ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា
Htin Kyaw ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និង លោកប្រធានាធិបតីមីយ៉ាន់ម៉ា Htin Kyaw
អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបដាច់ដោយឡែកជាមួយទីប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា លោកស្រី San Suu Kyi។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ / កាសែតរូបភាព​វៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top