• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់

កង្ហារព្យួរលើពិដានគឺជាវត្ថុធម្មតាមួយដែលជិតស្និទ្ធនឹង​ជីវភាព​ប្រចាំថ្ងៃរបស់ប្រជាជន​វៀតណាម​។ ប៉ុន្តែ​ ​កង្ហារ​ព្យួរលើពិដាន​ម៉ាក​ Royal Home បាន​គូរប្លង់​តាម​រូបភាព​ដូចផ្កាឈូកឬតុបតែងរូបភាពដើមឫស្សី ដែលផ្តល់​សោភណ្ឌភាព​វប្បធម៌វៀតណាមគួរឱ្យទាក់ទាញណាស់។

ចាប់ពីដំណើរកម្សាន្តមួយ លោកស្រី ឡេ ឡានហឿង (Le Lan Huong) -  អគ្គនាយិការក្រុមហ៊ុន Royal Home មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកង្ហារព្យួរលើពិដានដែលបានតុបតែងយ៉ាងទាន់សម័យ ក្នុងសណ្ឋាគារដ៏ប្រណីត ៗ ។ ចាប់ពីពេលនេះតទៅទៀត លោកស្រីចាប់ផ្តើមស្វែងយល់នូវកង្ហារព្យួរលើពិដាន និងមានបំណង់ចង់គូរប្លង់កង្ហារព្យួរលើពិដានប្រកបដោយវប្បធម៌វៀតណាម  លោកស្រី ហឿង (Huong) បាននិយាយថា៖ "ខ្ញុំមានបំណង់ប្រាថ្នានូវសារឡើងវិញទម្លាប់ប្រើប្រាស់កង្ហារព្យួរលើពិដានរបស់ប្រជាជនវៀតណាម ដោយបញ្ចូលសោភណ្ឌភាពវប្បធម៌វៀតណាមក្នុងផលិតផលកង្ហារ។"

កង្ហារព្យួរលើពិដានម៉ាក់ Royal Home ឆ្លើយតបនឹងតម្រូវការរបស់អតិថជនលំដាប់ខ្ពស់ ដូច្នេះផលិតផលនេះ បានប្រើនៅក្នុងទីស្ថានដ៏ប្រណិត។  ហេតុនេះ ក្នុងអំឡុងពេលជិតមួយឆ្នាំ ចាប់តាំងពីពេលដែលលោកស្រី ហឿង (Huong) មានគំនិតផ្តួចផ្តើម ផលិតផលដំបូងត្រូវបានផលិត។ នេះ គឺជាគំរូកង្ហារ Lotus ម៉ាក Royal Home ដែលមានរូបភាពដូចផ្កាឈូក។ កង្ហារ Lotus បានគូរប្លង់តាមបែបបុរាណ រួមមានស្លាប ៥ តុបតែងអំពូលចំនួន ៥ ដៃស្លាបនៃកង្ហារដូចជារូបភាពផ្កាឈូកកំពុងរីកនិងមានពណ៌សំរិទ្ធ។ 


លោកស្រី ហឿង (Huong) បានបញ្ចូលវប្បធម៌វៀតណាមតាមរយៈប្រើប្រាស់ក្បាច់រចនាលើកង្ហារព្យួរលើពិដាន។
រូបថត៖ ថុងហាយ 



គំនូរព្រាងដែលគូរដោយដៃនឹងចាក់ពណ៌លើកុំព្យូទ័រ។
រូបថត៖ ថុងហាយ



លោកស្រី ហឿង (Huong) ត្រួតពិនិត្យម៉ូទ័រនៃកង្ហារព្យួរលើពិដាន។
រូបថត៖ ថុងហាយ 



ក្បាច់រចនាវៀតណាមបានប្រើប្រាស់ក្នុងគំរូកង្ហារព្យួរលើពិដាន។
រូបថត៖ ឯកសារ 



រូបភាពផ្កាឈូតបានតុបតែងលើស្លាបនៃកង្ហារព្យួរលើពិដានម៉ាក Royal Home ។
រូបថត៖ ថុងហាយ 



ម៉ាក Royal Home បានចាក់ពុម្ភលើកង្ហារព្យួរលើពិដាន។
រូបថត៖ ថុងហាយ 




ផលិតផលកង្ហារព្យួរលើពិដានមួយចំនួនម៉ាក Royal Home ដែលគូរប្លង់ដោយលោកស្រី ហឿង (Huong)។
រូបថត៖ ថុងហាយ និងឯកសារ

 


ជារៀងរាល់ឆ្នាំ ម៉ាក Royal Home បានផលិតគំរូ កង្ហារព្យួរលើពិដានចំនួន ១ -២ ដែលមានសោភ័ណភាពវប្បធម៌វៀតណាម រួមមានរូបភាពដែលជិតស្និទ្ធនឹងប្រជាជនវៀតណាម៖ គំរូកង្ហារព្យួរលើពិដាន Bamboo (ដើមឬស្សី) ធ្វើឱ្យរំជួលចិត្តនិងរំលឹកនឹកដល់អតីតកាល។ ចំពោះផលិតផលនិមួយៗ ត្រូវបានយកចិត្តទុកដាល់លើផ្នែក  លំអិតនិមួយៗ ម៉ាស៊ីន វត្ថុធាតុដើម ការគូរប្លង់យ៉ាងណាដើម្បីសមស្របនឹងទីស្ថាននិងការប្រើប្រាស់ជាជាក់ស្តែង។

ក្នុងរយៈពេល ៦ ឆ្នាំ លោកស្រី ហឿង (Huong) ទទួលការឆ្ងល់របស់អតិថិជនថា កង្ហារតុបតែងលំអយ៉ាងល្អិតល្អន់បែបនេះនឹងមិនត្រជាក់ទេ។ គេចាត់ទុកថា កង្ហារណាមានទម្ងន់ធ្ងន់ នៅពេលបើកដែលបង្កើតសម្លេងអ៊ូអរ។  ហេតុដូច្នេះ លោកស្រី ហឿង (Huong) បានចែករំលែកថា នេះពិតជាបញ្ហាដែលម៉ាក Royal Home បានជួបប្រទះ ក្នុងដំណាក់កាលដំបូងដែលចាប់ផ្តើមការផលិត។ លោកស្រីរួមនឹងអ្នកគូរប្លង់របស់ក្រុមហ៊ុនបានទៅតៃវ៉ាន់ - ជាស្រុកកំណើតរបស់កង្ហារព្យួរលើពិដាន ដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយបញ្ហាខាងលើនេះ។ បន្ទាប់មក ការលំបាកត្រូវបានដោះស្រាយដោយការប្រើម៉ូទ័រកង្ហារ aluminum ក្នុងផលិតផលម៉ាក Royal Home។ យោងទៅតាមលោក ស្រី ហឿង (Huong) ម៉ូទ័រកង្ហារ aluminum  បង្កើតខ្យល់ត្រជាក់ជាង។ ថែមទាំងកង្ហារបក់យ៉ាងស្ងប់ស្ងាត់ គ្មានសម្លេងអ៊ូអរ។ ម៉ូទ័រកង្ហារ aluminum បង្កើតខ្យល់ដ៏ខ្លាំងជាង ៥០ ភាគរយបើសិនជាប្រៀបនឹង ម៉ូទ័រធម្មតា។ ព្រមទាំង កង្ហារម៉ាក់ Royal Home បានបើកជាបន្តបន្ទាត់ក្នុងរយៈពេល ២៤ ម៉ោង ដោយមិនបារម្ភពីកម្តៅឬខូចទេ។

ពីផលិតផលបានគូរប្លង់យ៉ាងស្មុគស្មាញនិងទំនើប ៗ ដែលបង្ហាញយ៉ាងច្បាស់លាសសោភណ្ឌភាពវប្បធម៌វៀតណាម កង្ហារព្យូរលើពិដាន ម៉ាក Royal Home បានរៀបចំបន្ទប់ដាក់តាំងផលិតផលដែលក្លាយទៅជាទីស្ថានវប្បធម៌ ថែមទាំងសមស្របនឹងការដាក់តាំងផលិតផល ផងដែរ។ នាដើមឆ្នាំ ២០១៩ លោកស្រីអគ្គនាយិការក្រុមហ៊ុន Royal Home បានផ្លាស់ប្តូររចនាបណ្តាញបន្ទប់ដាក់តាំងទាំងស្រុងចំនួន ១៦ នៅទូទាំងប្រទេស ដោយគោលបំណងថា បន្ទប់ដាក់តាំងមិនមែនជាបន្ទប់ដាក់តាំងទេ ថែមទាំងក្លាយជាទីកន្លែងដែលបង្ហាញនិន្នាការសិល្បៈ ភាពទំនើប និងសោភ័ណភាពផងដែរ ។





ផលិតផលកង្ហារព្យួរលើពិដានមួយចំនួន របស់ក្រុមហ៊ុន Royal Home បានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
រូបថត៖ថុងហាយ


នាបច្ចុប្បន្ននេះ កង្ហារព្យួរលើពិដានម៉ាក Royal Home ត្រូវបានអតិថិជនទិញនិងប្រើប្រាស់ជាច្រើន ហើយផលិតផលនេះមានគុណភាពខ្ពស់និងឆ្លើយតបនឹងតំរូវការរបស់អតិថិជនលំដាប់ខ្ពស់។ លោកស្រី ហឿង (Huong) បាននិយាយថា ក្រុមហ៊ុននឹងបើកទូលាយទីផ្សារទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ “អតិថិជន​​បរទេសចាប់ចិត្តខ្លាំងចំពោះផលិតផលដែលបង្ហាញវប្បធម៌វៀតណាម ហើយមានដៃគូបញ្ជាក់ទិញផលិតផលកង្ហារម៉ាក Royal Home ជាច្រើនដែរ ។ នេះគឺសក្តានុពលនិងកម្លាំងជលករ ដើម្បីកង្ហារព្យួរលើពិដានម៉ាក Royal បន្តអភិវឌ្ឍន៍ ” លោកស្រី ឡេ ឡានហឿង (Le Lan Huong) អគ្គនាយិការរបស់ក្រុមហ៊ុន ជឿជាក់./.

អត្ថបទ៖ ថុងហា រូបថត៖ ថុងហាយនិងឯកសារ


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top