• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាប្រគល់ជូនវៀតណាមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ ម៉ឺនដូស

ពិធីប្រគល់វ៉ាក់សាំងខាងលើ គម្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៩ តុលា នៅច្រកទ្វារអន្តរជាតិ Bavet-Moc Bai។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ Facebook សម្តេច)

 

កាលពីថ្ងៃទី២៦ ខែតុលា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ ១៩ ចំនួន ២០ម៉ឺនដូស ដល់រដ្ឋាភិបាល និងប្រជាជន វៀតណាម ហើយបានប្រគល់ឲ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រគល់ចំនួនវ៉ាក់សាំងនេះជូនភាគីវៀតណាម។ ពិធីប្រគល់វ៉ាក់សាំងខាងលើ គម្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៩ តុលា នៅច្រកទ្វារអន្តរជាតិ Bavet-Moc Bai។

ភាគីកម្ពុជាបានបញ្ជាក់ថា ការប្រគល់ជូននូវវ៉ាក់សាំងទាំងនេះដល់វៀតណាមមានគោលបំណងចូលរួមចំណែកជួយប្រជាជនវៀតណាម យកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញសព្វថ្ងៃនេះ។ សកម្មភាពនេះក៏បង្ហាញពីការចែករំលែករវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខភាព និងសុភមង្គលរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងប្រទេសនីមួយៗ រហូតមកដល់ពេលនេះ កម្ពុជានិងវៀតណាម បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ស្បៀងអាហារ និងបរិក្ខារពេទ្យជាច្រើនទៅវិញទៅមកពីថ្នាក់រដ្ឋាភិបាល រហូតដល់ថ្នាក់មូលដ្ឋាន ក្រសួង និងស្ថាប័ននានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top