• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

កម្រង​ម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី

តាម​រយៈ​ភាសា​​ម៉ូដសម្លៀក​បំពាក់​ មហាជន​បានទស្សនា​ “បទ​ចម្រុះ​សំពត់​​សូត្រ​” ចាប់ពីនោះ​មាន​អារម្មណ៍​​​ស៊ី​ជម្រៅ​ជាង​ អំពី​ការរួម​ប្រាស្រ័យ​ច្នៃប្រឌិត​ ក្នុង​ម៉ូដ​សម្លៀកបំពាក់ ​រវាង​ប្រទេស​ទាំងពីរ​វៀតណាម​​និង​អ៊ី​តាលី។​

ឆាក​សម្តែង​សប្តាហ៍ពិធី​​ម៉ូដ​សម្លៀកបំពាក់​វៀតណាម​ - អ៊ីតាលី​ បាន​រៀបចំ​នៅ​សួន​ផ្កា​​យៀន​ហ៊ុង​ (Dien Hong) (​រដ្ឋធានីហាណូយ​)​ ក្រោម​បរិយាកាស​ពន្លឺ​រស្មី​រសៀល​ចែង​ចាំង​ បង្កើត​ភាព​ស៊ី​ជម្រៅ​ ល្អុក​ល្អើន​ ធ្វើឲ្យ​មនុស្ស​ទស្សនា​គ្រប់​គ្នា​ហាក់​ដូច​កំពុង​អង្គុយ​មើលក្រោម​បរិយាកាស​​ពោរ​ពេញ​ទៅ​​ដោយ​​លក្ខណៈ​បែប​ជាតិ​អ៊ីតាលី។​

ជាមួយការ​ប្រើប្រាស់​ភាគច្រើន​វត្ថុធាតុ​សំពត់សូត្រ​​ អ្នក​រចនា​ម៉ូដ​​មកពី​ប្រទេស​ទាំងពីរ​បាន​បង្ហាញពី​ទេពកោសល្យ​​​​របស់​ខ្លួន​ ដើម្បី​​អ្នកទស្សនា​បាន​ឃើញ​នូវ​ភាព​រួម​ប្រាស្រ័យ​ច្នៃប្រឌិត​ម៉ូដ ​​វៀតណាម​និង​អ៊ីតាលី។

“វៀតណាម​តែង​បង្ហាញ​ពី​ការ​​​យកចិត្ត​ទុកដាក់​សំខាន់​ ដល់​ម៉ូដ​សម្លៀក​បំពាក់​ និង​កំពុង​បោះ​ជំហាន​សាងស្ថាបនា​​​អ្នក​រចនា​ម៉ូដ​ ដែល​មានទេពកោសល្យ​ច្រើន​នាក់​។ ម៉ូដ​សម្លៀក​បំពាក់​បាន​ឆាប់​រហ័ស​ក្លាយ​ជា​វិស័យ​មួយ​ក្នុ​ងចំណោម​វិស័យ​សហ​ប្រតិ​បត្តិ​ការ​​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​។​ សប្តាហ៍​ពិធីម៉ូដ​សម្លៀក​បំពាក់​វៀតណាម​ -​ អ៊ីតាលី​ ជា​ព្រឹត្តិការណ៍​បើក​ឆាក​មួយ​ សម្រាប់​​សង្វាក់​សកម្មភាព​អបអរ​​សាទរ​៤៥​ឆ្នាំ  សហប្រតិបត្តិការ​ទំនាក់ទំនង​​​ការទូត​វៀតណាម​ - អ៊ី​តាលី​”​។

(លោក​ស្រី​ Cecilia Piccioni ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​អ៊ីតាលី​ប្រចាំ​នៅ​វៀតណាម​)



 សប្តាហ៍​ពិធី​ម៉ូដ​សម្លៀក​បំពាក់​វៀតណាម​​​ - អ៊ី​តាលី​ជា​ព្រឹតិការណ៍​បើក​ឆាក​មួយ​ សម្រាប់​សង្វាក់​​សកម្មភាព​
អបអរ​សាទរ ៤៥ ឆ្នាំ​ បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​


 ក្រោម​ប្រធាន​បទ​ “ចេរភាព​” អ្នករចនា​ម៉ូដ​ជ្រើស​យក​វត្ថុធាតុ​​សំពត់សូត្រ​​ប្រពៃណី​
បង្ហាញ​​​លើ​កម្រង​ប្រមូលផ្តុំ​របស់​ខ្លួន​។​


កម្រងម៉ូដសម្លៀកបំពាក់ របស់​អ្នករចនា​ម៉ូដ ផឿង​ថាញ​ (Phuong Thanh)។

 កម្រង​
ម៉ូដសម្លៀកបំពាក់របស់​អ្នក​រចនា​ម៉ូដ​ ញី​ហ្វាង (Nhi Hoang)​។​

 កម្រង​
ម៉ូដសម្លៀកបំពាក់ របស់​អ្នក​រចនាម៉ូដ​ កៅ​មិញ​តៀន​ (Cao Minh Tien)។​

 កម្រង​
ម៉ូដសម្លៀកបំពាក់របស់​អ្នករចនា​ម៉ូដ​ Bianco Lervin។

 កម្រង​
ម៉ូដសម្លៀកបំពាក់ ​របស់​អ្នករចនាម៉ូដ​ស្វឹន​ហាវ​ (Xuan Hao)។​

 កម្រង​
ម៉ូដសម្លៀកបំពាក់របស់​អ្នក​រចនា​ម៉ូដ​ Del Valle Cortizas Diego។

 កម្រង​
ម៉ូដសម្លៀកបំពាក់របស់​អ្នក​រចនាម៉ូដ ​កុង​ហ្វឹន​ (Cong Huan)។​

 កម្រង​
ម៉ូដសម្លៀកបំពាក់​របស់​អ្នក​រចនាម៉ូដ​ ហ្វៀន​ញ៉ូង​ង្វៀន​ (Huyen Nhung Nguyen)។​​

 កម្រង​
ម៉ូដសម្លៀកបំពាក់របស់​អ្នក​រចនាម៉ូដ​ មិញ​ហាញ (Minh Hanh)។​

ក្នុង​ក្រប​ខណ្ឌ​សប្តាហ៍​ពិធី​ម៉ូដ​សម្លៀក​បំពាក់​​វៀតណាម​ - ​អ៊ី​តាលី​ ប្រធានា​ធិបតី​​អ៊ីតាលី​​សម្រេច​ចិត្ត​ផ្តល់​​​កិត្តិនាម “​អភិ​ជន” ជូន​អ្នក​រចនា​ម៉ូដ​ មិញ​ហាញ (Minh Hanh) ដោយសារភាព​ខិត​ខំ​ប្រឹង​ប្រែង​​​ក្នុងការងារ​ផ្សារភ្ជាប់​ស្អិត​រមួត​ទំនាក់​ទំនង​ការទូ​ត ​រវាង​ប្រទេស​ទាំង​ពីរ​​លើ​​​វិស័យ​ម៉ូដ​សម្លៀក​បំពាក់​។

ជា​ពិសេស​ អ្ន​ករចនា​ម៉ូដ​សម្លៀក​បំពាក់​មិញ​ហាញ​ (Minh Hanh) បាន​ឧទ្ទេសនាម​ដល់​មហាជន​ស្រឡាញ់​ម៉ូដ​​សម្លៀក​បំពាក់​​ចំនួន​២០​ម៉ូដ​ គ្រប់​រចនា​បទ​ បាន​អនុវត្តកម្ម​លើ​វត្ថុធាតុ​សំពត់​សូត្រ​​​ គួប​ផ្សំ​នឹង​បច្ចេកទេស​ដេរប៉ាក់​ក្បូរ​ក្បាច់​រូបភាព​របស់​វៀតណាម​។
 
គួរ​កត់​សម្គាល់​ព្រឹត្តិការណ៍ សប្តាហ៍​ពិធី​ម៉ូដសម្លៀកបំពាក់​វៀតណាម​ -​អ៊ីតាលី​​ គឺ​ ១៨​ ម៉ូដ​​របស់​អ្នក​រចនា​ម៉ូដ​ផឿង​ថាញ (Phuong Thanh) ​នាំយក​រូបភាព​ភូមិ​ស្រែ​វៀតណាម ជាមួយ​ស្លាក​ស្នាម​​ផ្ទាំងគំនូរ​ថូផ្កាទាំង​ប្រាំមួយ ​គំនូរ​​បួនផ្ទាំង​ រួម​ផ្សំ​នឹ​ងផលិតផល​​កន្សែង​របស់ Bao Loc Silk ​ បាន​នាំមក​នូវ​ជំនោល​ខ្យល់​ថ្មី​ អំពី​ម៉ូដ​សម្លៀក​បំពាក់​វ័យ​ក្មេង។
 
ទន្ទឹម​អ្នក​រចនា​ម៉ូដ​ទាំង​១៥​នាក់ ​មកពី​ប្រទេសវៀតណាម​ ក្នុង​កម្មវិធី​នៅ​មានវត្តមាន​​​អ្នក​រចនា​ម៉ូដ​​ពីរ​នាក់ Michele Gaudimonte, Bianco Lervin ​មកពី​ប្រទេស​អ៊ីតាលី​ និង​អ្នក​រចនា​ម៉ូដ​អេស្ប៉ាញ​ Del Valle Cortizas Diego ​។ អ្នក​ដំបូង​ចូល​រួម​កម្មវិធី​ម៉ូដសម្លៀក​បំពាក់ ​នៅ​វៀតណាម​ អ្នក​រចនាម៉ូដ​ Michele Gaudimonte ​ បាន​ឧទ្ទេសនាម​ដល់​ទស្សនិកជន​វៀតណាម​​នូវ​កម្រង​ម៉ូដសម្លៀកបំពាក់​ច្នៃពី​វត្ថុធាតុសំពត់​សូត្រ​​ លំនាំ​​រចនាបទ​ល្អុក​ល្អើន​នៃ​​ប្រទេស​អ៊ី​តាលី​។​ អ្នក​រចនា​ម៉ូដ Michele Gaudimonte ​ ចែក​រំលែក​ថា​ តាម​រយៈ​កម្មវិធី​នេះ លោក​មាន​បំណង​ចង់​រួម​ប្រាស្រ័យ​និងសិក្សា​បច្ចេកទេស​​បោះពុម្ភ​ ដេរប៉ាក់​នៅ​លើ​សំពត់​សូត្រ​​នៃ​អ្នក​រចនា​ម៉ូដ​​វៀតណាម​។
 
“​ការ​ងារ​ជ្រើ​ស​វត្ថុធាតុ​សំពត់​សូត្រ​​​របស់​វៀតណាម​​និង​អ៊ីតាលី​ ដើម្បី​បង្កើត​ជា​ ”ចរន្ត”​ មួយ​នៃ​ម៉ូដសម្លៀក​បំពាក់​វៀតណាម​ ជា​គោល​ដៅ​របស់​អ្នក​រចនាម៉ូដ​ចង់​អភិវឌ្ឍន៍​​ពី​​តម្លៃ​ប្រពៃណីទូទៅ​”​ អ្នក​រចនា​ម៉ូដ​មិញ​ហាញ (Minh Hanh) ចែក​រំលែក​ ពី​គោល​គំនិត​ជ្រើស​យក​វត្ថុធាតុ​សំពត់​សូត្រ​​ ដើម្បី​លើក​ស្ទួយ​តម្លៃ​ប្រពៃណី​ក្នុង​កម្មវិធី​នេះ​។​
 
នៅ​សប្តាហ៍​ពិធី​ម៉ូដ​សម្លៀក​បំពាក់​វៀតណាម​ - អ៊ី​តាលី មហាជន​ស្រឡាញ់​ម៉ូដ​សម្លៀក​បំពាក់​ នៅ​ទាំង​បាន​ទស្សនា​បទដ្ឋាន​តម្បាញ​​​សូត្រ​ប្រពៃណី​ ពី​សិប្បករ​តម្បាញ​សំពត់​សូត្រ​​នៅ​ហាណូយ​ និង​បាវ​ឡុក​ (Bao Loc) នៅ​ក្នុងតាំងពិព័រណ៍​ “​បទដ្ឋានរវៃ​​សូត្រ​តម្បាញ​សំពត់​​”៕


 បរិយាកាស​តាំងបង្ហាញ​ផលិតផល​សំពត់​សូត្រ​ ​នៃ​​ប្រទេស​ទាំងពីរ​ បានប្រព្រឹត្ត​ទៅ​ក្នុង​អគារ​អ៊ីតាលី Castalia ​។

 សូត្រនាង​បាន​តាំងបង្ហាញ​នៅ​បរិយាកាស​តាំងពិព័រណ៍​។​

សិប្បករ​សម្តែង​បទដ្ឋាន​រវៃ​សូត្រ​តម្បាញ​សំពត់​ក្នុង​កម្មវិធី​។

 តាំងពិព័រណ៍​ “បទដ្ឋាន​រវៃ​សូត្រ​តម្បាញ​សំពត់​” ទាក់ទាញ់​ការ​យក​ចិត្ត​ទុកដាក់នៃ​ភ្ញៀវ​ចូល​មក​​ទស្សនា​។​
 
អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់​ឡុង

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top