• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមានចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ តទៅ។

កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (រូបថត៖ ក្រសួងពណិជ្ជកម្មកម្ពុជា)


ក្រសួងពណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា៖ នាថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក YEO Han-Koo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមទម្រង់អនឡាញ។ CKFTA មាន ១០ ជំពូក និង ១៣១ មាត្រា ដែលរួមានបទបញ្ញត្តិ ស្តង់ដារបច្ចេកទេស និងនីតិវិធីក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ។ យោងតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងថា កម្ពុជាគឺជាប្រទេស កំពុងអភិវឌ្ឍន៍មួយ ដូច្នេះហើយ ងាយស្រួលទទួលបានការអនុគ្រោះពន្ធ និងពាណិជ្ជកម្មសេរីពីប្រទេសមហាអំណាចដូចជាចិន និងកូរ៉េខាងត្បូង។

សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមានចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ តទៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top