• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កង់ចាស់មនុស្សចំណាស់

ក្នុងជីវភាព​ទំនើប​ដ៏​មមាញឹក​ កង់​បុរាណ​បាន​បំពេញ​បន្ថែម​សម្រស់​ជូន​រាជធានីអរិយធម៌​​ពាន់​ឆ្នាំ​។ កង់​នីមួយ​ៗ​តែង​បង្កប់នៅ​​រឿងរ៉ាវ​មួយ​ ដែល​មិនអាច​បំភ្លេច​​ក្នុងការចង់​ចាំ​របស់​​មនុស្ស​ម្នាក់​ៗ​ ស្តីពី​សម័យ​មួយ​នៅ​​ក្រុង​ហាណូយ​ មុន​នេះកន្លះ​​សតវត្សរ៍​។​

​ក្នុង​អាកាស​ធាតុ​ត្រជាក់​នៃ​ដើម​​រដូវ​រងា​​ យើង​ខ្ញុំ​​ធ្វើដំណើរ​តាម​លោក​តា​ង្វៀន​ម៉ាញ​ហ៊ុង​ (Nguyen Manh Hung) (​គីម​​ហ្វ័រ - (Kim Hoa) -​ សង្កាត់​ផឿង​ឡៀន (Phuong Lien) -​ ខណ្ឌ​ដុង​ដា (Dong Da)​) ​​ទៅកាន់​​បឹង​ទឹក​ហូតី​ (Ho Tay) ប្រជុំ​​គ្នា​ជាមួយ​​សមាជិក​ក្លឹប​កង់​បុរាណ​ហាណូយ​អតីតកាល​​ និងបច្ចុប្បន្ន​ និង​​ក្លឹប​កង់ Peugeot ​ហាណូយ​។ សម្លៀក​​បំពាក់​សមាជិក​ធ្វើដំណើរ​​មក​ទី​នេះ​​ សង្ហារ​​​និង​សុភាព​។ ទោះបី​ ធាក់​កង់ហាត់​ប្រាណ​​ តែពួកគាត់​តែង​ពាក់​ឃ្លុប​​បារាំង​ អាវ​វែត​ ពាក់​មួក ​មិនខុស​អ្វី​ពី​កំពុង​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​។​



 រាល់ព្រឹក​ថ្ងៃ​អាទិត្យ​ សមាជិក​ក្លឹប​កង់​ហាណូយ​អតីតកាល​​និង​បច្ចុប្បន្ន​ តែង​​សន្យា​​ជួប​គ្នា​​នៅ​ផ្លូវ​​​ថាញណៀន
​(
Thanh Nien)​​។ បង្កើត​បាន​៩ឆ្នាំ​ មក​ដល់​សព្វថ្ងៃ​​ក្លឹប​មានសមាជិក​ជិត​១០០​​នាក់​ មាន​អាយុ​ចាប់ពី​២០​​រហូត​
ដល់​៨០​ឆ្នាំ​។


  សព្វ​ថ្ងៃ​ ដោយ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ព័ត៌មាន​ ការ​ស្វែង​រក​​និង​ទិញ​កង់បុរាណ​​ពី​បរទេស​ មិន​មាន​ការ​ជួប​
លំបាកដូចកាលពី​​មុន​។ សមាជិក​អាយុ​​
U៧០ U​៨០​ រំលង​​វ័យ​ សិក្សា​ចំណេះវិជ្ជា​​ពី​​បណ្តាញ​ ភាសា​អង់​គ្លេស​...
។ល។ ដើម្បី​​អាច​ឡើង​លើ​​បណ្តាញ​​សែ្វង​​រក​​កង់​​គាប់​​ចិត្ត​ បំពេញ​​ចំណង​​ចំណូល​​ចិត្ត​របស់​ខ្លួន​។​


  កង់ដែល​នៅ​មាន​​ពណ៌ដូច​សភា​ព​​ដើម​​ សម្ពាយ​​ស្លាក​ស្នាម​នៃ​ពេលវេលា​។ ចំពោះ​អ្នក​ចូល​ចិត្ត​​កង់​បុរាណ​
ប្រការ​តម្រូវការ​​ដំបូង​​អំពី​កង់ ​គឺត្រូវ​នៅ​មាន​ថ្នាំ​ពណ៌​
zin


 សមាជិក​ក្លឹប​​កង់​បុរាណ​​ហាណូយអតីត​​កាល​​និង​បច្ចុប្បន្ន​ ដែល​មាន​កង់​បុរាណ​​បំផុត​​នៅ​ឆ្នាំ​២០​នៃ​សតវត្ស​រ៍​មុន​
កង់​នោះ​មាន​តម្លៃ​ឡើង​ដល់​​២០០​លាន​ដុង​ គ្រឿង​​បន្លាស់​របស់​វា​ តម្លៃ​តិច​បំផុត​​ក៏​១០លាន​​ដុង​ដែរ​។​


 កង់​នីមួយ​ៗ​ តែងបង្កប់នៅ​​​រឿង​រ៉ាវ​មួយ ​ដែល​មិនអាច​បំភ្លេច​​ពី​ការចង់​ចាំ​នៃមនុស្ស​ម្នាក់ៗ​​ ស្តី​ពី​សម័យ​មួយ​​
នៅក្រុង​ហាណូយ​ មុន​នេះ​កន្លះសតវត្សរ៍​។ កង់ទាំងនេះ​ ចំពោះ​អ្នក​លេង​ ប្រៀប​ដូច​រតនវត្ថុ​​ដ៏​មាន​តម្លៃ​​មួយ
វា​តែង​បាន​ជូត​ស្អាត​ និង​ថែទាំ​ជា​ប្រចាំ​។​


 ដូចជា​ល្បែង​លេង​ដទៃទៀត​​ ល្បែង​​លេង​កង់​បុរាណ​ក៏​មិន​មាន​ងាយ​ស្រួល​ដែរ​ ពីព្រោះ​កង់​ទាំង​​នេះ បើ​ខូច​​នឹង
​ពិបាក​​នឹង​កែណាស់​។​ គ្រឿង​​ខ្ចៅ​ កែប​ បំពង់សប​បុរាណ ​​មិនមែន​មាន​ស្រាបទេ​ ខំខិត​ប្រឹង​ប្រែង​ណាស់​
​ទើប​ស្វែង​រក​បាន​គ្រឿង​បន្លាស់​។


 កង់​នៅ​រក្សា​បាន​សភាព​ដើម​ សម្រស់​សាមញ្ញ​និង​ពណ៌​រលើប​ ទោះ​បី​វា​មាន​អាយុជិត​កន្លះ​សតវត្សរ៍​។​

 កង់​នីមួយៗ​ តែង​បង្កប់នៅ​​រឿង​រ៉ាវ​មួយ​ ដែល​មិនអាច​​បំភ្លេច​ពី​ការចង់ចាំ​​នៃ​មនុស្ស​ម្នាក់ៗ​ អំ​ពី​សម័យ​មួយ​
នៅក្រុង​​​ហាណូយ​ មុននេះ​កន្លះ​សតវត្សរ៍​។​ កង់​ទាំងនេះ ចំពោះ​លេង​កង់ ប្រៀប​ដូចជា​រតនវត្ថុ​ដ៏មាន​តម្លៃ​មួយ
វាតែង​បាន​ជូត​សម្អាត​និង​ថែទាំ​ជាប្រចាំ​។ ​ពេល​បាត់​ឬ​ខូច​ចំណែក​ណាមួយ​នោះ ជួន​កាល​គ្រាន់​តែ​ បាត់​កូន​
ខ្ចៅ​មួយ​ ម្ចាស់​កង់​ត្រូវ​ស្វែង​រកឲ្យ​​ត្រូវនឹង​​ប្រភេទ​​គ្រឿង​​បន្លាស់​​នៃ​ប្រភេទ​កង់​នោះ​។​


 កណ្តាល​ចរន្ត​គ្រឿង​ម៉ាស៊ីន​នៃ​ទីក្រុ​ង​ វិលវល់​​ទីនេះទីនោះ​ តែ​នៅ​មាន​មនុស្ស​ចូល​ចិត្ត​ចង់​​រក្សា​កង់​បុរាណ​
ដើម្បី​រំលឹកអំ​​ពី​អនុស្សាវរីយ៍​​ហាណូយ​អតីតកាល​។​​


 លេង​​កង់​បុរាណ​​ក៏​ជា​រៀប​មួយ​ សម្រាប់​ជួយ​អ្នក​​ទាំងអស់​ ដែល​បាន​​ឆ្លងកាត់​​ការ​​វិវឌ្ឍ​ អន់ថយ​ ប្រើ​ប្រូល​
និង​ការ​បន្ថយ​ល្បឿន​ជីវិត​​​។​​

ក្បែ​ពែង​តែ​ក្តៅៗ រឿង​រ៉ាវ​អំពី​ការ​វិភាគ​ គ្រឿង​បន្លាស់​ ប្រវត្តិ​កំណើតលើ​​​រាល់​ប្រភេទ​កង់ Peugeot អ៊ូ​អរ​​ពេញ​ដង​ផ្លូវ​​ថាញ​ណៀន​ (Thanh Nien) ក្បែរ​បឹង​ទឹក​ហូតី (Ho Tay)​។ លោកតា​​វូ​ថាញ​កុង​ (Vu Thanh Cong) ​សមាជិក​​បង្កើត​ក្លឹប​កង់ Peugeot​​ហាណូយ​ ជា​មនុស្ស​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​​ឈ្មោះ​ល្បី​ ដែល​មាន​​កង់​បារាំង​​បុរាណ ​ប្រហែល​១៥០​គ្រឿង​​ឲ្យ​ដឹង​ថា៖ “ឆ្នាំ​១៩៧២ ខ្ញុំលក់​កង់​មួយ​គ្រឿង ​បាន​១,៦​លានដុង​  ទិញ​​បាន​ផ្ទះ​មួយ​ខ្នង​​​នៅ​លេខ​៦​ ផ្លូវ​ហ្វេ​ (Hue)​ - ​ជា​ទីប្រជុំ​ជន​មជ្ឈមណ្ឌលនិង​​​​មាន​ស្តុក​ស្តមបំផុត​​រដ្ឋធានី​។ រឿង​រ៉ាវ​​នេះ​ ឥឡូវ​រំលឹក​មក មនុស្ស​ទូទៅ​មិន​​ជឿ​​គាត់​ទេ​ ប៉ុន្តែ​នោះជា​ការ​ពិត​”។​
 

តាំង​ពិព័រណ៍​អន្តរជាតិ​​​ទោចក្រយាន​វៀត​ណាម​​លើកទី​៦ (Vietnam Cycle ២០១៧) ទើប​បាន​​រៀបចំ​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​​អន្ត​រជាតិ ក្នុងនោះ​​មាន​ចំណែក​តាំង​បង្ហាញនៃ​​ប្រភេទ​​កង់​បុរាណ ​របស់​ក្លឹប​​កង់​បុរាណ​ហា​ណូយ​ ទាក់​ទាញ​មនុស្ស​​មកទស្សនា​យ៉ាង​កុះ​ករ​ ធ្វើ​ឲ្យ​តាំងពិព័រណ៍​នេះ​ បែរ​ទៅ​ជា​មាន​ភាព​រំ​ភើប​​ចិត្តទៅវិញ​​។​

កង់​ Peugeot ត្រី​មាស​ (​កង់​ម៉ាក Peugeot ពណ៌​សំរឹទ្ធ​) បាន​លោកតា​​ង្វៀន​ម៉ាញ​ហ៊ុង ​(Nguyen Manh Hung) ​ចាត់​ទុក​ជា​រតនវត្ថុ​នៃ​ជីវិត។​ ឆ្នាំ​១៩៧២ ក្រោយ​ពេល​ទៅ​សិក្សា​នៅ​សូវៀត​ លោក​សំចៃ​ទិញ​បាន​កង់​មួយ​គ្រឿង​ នេះក៏​ជា​ទ្រព្យ​​ដ៏​មាន​តម្លៃ​បំផុត​​នៃ​ជីវិតគាត់​ ​នាសម័យ​នោះ​។​
 
សម័យ​ទឹក​ដី​ ទើប​រួចផុត​ពី​របរ​ឧបត្ថម្ភ​ធន​ឆ្នាំ​១៩៨៦ ពេល​ថ្ងៃ​កង់​នាំ​លោក​​​តា​ហ៊ុង (Hung) ​ទៅ​ធ្វើការ​ ពេល​រាត្រី​នៅលើ​កែប​កង់​គឺ​ថុង​នំប៉ាំង ​រួមដំណើរ​នឹង​លោកតា​​រសាត់​អណ្តែត​តាម​វិថី​​ក្រុង​ហាណូយ​ ដើម្បីរក​​បន្ថែម​បា្រក់​ចំណូល​​ ដើម្បី​ចិញ្ចឹម​កូនសិក្សា​​រៀន​សូត្រ​ រហូត​ដល់​ជោគ​ជ័យ​។

“កូន​ប្រុសទាំង​ពីរ​របស់​ខ្ញុំ​ឥឡូវ​នេះ សុទ្ធ​តែ​មាន​ឡាន​ឯកជន​​ ប៉ុន្តែ​​រាល់​លើក​អង្គុយ​​នៅ​លើ​ឡាន​មាន​ពូកស្រួល​ ខ្ញុំ​បែរជា​មិនអាច​បំភេច​បាន​អារម្មណ៍​ ក្រោយ​ពេល​ត្រឡប់​មកពី​​លក់​នំប៉ាំងពេល​រាត្រី​​ គូថទាំង​សងខាង​ហើម​ ជើង​ទាំង​ពីរពឹក​​ៗ ដោយសារ​ធាក់​កង់​ច្រើនពេកហើយ​​ផ្លូវ​រដិប​រដុបទៀតផង​”។ លោក​ហ៊ុង​ (Hung) សំណេះសំណាល​។​
 
សមាជិក​​ជាង​១០០​នាក់ក្នុង​​ក្លឹប​កង់​បុរាណ​ហាណូយ អតីតកាល​​និង​បច្ចុប្បន្ន​ សុទ្ធតែ​មាន​អនុស្សាវរីយ៍​​​សាច់​ឈាម​ចំពោះ​កង់​​​ដែល​ខ្លួន​ធ្លាប់តែ​​ផ្សារ​ភ្ជាប់​​។ ចំពោះ​ពួកគាត់​​ កង់​មិន​មែន​​ជា​សម្ភារ​ តែ​វា​​​ជា​ការចង់ចាំ​ ជា​អនុស្សាវរីយ៍​៕

 គ្រឿង​បន្លាស់​កង់​បុរាណ​ដ៏​ចំណាប់​​អារម្មណ៍​មួយ​ចំនួន​ នៃ​សមាជិក​ក្លឹប​កង់​បុរាណ​ហាណូយអតីតកាល​​និង​បច្ចុប្បន្ន​៖  






























កង់​សម័យ​ឆ្នាំ​១៩៥០ - ១៩៨០ នៃ​សតវត្សរ៍មុន​ មិនត្រឹម​តែ​ជា​មធ្យោបាយ​ទៅមក​ វា​នៅ​ជា​ទ្រព្យមួយ​​ដ៏​មាន​តម្លៃចំពោះ​​គ្រួសារ​នីមួយៗ ​ហើយ​បាន​ប្រៀប​ដូច​ជា​​៖ “ផ្ទះ​ចល័ត​” របស់​​ម្ចាស់​។ គ្រួសារ​ណា​ដែល​មាន​ទ្រព្យ​បង្គួរ ​សំណាង​មាន​កង់បារាំង​​ម៉ាក់​ Peugeot ឬប្រភេទ​ Mercier, Alcyon, Caminargents, Rochers ...។ល។ សុទ្ធតែ​​បាន​រៀប​ចូល​លំដាប់​ថ្នាក់​ “អ្នក​មានស្តុក​ស្តម​​” ដូច​សម័យ​នេះ​យើង​ធ្លាប់​​​ហៅ​។​


 អត្ថបទ៖ ថុង​ធៀន - កុង​ដាត​


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top