• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តវិជ្ជមានវីរុស Covid-19 លើអ្នកទេសចរនៅលើនាវាខ្នាតធំ Westerdam

ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា អ្នកទេសចរទាំងអស់នៅលើនាវាខ្នាតធំ Westerdam ត្រូវបានពិនិត្យសុខភាពយ៉ាងល្អិតល្អន មុនពេលដាកចេញពីនាវា។

 

អ្នកទេសចរនៅលើនាវាខ្នាតធំ Westerdam 


នាយប់ថ្ងៃទី ១៥ ខែកុម្ភៈ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីធ្វើតេស្តវិជ្ជមានវីរុស Covid-19 លើជនជាតិអាមេរិកកាំងម្នាក់ ក្រោយពីបានចាកចេញពីនាវាខ្នាតធំ Westerdam ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ (កម្ពុជា)។ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា អ្នកទេសចរទាំងអស់នៅលើនាវាខ្នាតធំ Westerdam ត្រូវបានពិនិត្យសុខភាពយ៉ាងល្អិតល្អន មុនពេលដាកចេញពីនាវា។ ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ីនូវភាពវិជ្ជមាន Covid-19 នោះក្រសួងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

យោងតាម Holland America Line បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន Westerdam មានទីស្នាក់ការនៅសហរដ្ឋអាមេរិក នាវាខ្នាតធំនេះ បានចាប់ផ្តើមបោះយុថ្កានៅកំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាក្រុងរយៈពេល ២ ទៅ បីថ្ងៃ ចាប់ពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ។ ក្រោយពីពេលធ្វើការពិនិត្យសុខភាពលើអ្នកទេសចរចំនួន ១៤០០ នាក់ និងក្រុមនាវិកចំនួន ៨០០ នាក់ នោះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាអ្នកទាំងអស់នៅលើនាវានេះ គឺអវិជ្ជមានវីរុស Covid-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top