• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម

ដោយ​គោល​បំណង​នាំកីឡា​វាយ​កូន​គោល​​​ជិ​តស្និទ្ធ​ ​និង​ពេញ​និយម​លេង​នៅ​​វៀតណាម​ វិទ្យាស្ថានវាយ​កូន​គោល​​​ហាណូយ​ បាន​​និង​កំពុង​​ខិត​ខំប្រឹង​ប្រែង​​​ដាក់ចេញនូវ ​កម្មវិធី​ហ្វឹកហាត់យ៉ាងសំបូរបែប ដើម្បី​ឧទ្ទេសនាម​អំពី​ប្រភេទ​​កីឡា​នេះ ​ជូន​​ដល់​​មជ្ឈដ្ឋាន​​យុវវ័យ​។​
 

ដំណើរ​ការ​សកម្មភាព​ចាប់​ពី​ឆ្នាំ​២០១៣ ​វិទ្យាស្ថានវាយ​កូន​គោល​​​ហាណូយ​​​បង្កើត​​ឡើងដោយអ្នក​លេង​វាយ​កូន​គោល​ ​ង្វៀន​ថាយ​យឿង​ (Nguyen Thai Duong) ជា​អ្នកលេង​ម្នាក់​​ក្នុ​ងចំណោម​ពីរ​នាក់​លេងវាយ​កូន​គោល​​​ជំនាញ​​នៅ​វៀត​ណាម​​។ វិទ្យាស្ថាន​បាន​ក្លាយ​ជា​ទីកន្លែង​ទំនុក​ចិត្ត​ នៃ​អ្នក​ចូល​ចិត្ត​និង​ចង់​ស្វែង​យល់​ក៏ដូចជា​សាក​ល្បង​​​កម្លាំង​ជាមួយ​ប្រភេទកីឡាវាយ​កូន​គោល​​។​
 
ចែក​រំលែក​អំពី​គោល​បំណង​​ បង្កើត​វិទ្យាស្ថាន​វាយ​កូន​គោល​​ហាណូយ​​បង​ង្វៀន​​ថាយ​​យឿង (Nguyen Thai Duong) ​សង្កត់​ធ្ងន់​ថា៖ “​ខ​ណៈបង្កើត​​វិទ្យាស្ថាន​ យើង​​ខ្ញុំ​​ចង់​​ឆ្ពោះទៅរក​គោល​ដៅ​ គឺ​នាំ​កីឡា​វាយ​កូន​គោល​​​ក្លាយ​ជា​​មុខ​​កីឡា​ជិត​ស្និទ្ធ​​ជាង​នៅ​ប្រទេសវៀតណាម​ នាំកីឡា​វាយ​កូនគោល​​មក​ជាមួយ​មនុស្ស​គ្រប់​គ្នា​ច្រើន​ជាង​​​ ជា​ពិសេស​គឺ​យុវវ័យ​”​។ ក្រៅ​ពី​​នោះ​ ង្វៀន​ថាយ​យឿង​ (Nguyen Thai Duong) ចង់​​ផ្លាស់​ប្តូរ​​ទស្សនៈ​​នៃ​ជន​ជាតិ​វៀត​ណាម​​គិត​ថា​ កីឡា​វាយ​កូន​គោល​គ្រាន់តែ​មុខកីឡា​មួយប្រភេទ​​ មិន​មែន​ជា​ល្បែង​លេង​ខ្ជះខាយ​និង​តម្លៃ​ខ្ពស់។​
 
ដើម្បី​បណ្តុះ​បណ្តាល​និង​អភិវឌ្ឍន៍​ទេពកោសល្យ​យុវវ័យ​ វិទ្យាស្ថានវាយ​កូន​គោល​​ហាណូយ​ បាន​បើក​កម្មវិធី​សិក្សា​​សំបូរបែប​ សមស្របជា​មួយ​វ័យ​និង​កម្រិត​វិជ្ជា​របស់សិស្ស​។ ឆ្លង​កាត់​បី​ឆ្នាំ​សកម្មភាព​ វិទ្យាស្ថាន​​បាន​បណ្តុះ​បណ្តាល​​រាប់​រយ​សិស្ស​​ រួម​ចំណែក​នាំកីឡា​វាយ​កូនគោល​ ​​ដែល​ជា​មុខ​វិជ្ជា​កីឡា​នៅ​ថ្មី​បង្គួរ​ក្នុង​ប្រទេស​វៀតណាម​ ឲ្យ​ក្លាយ​ជា​​ពេញ​និយម​ជាង​។ សិស្ស​​​បាន​ខិតជិត​ជាមួយ​កម្មវិធី​សិក្សា​ និង​លំ​ហាត់​​តាម​ក្បូន​ខ្នាត​ បាន​បង្រៀន​​ដោយ​​គ្រូបង្វឹក​​សម្បូរ​បទពិសោធន៍​ដូចជា​៖ អ្នក​លេង​វាយ​កូន​គោល​​ ង្វៀនថាយ​យឿង​(Nguyen Thai Duong) ​ អ្នក​​​លេង​​វាយ​កូនគោល​ John Mc Kenzie ​(សមាជិក​ថា្នក់​​ AA ​នៃ​​សមាគមវាយ​កូន​គោល​​ជំនាញ​អង់​គ្លេស​ – PGA Scotland ដែល​មាន​បទ​ពិសោធន៍​​ប្រកួត​​វាយ​កូន​គោល​​ លើពិភពលោក​​ជា​ង​២០​ឆ្នាំ​ ១៦​ឆ្នាំ​បទពិសោធន៍​​បង្រៀន​​​​ពី​វាយ​កូនគោល​​) អ្នក​លេងវាយ​កូន​គោល​​ Jeong Chi Hun (សមាជិក​នៃ​​សមាគម​វាយកូន​គោល​​ជំនាញ នៅ​​ប្រទេស​​​កូរេខាងត្បូង KPGA ​​)


 ដើម្បី​​បណ្តុះ​បណ្តាល​​មាន​ប្រសិទ្ធភាព​ ថ្នាក់​នីមួយៗ​ វិទ្យាស្ថាន​ទទួលសិស្ស​​តែ​ពី​ ៥​ ដល់​ ១០​ នាក់តែ​ប៉ុណ្ណោះ​។​
រូបថត៖ ខាញ​ឡុង​


 មក​ជាមួយ​វិទ្យាស្ថាន​ប្អូន​ៗ​កុមារ​នឹង​បាន​ណែ​នាំ​​ដោយ​គ្រូ​បង្វឹក​ John Mc Kenzie (សមាជិក​​​ចំណាត់ថ្នាក់​ AA នៃ​​សមាគម
​វាយ​កូន​គោល​​ជំនាញ​អង់​គ្លេស​
–PGA Scotland​)​។ រូបថត៖ ខាញ់ឡុង​


 គ្រូបង្វឹក​ John McKenzie ណែនាំ​​ប្អូន​ៗ ​វាយ​គ្រាប់បាល់​​ចូល​​រន្ធ​។ រូបថត៖ ខាញ់ឡុង​

សិស្សកំពុងបានគ្រូបង្វឹកណែនាំយ៉ាងយកចិត្តទុកដាក់ អំពីរបៀបកាន់ឈើវាយកូនគោល។ រូបថត៖ ឯកសារ

 សិស្ស​​ម្នាក់​កំពុង​បាន​គ្រូ​បង្វឹក​​ John McKenzie ណែនាំ​​របៀ​​​​​​​ប​វាយ​​ដើម្បី​ចំ​គ្រាប់​ ​ពេល​វាយ​គ្រាប់បាល់​​។ រូបថត៖ ខាញ់​ឡុង​

សិស្សម្នាក់កំពុងអនុវត្តស្នៀតនាំគ្រាប់បាល់ចូលរន្ធ។ រូបថត៖ ខាញ់ឡុង

សន្សឹមៗមេរៀនកាន់តែពិបាកទៅ ដោយសំណូមពរគ្រាន់តែ២ដល់៣ឈើវាយកូនគោល គឺសិស្ស​ត្រូវ​បញ្ចូន​គ្រាប់​បាល់​ចូល​រន្ធ។​
រូបថត៖ ខាញ់ឡុង


ក្រោយម៉ោងហាត់បច្ចេកទេស សិស្សទាំងឡាយនឹងបានចុះទៅកាន់ទីលានវាយកូនគោល ដើម្បីហាត់មេរៀនថ្មី។
រូបថត៖ ខាញ់ឡុង


ប្អូនៗតែងមានអារម្មណ៍រំភើបចូលចិត្ត ជាមួយម៉ោងរៀននៅវិទ្យាស្ថាន។ រូបថត៖ ខាញ់ឡុង

រាល់ម៉ោងហាត់ គ្រូបង្វឹក John McKenzie តែងរក្សាទុកដោយវិធីថតរូប ហើយចុងម៉ោងរៀន នឹងណែនាំ​ឲ្យសិស្សរបស់​ខ្លួននូវ​កំហុស​ខុសឆ្គង។
រូបថត៖ ខាញ់ឡុង


គ្រូបង្វឹក John McKenzie កំពុងណែនាំសិស្សហាត់នៅលើទីលានស្មៅ។ រូបថត៖ ខាញ់ឡុង

វិទ្យាស្ថានតែងរៀបចំទៅទស្សនាជាក់ស្តែង តាមទីលានវាយកូនគោល នៅខាងក្រៅទីក្រុងហាណូយ ដើម្បីឲ្យប្អូនៗ​ផ្លាស់ប្តូរ​
បរិយាកាសសិក្សា។ រូបថត៖ ខាញ់ឡុង


 វិទ្យាស្ថាន​តែង​​បង្ក​ភាព​​ស្រស់​​ស្រាយ​បំផុតនៅ​​គ្រប់​នាទី​ទាំង​អស់​ សម្រាប់​​សិស្ស​​។ រូបថត៖ ឯកសារ​

សន្លឹករូបថតអនុស្សាវរីយ៍ក្នុងដំណើរទស្សនាជាក់ស្តែងមួយ របស់វិទ្យាស្ថាន នាឱកាសបុណ្យសែនព្រះខែ។ រូបថត៖ ឯកសារ

បងង្វៀន​ថាយ​យឿង (Nguyen Thai Duong) ​​សំណេះ​​សំណាល​​ថា៖​ “ពេល​​បើក​​កម្មវិធី​សិក្សា​​សម្រាប់​​ថ្នាក់​កុមារ​ភាព​ វិទ្យាស្ថាន​​រៀប​ចំប្អូន៥នាក់​​​​ក្នុង​មួយ​​ថ្នាក់​ ដើម្បី​បង្ក​​កម្លាំង​ចលករ​ ក៏ដូចជា​​បង្កភាព​ចំណូលចិត្ត​និងការ​​ប្រកួត​ប្រជែង​​។ តាម​​យោល​បល់​​របស់​​គ្រូបង្វឹក​ គឺ​​ប្អូន​ៗសម្តែង​បង្ហាញ​ពី​ភាព​ជក់ចិត្តឌិត​អារម្មណ៍​​​​ ជា​មួយ​ប្រភេទ​កីឡាវាយ​កូន​គោលនេះណាស់​​ ប្អូនៗ​​ជាច្រើន​នៅ​បញ្ចេញ​​ទេពកោសល្យ​​ និង​សារជាតិ​ ​ដើម្បីក្លាយជា​ជើង​ឯក​​​លេង​វាយ​កូន​គោល​ទៅ​អនាគត។”
 
វិទ្យាស្ថាន​វាយ​កូន​គោល​​ហាណូយ ​បានបើក​ថ្នាក់រៀនវាយ​កូន​គោល​​ដោយ​ឥតគិត​ថ្លៃ​​សម្រាប់​ប្អូន​ៗ​ ចាប់ពី​១៣ឆ្នាំ​ឡើង​ទៅ នៅ​ម៉ោង​៨,៣០​​នាទី​នា​ថ្ងៃ​អាទិត្យ​​ជារៀង​​រាល់​សប្តាហ៍​ នៅ​ទីលានវាយ​កូន​គោល​​​ផឿង​ដុង (Phuong Dong) មី​ឌិញ (My Dinh) ​ក្រុង​ហាណូយ​ រួម​មាន​ប្អូន​ៗ​ពី​៥​ទៅ​ដល់​១០​នាក់​ ដោយ​គោល​បំណង​​ឧទ្ទេសនាម​ និង​​ដើម្បី​ប្អូនៗ​​ឈាន​ចូល​វគ្គដំបូង នៃ​ការ​​ស្វែង​យល់អំ​ពី​កីឡា​វាយ​កូន​គោល​​​។ អាច​​និយាយ​​បានថា​ ជា​មួយ​មូលដ្ឋាន​​សម្ភារៈ​​ជំនាញ​ និង​កម្មវិធី​បណ្តុះបណ្តាល​តាម​ក្បូន​ខ្នាត​ ប្អូនៗនឹង​ទទួល​បាន​ម៉ោង​ហាត់​កីឡា​មាន​ប្រយោជន៍​ មាន​នាទី​សម្រាក​លំហែ​កាយ​ ក្រោយ​មួយ​សប្តាហ៍​​សិក្សា​ហត់​នឿយ​។
 
វិទ្យាស្ថាន​​​​ក្លាយជា​ទីកន្លែង​ទំនុក​ចិត្ត ​បាន​អាណាព្យាបាល​សិស្ស​ជាច្រើន​ បញ្ញើ​​កូន​​ខ្លួន​ ទៅ​លើ​វិថី​ស្វែង​យល់​អំ​ពី​កីឡា​វាយ​កូន​គោល​​ ជា​​កម្លាំ​ង​ចលករ​ឆ្ពោះ​ទៅ​រក​​ការ​បង្កើត​ប្រព័ន្ធ​រង្វាន់​ប្រណាំង​យុវវ័យ​​នៅ​រដ្ឋធានី​។ ទោះបី នៅ​​មាន​​ការ​លំបាក​​ជាច្រើន​ ទន្ទឹម​ជាមួយ​ការ​ខិត​ខំប្រឹង​ប្រែង ​​ក្នុ​ងអំឡុង​បី​ឆ្នាំ​កន្លង​នេះ វិទ្យាស្ថាន​វាយ​កូន​គោល​​​ហាណូយ ​បាន​និង​​កំពុ​ង​ជា​ទីកន្លែង​​​បណ្តុះពន្លកសម្រាប់​​ទេព​កោសល្យអ្នក​លេង​វាយ​កូន​គោល​​វៀតណាម​ រួម​​ចំណែកឲ្យ​ការ​អភិវឌ្ឍនៅ​អនាគត​​មិន​​ឆ្ងាយ​ នៃ​មុខ​កីឡា​វាយ​កូន​គោល​​នៅប្រទេស​​​វៀតណាម​៕​

 

អត្ថបទ៖ ហៀន​ធុក​ រូបថត៖ ខាញ់ឡុង​​និង​ឯកសារ​

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top