• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា-កូរ៉េខាងត្បូងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី


 គណៈប្រតិភូកម្ពុជាចូលរួមជំនួបចរចា។ (រូបថត៖ Freshnews)
 

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានិ​ង​កូរ៉េខាងត្បូងបានបើកជំនួបចរចាតាម​ ប្រព័ន្ធវីដេអូលើការ​បង្កើតកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី ដោយមាន ការចូលរួមរបស់រដ្ឋមន្រ្តីពាណិជ្ជក​ម្មកម្ពុជា​លោក ប៉ាន សូរស័ក្តិ​ និងរដ្ឋមន្រ្តី ពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yu​ Myung Hye។ ឮ

មុន​នោះ ភាគីទាំងពីរ បានសិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយ ឯកភាព​លើគោល​ការណ៍នៃការចរចា។ នៅក្នុងជំនួបចរចានេះ រដ្ឋមន្រ្តី ពាណិជ្ជកម្មនៃ​ប្រទេស​ទាំងពីរ​បាន​សម្ដែង​នូវ​សុទិដ្ឋិ​​និយម​ចំពោះការ សម្រេចបានកិច្ចព្រមព្រៀងនេះយ៉ាងឆាប់រហ័ស តាមនោះជួយស្ដារសេដ្ឋ កិច្ចនៃ​ប្រទេស​​រៀង​ៗខ្លួនឡើងវិញក្រោយវិបត្តិជម្ងឺ Covid-19។ ក្នុងឱកាស នេះដែរ រដ្ឋមន្រ្តីទាំងពីរក៏​បាន​ចែករំលែក​ទស្សនៈ​​រួមស្ដីពី​ការគាំទ្រអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលដើរ តួនាទី​យ៉ាង​សំខាន់ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍតិចតួច រួមទាំងប្រទេស​កម្ពុជាផងដែរ។
 
គួរជម្រាប​បន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង ត្បូងត្រូវបានរំពឹងទុកថា នឹងជា​កាតា​លីក​រដែល​ជួយពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច នយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេស ទាំងពីរ។ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩មាន ប្រមាណ១ពាន់លានដុល្លាអាមេរិក កើនឡើង​២៥៤%បើធៀបនឹងឆ្នាំ ២០១៨៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top