• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កន្ទេលភូមិដីក្រហម

ភូមិ​តម្បាញ​កន្ទេល​ដីក្រហម​ នៅ​​ឃុំ​ ហាម​តឹន​ (Ham Tan) (​បង្រៃ​)​ ស្រុក ត្រាគូ (Tra Cu) ខេត្ត​ត្រាវិញ​ (Tra Vinh) រៀង​រាល់​ឆ្នាំ​ផ្គត់​ផ្គង់​ជូន​ទីផ្សារ​​តំបន់​​វាល​ទំនាបទន្លេគឺវ​ឡុង (Cuu Long)​ នូវ​កន្ទេល​​រាប់ពាន់​​គូ​ ដែល​មាន​គុណភាព​ល្អ​ មាំ​មួន​ ស្អាត​ រចនា​ពិសេស​។​

យើ​ង​ខ្ញុំ​ធ្វើ​​ដំណើរ​តាម​មិត្ត​នៅ​ស្រុក​ ត្រា​គូ (​ Tra Cu) ខេត្ត​ ត្រាវិញ (Tra Vinh) ទៅ​ទស្សនា​របៀប​ធ្វើ​កន្ទេល​នៅ​​​ភូមិ​របរ​ប្រពៃណី​ដីក្រហម​ ដេក​លើ​​ឆ្នេរ​​ទន្លេ​ហូវ (Hau)​​។ រូបភាព​ដំបូង​​​ដែល​យើង​ខ្ញុំ​បាន​ជួបប្រទះ​​ ពេល​អញ្ជើញ​មក​ដល់​ក្បាល​ភូមិរបរ​ប្រពៃណី​គឺ​នារី​​គ្រប់គ្នា​អង្គុយ​​​ក្បែរ​​ក្តារ​កី​តម្បាញ​​ ហើយ​​មមាញឹក​​​ធ្វើការ​​ ដើម្បី​អាច​ធ្វើ​សម្រេច​​បាន​ពី​ ១​ ទៅ​ដល់​​ ២​​ កន្ទេល​ ដែល​មាន​ទំហំ ​១ ម៉ែត្រ​ - ១,៩​ ម៉ែត្រ​ ឬ ១,៦ ម៉ែត្រ​ -​២ ម៉ែត្រ​​​ក្នុង​មួយ​ថ្ងៃ​។​
 


 វាល​ស្រែ​ដាំ​កក់​នៅ​ភូមិ​ដីក្រហម​ សម្រាប់ការ​​តម្បាញ​កន្ទេល​។


 ដំណាក់កាល​ឆូត​​​ដើម​កក់ជា​ចម្រៀក​​ជាទង​។​


ដំណាក់កាល​ហាល​កក់​ បន្ទាប់ពី​ជ្រលក់​ពណ៌​រួច​ស្រេច​។


 
មក​ដល់​សព្វថ្ងៃ ក្រុម​គ្រួសារ​៤៥០​គ្រួ​ នៅ​ភូមិ​ដីក្រហម​ នៅ​​ឃុំ​ ហាម​តឹន (Ham Tan) ​ស្រុក​tត្រាគូ (Tra Cu)
ខេត្ត​ត្រាវិញ​ (Tra Vinh) កំពុង​មាន​​កំណើន​ប្រាក់​ចំណូល​ពី​មុខ​របរ​តម្បាញ​​កន្ទេល​។​



 ដំណាក់​កាល​ហាល​ទងកក់​។​


 ដំណាក់កាល​​ជ្រលក់ពណ៌​ ដើម្បី​​បង្កើត​ពណ៌​សម្រាប់​កន្ទេល​។​



 បាច់​កក់​បន្ទាប់ពី​ជ្រលក់ពណ៌​ បាន​តម្រៀប​ហាល​។​


 ដំណាក់​កាល​ពិនិត្យ​​ទង​កក់​ ធានា​ទងកក់​សុទ្ធតែ​ស្មើ​គ្នា​។​
 

លោក​យាយា​ ង ធី​ផ​ (Ngo Thi Pho)​ ជា​សិប្បករ​​ចំណាស់​ខាង​​មុខរបរ​តម្បាញ​កន្ទេល​​ដី​ក្រហម​ ឱ្យ​ដឹង​ថា​ កាល​សម័យ​ដើម​ ពេល​ធ្វើ​កន្ទេល​តែង​ធ្វើ​ដោយ​ដៃ​​សោះក្រកោះ​ បច្ចេកទេស​​អន់​​ ធ្វើ​ឱ្យ​តែ​បាន​ សំចៃបាន​ប្រាក់​​ទៅ​ផ្សារ​ទិញ​កន្ទេល​​​។ ហើយ​ធ្វើ​សន្សឹមទៅ​ កន្ទេល​មើល​ទៅ​ស្រស់​ល្អ​ ជក់​ចិតជាង​​។ ចាប់​​ពី​គ្រួសារ​​មួយ​ចំនួន ​ទិញក្តារ​​កី​តម្បាញ​ទុក​សម្រាប់​តម្បាញ​ ក្រោយ​មកបាន​ពង្រីក​​បើក​​ទូលាយ​ពេញ​​តំបន់​ភូមិ​ដីក្រហម​។ ចាស់ៗ ​បង្រៀន​កូន​​ក្មេង​ធ្វើ​ ដើម្បី​រក្សា​បាន​មុខ​របរ​ប្រពៃណី​​ប្រចាំ​​ភូមិ​ និង​ ដើម្បី​រក​ចំណូល​​បន្ថែម​ផង​ដែរ​។​

ទូទាំង​ឃុំ​មាន​ផ្ទៃដី​ដាំ​ដើម​កក់​​ជាង​៣៥​ហិកតា​។ ដំណាក់កាល​ដំបូង​​ដើម្បី​​​ធ្វើ​កន្ទេល​ គឺត្រូវ​ប្រើ​ប្រាស់​នូវ​ដើម​​កក់​ចាស់​ បន្ទាប់​មក​ជ្រើស​ប្រវែង​​​ដើម​កក់​ សមស្រប់​នឹង​ខ្នាត​កន្ទេល​ដែល​ត្រូវ​តម្បាញ​។ កក់​បាន​បែង​ចែក​តាម​ខ្នាត​រួច​ស្រេច​ យកទៅ​លាង​សម្អាត​ រួច​ឆូត​ជា​ចម្រៀក​តូច​ស្តើង​ដោយ​កាំបិត​មុត​។ ការ​ងារ​នេះ ទាម​ទារ​មនុស្ស​ចូល​រួម​​ច្រើន​ ទើប​ធានាបាន​ចំនួន​ទង​កក់​​គ្រប់គ្រាន់​​ ​សម្រាប់​ការ​តម្បាញ​ក្នុង​អំឡុង​ច្រើន​ថ្ងៃ​។​

ផលិត​ផល​​កន្ទេល​នៃ​ភូមិ​ដី​ក្រហម​ ចម្បងគឺ​​កន្ទេល​ផ្កា​​ជាមួយ​​​ពណ៌​សម្បុរ​សំខានចំនួន​​៥ ​គឺ​ពណ៌​ស ពណ៌​ក្រហម ពណ៌​ខៀវ​ ពណ៌​​លឿង និង​ ពណ៌​ស្វាយ​។ រូបភាព​ ឬ​ ក្បាច់​រចនា​តែង​បាន​សិប្បករ​​ជ្រើស​រើស​យ៉ាង​ហ្មត់​ចត់​ សម្រាប់​​ផលិត​ផល​​របស់​ខ្លួន​ សមស្រប់​នឹង​ទឹក​ចិត្ត​​នៃ​អ្នកប្រើ​ប្រាស់​ ឬ តាម​តម្រូវ​ការ​ឈ្មួញ​​អញ្ជើញ​មក​កក់ទំនិញ​ ទុក​យកទៅ​លក់​នៅ​តាម​ខេត្ត​ជិត​ខាង​ក្នុង​តំបន់​។ ជា​ពិសេស​ កន្ទេល​ផ្កា​មុខពីរ​ ទាម​​ទារ​ភាព​ប៉ិន​ប្រសប់​ និង សម្តែង​ភាព​ប្រណិត​ វិចិត្រ​​​លើ​ស្នាដៃ​តម្បាញ​​នីមួយ​ៗ​​​របស់​សិប្បករ​។​​

 


ទងកក់​បាន​ជ្រលក់​ពណ៌​ផ្សេង​ៗគ្នា​ សម្រាប់​យកទៅ​តម្បាញ​។


 ដំណាក់កាល​តម្បាញ​ដោយ​ម៉ាស៊ីន​។​



ផលិត​ផល​កន្ទេល​ដីក្រហម​ ពេញ​និយម​នៅ​លើទី​ផ្សារ​។



 ដំណាក់កាល​កាត់​ទង​កន្ទេល​ដែល​នៅ​សល់​។​


 បន្ទាប់​ពី​តម្បាញ​រួច​ យក​កន្ទេល​ទៅ​ហាល​ក្តៅ​។​


 មធ្យម​រៀង​រាល់​ឆ្នាំ ភូមិ​កន្ទេល​ដីក្រហម​ បាន​ផ្គត់​ផ្គង់កន្ទេល​​​មិន​ក្រោ​ម​​​​១០០​ពាន់​គូ
ចេញទៅ​កាន់ទី​ផ្សារ​លើ​តំបន់​វាល​ទំនាប​ទន្លេ​គឺវ​ឡុង​។​

 

ដោយ​សារការ​​ស្នង​បន្ត​វេន​​មុខ​របរ ​ដែល​ឆ្លងកាត់បីបួន​​ជំនាន់​​ ផលិត​ផល​កន្ទេល​ដីក្រហម​​ បង្កើត​បាន​ទំនុក​ចិត្ត​លើ​ទីផ្សារ​នៃខេត្ត​នៅ​តំបន់​ភូមិ​ភាគ​ខាងត្បូង​ ជាមួយ​នឹ​ងប្រភេទ​កន្ទេល​ស កន្ទេល​ពណ៌​ កន្ទេល​ផ្កា កន្ទេល​ឆ្លាក់អក្សរ​ជាដើម​។ មកដល់​​សព្វ​ថ្ងៃ មធ្យ​ម​រៀង​រាល់​ឆ្នាំ​ ភូមិ​របរ​កន្ទេល​ដីក្រហម​ ផ្គត់​ផ្គត់​កន្ទេល​ជូនទី​ផ្សារ​​តាម​ខេត្ត​​ក្នុង​ប្រទេស​ ច្រើន​បំផុតនៅ​​​តំបន់​ខេត្ត​ចំណុះ​វាល​ទំនាបទន្លេគឺវ​​ឡុង​​ មិន​ក្រោម​ ១០០​​ ពាន់​គូ​៕
 

អត្ថបទ៖ ថុង​ហាយ​ -​ ង្វៀន​ឡឹន​


សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top